យុគសម័យ - ប្រសិនបើអ្នកកំពុងស្វែងរកហាងកាហ្វេដែលតុបតែងលម្អពិធីបុណ្យ Halloween ដោយទេសភាពអាថ៌កំបាំង និងមានបីសាចខ្មោច ឬគ្រាន់តែអ្នកស្វែងរកបរិយាកាសពិធីបុណ្យ ដើម្បីថតរូប សូមអ្នកអញ្ជើញមកហាងកាហ្វេចំនួន ៣ ខាងក្រោមនេះ។
![]() |
![]() |
ហាងកាហ្វេ Lofita Cafe
![]() |
![]() |
![]() |
អាស័យដ្ឋានៈ Hao Nam ខណ្ឌ Dong Da
ម៉ោងបើក៖ ម៉ោង 7:30am ដល់ម៉ោង 23pm
តម្លៃ 35.000-70.000 ដុង/មុខមួយ
ហាងមានទីតាំងនៅផ្លូវ Hao Nam ងាយស្រួលរក និងកន្លែងចតម៉ូតូធំទូលាយ។ ហាងកាហ្វេនេះមាន ៣ ជាន់ មានតុសមរម្យសម្រាប់គូស្នេហ ក្រុមមិត្តភក្តិ ឬគ្រួសារធំ។
ហាងនេះតុបតែងលម្អពិធីបុណ្យ Halloween ពីមុខហាងរហូតដល់ជាន់ទាំងអស់ តាមរចនាបទមានខ្មោចបីសាចជាមួយនឹងវត្ថុដែលមានលក្ខណៈពិសេសនៃពិធីបុណ្យ Halloween ដូចជា លលាដ៍ក្បាល ល្ពៅ គ្រោងឆ្អឹង... មាន ៣ ពណ៌សំខាន់ៗគឺពណ៌ទឹកក្រូច ខ្មៅ និងស។ ហាងក៏បានរៀបចំសកម្មភាពថតរូបដើម្បី check-in Halloween ជាមួយនឹងរង្វាន់ជាច្រើនសម្រាប់អ្នកដែលចូលចិត្តថតរូបបានចូលរួម។
តារាងភេសជ្ជៈនៅហាងកាហ្វេនេះមានភាពចម្រុះពីចាកាហ្វេបែបបុរាណ និងទំនើប រហូតដល់តែផ្លែឈើ ភេសជ្ជៈល្អសម្រាប់សុខភាព និងទឹកដោះគោជូរ។ ហាងនេះក៏មានបម្រើនំខេកផងដែរ។ មុខម្ហូបនៅហាងនេះបានបង្ហាញយ៉ាងស្រស់ស្អាត។ រសជាតិតែផ្លែឈើដ៏សម្បូរបែប ដែលមានតម្លៃសមរម្យ។
តម្លៃគឺសមរម្យបើធៀបនឹងគុណភាព និងទំហំរបស់ហាងកាហ្វេ Lofita Cafe ។ បុគ្គលិករហ័សរហួននិងស្វាហាប់។
ហាងកាហ្វេ Always Cafe
![]() |
![]() |
![]() |
អាស័យដ្ឋាន៖ ផ្លូវ Hang Tre ខណ្ឌ Hoan Kiem
ម៉ោងបើក៖ ម៉ោង 9 :00 am ដល់ម៉ោង 23:00 pm។
តម្លៃ៖ 50.000-250.000 ដុង/មួយមុខ
នៅថ្ងៃបុណ្យ Halloween ហាងបានតុបតែងលម្អ ល្ពៅ ភ្លើង ផ្នូរ ... ទាំងផ្នែកខាងមុខ និងខាងក្នុងនៃហាង។ បន្ថែមពីលើការជួលសំលៀកបំពាក់ និងគ្រឿងលម្អបន្ថែមដើម្បីប្រែក្លាយខ្លួនទៅជាមេធ្មប់ ហាងក៏រៀបចំសកម្មភាពមើល Tarot រៀងរាល់ថ្ងៃអង្គារ និងថ្ងៃព្រហស្បតិ៍ ម៉ោង ១៩ និង ០០ នាទី ម៉ោង ២២ និង ០០ នាទី។
ម៉ឺនុយចម្រុះរួមមាន កាហ្វេ mocktail ទឹកផ្លែឈើប្រពៃណី រហូតដល់ភេសជ្ជៈមានជាតិអាល់កុល៖ ស្រាបៀរ cocktail ។ ហាងក៏មានបម្រើអាហារសម្រន់ជាច្រើនមុខ រួមមាន មាន់ស្ងួត ដំឡូងបារាំងចៀន នំ...
ជាទូទៅ តម្លៃភេសជ្ជៈ និងសេវាកម្មជួលសម្លៀកបំពាក់គឺសមស្របតាមគុណភាព។
បុគ្គលិករួសរាយរាក់ទាក់
ហាងកាហ្វេ Twitter Beans Coffee
![]() |
![]() |
អាស័យដ្ឋាន៖ ផ្លូវ Vu Pham Ham ខណ្ឌ Cau Giay
ម៉ោងបើក៖ ម៉ោង 7: 00 am ដល់ម៉ោង 23:00 pm
តម្លៃ៖ 39.000-59.000 ដុង/មុខមួយ
ហាងនេះមានទំហំធំ ស័ក្តិសមសម្រាប់ក្រុមមិត្តភ័ក្តិ គ្រួសារធំ និងកុមារតូចៗ។
ដោយមិនរចនាបទតាមស្ទីល Halloween ដ៏គួរឱ្យភ័យខ្លាច ហាងបានរៀបចំឈុត Halloween ជាមួយនឹងបរិយាកាសរដូវស្លឹកឈើជ្រុះបែបជនពទជាមួយនឹងគំនរចំបើង ល្ពៅយក្ស ដើមត្រែង... ក្នុងអំឡុងពេលនៃពិធីបុណ្យ Halloween ហាងក៏មានការប្រលងថតរូបនៅកន្លែងតុបតែង ។
តារាងភេសជ្ជៈមានភាពចម្រុះ ភេសជ្ជៈបានតុបតែងយ៉ាងហ្មត់ចត់។ ភេសជ្ជៈភាគច្រើនជាកាហ្វេប្រពៃណី coldbrew កាហ្វេក្រែមឈីស និងភេសជ្ជៈជាច្រើនទៀតដូចជា តែទឹកកក ទឹកដោះគោយ៉ាអួ... កាហ្វេនៅហាងមានលក់តាមទម្រង់វេចខ្ចប់ជាដបកញ្ចក់ដែលនាំមកនូវភាពងាយស្រួល។ ហាងក៏មានបម្រើនូវនំជាច្រើនមុខ ដូចា ៖ ក្រេប នំខេក...
តម្លៃគឺស្របតាមគុណភាពនិងសមស្របបើធៀបនឹងតំលៃនៃហាងកាហ្វេផ្សេងៗ ។
បុគ្គលិករួសរាយរាក់ទាក់ និងរហ័ស។
មតិពីមិត្តអ្នកអាន