កាហ្វេស៊ុតបានក្លាយជាទឹកពិសាក្នុងចំណោមទឹកពិសា ត្រូវតែសាកផឹកនៅពេលធ្វើដំណើរមកដល់រដ្ឋធានីហាណូយ។ មិនត្រឹមតែជាការច្នៃធ្វើកាហ្វេស៊ុតដ៏សាមញ្ញប៉ុណ្ណោះទេ តែនេះជាការច្នៃមិនឈប់ឈររបស់បង ឡេ ត្វឹនងៀ (Le Tuan Nghia) តំណាលនោះនៅនាំយកទេសភាពពិសេសរបស់ហាណូយ បញ្ចេញនៅលើកែវកាហ្វេស៊ុត។
![]() |
![]() |
![]() |
បង ឡេ ត្វឹនងៀ (Le Tuan Nghia) ប៉ិនប្រសបគួសវៀសលើកែវកាហ្វេ។ រូបថត៖ ខាញឡុង/កាសែតរូបភាពវៀតណាម |
ជាអ្នកមានទេពកោសល្យខាងវិចិត្រសិល្បៈ និងជាអ្នកសាងគំនូរទេសភាពរបស់វៀតណាម បងឡេ ត្វឹនងៀ (Le Tuan Nghia) បានប្រាថ្នាគូរសាងនៅលើកែវកាហ្វេស៊ុត តាំងពីពេលបើកហាងកាហ្វេនៅឆ្នាំ២០១២។ ក៏ប៉ុន្តែដោយបរិយាកាសចង្អៀតនៃផ្ទះឈ្នូល ក្រោយមកដោយមានជំងឺកូវិដ - ១៩ កើតឡើង ហាងត្រូវបិទទ្វារ ដូច្នេះរហូតដល់ឆ្នាំ២០២១ បងវិលត្រឡប់មកបើកហាងនៅត្រង់អគារបុរាណលេខ៧១ ផ្លូវឡានអ៊ុង (Lan Ong) ហាណូយ ទើបចាប់ផ្តើមអនុវត្តគោលគំនិតនេះ។
បងងៀ (Nghia) រៀបរាប់៖ “ប្រការដែលខ្ញុំចង់បង្ហាញតាមរយៈកែវកាហ្វេនេះ គឺទឹកចិត្តស្រឡាញ់ហាណូយ។ ខ្ញុំសង្ឃឹមថានឹងមានមនុស្សជាច្រើន អញ្ជើញមកពិសា ជាពិសេសគឺភ្ញៀវទេសចរបរទេស ដើម្បីពួកគាត់យល់ដឹងច្បាស់ជាង ស្រឡាញ់ហាណូយជាង តាមរយៈកែវកាហ្វេវិសេសនេះ”។
![]() |
ផ្ទៃមុខក្រែមត្រូវធ្វើយ៉ាងប៉ិប្រសប់ ដើម្បីបង្កើតបានផ្ទៃមុខថ្មីល្អ អាចគូរគំនូរពីលើបាន។ |
ចំពោះបងងៀ (Nghia) កាហ្វេមួយកែវ ពេលយកជូនភ្ញៀវ មិនត្រឹមតែស្អាតខាងវិចិត្រសិល្បៈ ថែមទាំងមានគុណភាពសម្រេចបាននឹងតម្រូវការ។ កាហ្វេត្រូវជាប្រភេទកាហ្វេដែលបានជ្រើសរើសយ៉ាងហ្មត់ចត់។ ដើម្បីធ្វើបានកាហ្វេស៊ុតមួយកែវ មានរសជាតិឈ្ងុយឆ្ញាញ់ មិនឆ្អាប ទាមទារអ្នកធ្វើត្រូវមានបទពិសោធន៍ក្នុងការធ្វើក្រែមស៊ុត ធ្វើដូចម្តេចមានគ្រប់ពេលវេលា បំបាត់ជាតិក្លិនឆ្អាបរបស់ស៊ុត។
![]() |
ដោយទេពកោសល្យនិងការច្នៃរបស់បង ឡេ ត្វឹនងៀ (Le Tuan Nghia) រូបភាពហាណូយ សន្សឹមរំលេចនៅលើកែវកាហ្វេស៊ុត។ |
ដំបូង ស៊ុតបានវាយកូរក្លាយជាក្រែម ទុកដាក់នឹងកែវជាមុនសិន។ បន្ទាប់មក បងងៀ (Nghia) ចាក់ទឹកកាហ្វេគុណភាព ហូរចូលពីក្រោមស្រទាប់ក្រែមស៊ុត។ ក្រែមស៊ុតស្រាលជាង ដូចនេះក៏អណ្តែតនៅលើ កាហ្វេលិចនៅពីក្រោមវិញ។ ផ្ទៃមុខក្រែមត្រូវធ្វើដោយភាពប៉ិនប្រសប់ មិនឱ្យមានពពុះ ពេលនោះទើបបង្កើតបានផ្ទៃមុខល្អសម្រាប់គូរគំនូរនៅលើវា។
ដើម្បីស្នាមគំនូសនៅលើកែវកាហ្វេបានសម្បុរស្រស់ស្អាត បងងៀ (Nghia) ត្រូវលាយជាមួយនឹងម្សៅកាកាវ នឹងទឹកដោះគោ តាមអត្រាល្មាក់ល្មម ដែលអាចអណ្តែតនៅលើផ្ទៃមុខស្រទាប់ក្រែមបាន។ បន្ទាប់មក ប្រើម្ជុលគូរធ្វើដូចម្តេចឱ្យមានស្នាកស្នាម ស្រទន់ ពីព្រោះទំហំផ្ទៃនៅលើកែវកាហ្វេតូច។
![]() |
ទេសភាពហាណូយ បានបង ឡេ ត្វឹនងៀ (Le Tuan Nghia) បង្កើតលើកែវកាហ្វេស៊ុត។ រូបថត៖ ឯកសារតួអង្គផ្តល់ជូន |
តាមរយៈថ្វីដៃដ៏ប៉ិនប្រសប់ របស់បងងៀ (Nghia) កែវកាហ្វេរំលេចទេសភាពហាណូយដូចជា ប្រាសាទអណ្តើក វត្តសសរមួយ វិមានតម្កល់សព។ល។ សុទ្ធតែរំលេចឡើង ជក់ចិត្តជាខ្លាំង។ ដើម្បីធ្វើបានសម្រេចកាហ្វេស៊ុតមួយកែវ ដែលមានគំនូរនៅលើផ្ទៃមុខ ត្រូវចំណាយពេលប្រហែល១៥នាទី។
បច្ចុប្បន្ន ហាងកាហ្វេឈ្មោះលិញ (Linh) របស់បងងៀ (Nghia) បានក្លាយជាហាងកាហ្វេមួយក្នុងចំណោមកាហ្វេដែលមានអ្នកស្វែងរកមកពិសា មិនត្រឹមតែមានរសជាតិកាហ្វេស៊ុតឆ្ញាញ់ ថែមទាំងចង់ឃើញថ្វីដៃរបស់អ្នកម្ចាស់ហាង អាចប្រែក្លាយកាហ្វេស៊ុតមួយកែវធម្មតា ទៅជាស្នាដៃសិល្បៈសម្តែងអំពីទេសភាពហាណូយខ្នាតតូច៕
មតិពីមិត្តអ្នកអាន