យុគសម័យ - សណ្ឋាគារ Capella Hanoi ត្រូវបានកាសែត New York Times (សហរដ្ឋអាមេរិក) ណែនាំក្នុងបញ្ជីសណ្ឋាគារឆ្នើមទាំង ១០ នៅអាស៊ី។
![]() |
![]() |
![]() |
សណ្ឋាគារ Capella Hanoi |
អត្ថបទនេះបានបោះពុម្ភលើកាសែត New York Times បាននិយាយថា នេះគឺជាបញ្ជី "តិចតួច"មួយ ក្នុងចំណោមមណ្ឌលលំហែកាយថ្មីៗរាប់រយដែលបើកក្នុងអំឡុងពេលការផ្ទុះឡើងនៃ Covid-19 ។
អ្នកនិពន្ធ Stephanie Rosenbloom ពិពណ៌នាអំពីវាថា៖ "ស្ថិតនៅលើមហាវិថីដែលមានដើមឈើជាច្រើនក្នុងរដ្ឋធានី មិនឆ្ងាយពីរោងមហោស្រពធំ Ha Noi និងតំបន់ផ្លូវចាស់ សណ្ឋាគារ Capella Hanoi មានការរចនាដែលបញ្ចេញនូវភាពអស្ចារ្យ ឆើតឆាយ និងបង្ហាញឡើងវិញនូវសង្គមរបស់វណ្ណៈអភិជននៅក្នុងល្ខោនអូប៉េរ៉ា 'Roaring' ក្នុងទសវត្សរ៍ឆ្នាំ 1920" ។
បន្ទប់ទាំង ៤៧ នៅសណ្ឋាគារ Capella Hanoi មានការរចនាយ៉ាងប្រណិត ដោយផ្តោតលើរូបចម្លាក់ធ្វើដោយដៃ និងដាក់ឈ្មោះតាមតារាសំដែង តារាចម្រៀង និងអ្នកនិពន្ធរឿងល្បីៗលើពិភពលោក ក្នុងសិល្បៈអូប៉េរ៉ា ដូចជាតារាចម្រៀងបារាំង Sarah Bernhardt ឬវិចិត្រករអ៊ីតាលី Eleonora Duse... ដើម្បីរំលឹកឡើងវិញពីសម័យកាលដ៏រុងរឿងនៃសិល្បៈនេះ៕
VOV
មតិពីមិត្តអ្នកអាន