យុគសម័យ - ខណៈពេលដែលប្រទេសមួយចំនួនកំពុងមានភាពល្បីល្បាញ ដោយសារមុខម្ហូបថ្មីៗ និងបំណិនធ្វើម្ហូបបែបទំនើប វៀតណាមត្រូវបានគេស្គាល់ថា ជារូបមន្តធ្វើម្ហូបអាហារដែលមាន តាំងពីយូរលង់មកហើយ។ ខាងក្រោមនេះគឺជាម្ហូបអាហារពិសេសរបស់វៀតណាមដែលឆ្ងាញ់បំផុតត្រូវបានបោះឆ្នោតនិងជ្រើសរើសដោយ លោកស្រី Isabelle Sudron ដែលជាអ្នកកាសែតឯករាជ្យសម្រាប់គេហទំព័រទេសចរណ៍ The Culture Trip ។ លោក Isabelle មកពីប្រទេសអ់គ្លេស ហើយបច្ចុប្បន្នរស់នៅទីក្រុង Ha Noi ប្រទេសវៀតណាម។
![]() |
![]() |
១. ហ្វើ
![]() |
គួរឱ្យភ្ញាក់ផ្អើលណាស់ដែលហ្វើមានកិត្តិយសនិងឈរលំដាប់លេខមួយក្នុងបញ្ជីម្ហូបអាហារដែលបោះឆ្នោតនិងជ្រើសរើសដោយលោកស្រី Isabelle ។ ជាមួយនឹងគ្រឿងផ្សំសាមញ្ញៗ រួមមាន សរសៃហ្វើធ្វើពីម្សៅអង្ករ សាច់គោ (ហ្វើសាច់គោ) ឬសាច់មាន់ (ហ្វើសាច់មាន់) និងទឹកស៊ុបដែលស្ងោរពីឆ្អឹង ប៉ុន្តែអ្វីដែលធ្វើឱ្យរសជាតិឆ្ងាញ់នៃហ្វើដែលគឺវិធីរៀបចំយ៉ាងឆ្ងាញ់ដោយមេចុងភៅជាមួយនឹងគ្រឿងទេសពិសេស ហើយតាមរសជាតិផ្សេងៗ នៃតំបន់នីមួយៗ នៅប្រទេសវៀតណាម។
២.នំបញ្ចុកសាច់ជ្រូកអាំង
![]() |
មុខម្ហូបដ៏ពេញនិយមនេះនៅតាមបណ្តាខេត្ត-ក្រុងជាច្រើននៃប្រទេសវៀតណាម។ វាគឺជការរួមផ្សំរវាងនំបញ្ចុកនិងសាច់ជ្រូកអាំងដ៏ឈ្ងុយឆ្ងាញ់ ទឹកត្រីជូរផ្អែមដែលមានទឹកត្រី ម្ទេស ខ្ទឹមស ពិសាជាមួយ ការ៉ុត និងល្ហុងខ្ចី ហាន់ជាស្តើងៗល្មម ។ ដូច្នេះអ្នកទទួលទាននំបញ្ចុកសាច់ជ្រូកអាំងអាចទទួលទានឲ្យបានឆ្អែត គ្រប់គ្រាន់ជីវជាតិ ហើយនៅតែមិនធុញ។
នេះក៏ជាមុខម្ហូបដែលល្បីល្បាញខ្លាំងផងដែរ ដោយសារតែវាត្រូវបានជ្រើសរើសដោយអតីតប្រធានាធិបតីអាមេរិក លោក Barack Obama ក្នុងដំណើរបំពេញទស្សនកិច្ចរបស់លោក នៅវៀតណាមក្នុងឆ្នាំ ២០១៦ ។
៣. នំបុ័ង
![]() |
នំបុ័ងមានស្នូលនៃការរួមបញ្ចូលគ្នាដ៏គួរឱ្យទាក់ទាញនៃម្ហូបវៀតណាម និងម្ហូបបារាំង ដែលមានគ្រឿងផ្សំដូចជា នំបុ័ងសាច់ជ្រូកអាំង (ឬស៊ុត ប៉ាតេធ្វើពីថ្លើម ឬសាច់មាន់ សាច់គោ) ជីរទឹកម្ទេស ដើម្បីបង្កើនរសជាតិឆ្ងាញ់ ងាយស្រួល ដូច្នេះ មនុស្សជាច្រើនជ្រើសរើស
៤ .នំគុយទាវកាត់
![]() |
នំគុយទាវកាត់- ជាមុខម្ហូបអាហារពេលព្រឹកសម្រាប់ប្រជាជនវៀតណាមជាច្រើន។ នំគុយទាវកាត់មានសំបកពណ៌សសុទ្ធ ទន់ និងភាពស្វិតល្មម ខាងក្នុងមានសាច់ជូកនិងផ្សិតត្រចៀកចិញ្ច្រាំ មានក្លឹនឈ្ងុយនៃខ្ទឹមក្រហមចៀនប្រោះពីលើ។ នៅពេលដែលអ្នកជ្រលក់ គុយទាវកាត់ ក្នុងចានទឹកជ្រលក់ផ្អែម និងជូរជាមួយម្ទេសក្រហមហឹរៗ បន្តិច អ្នកនឹងយល់ថា ហេតុអ្វីបានជាគុយទាវកាត់ទទួលការចូលចិត្តពីសំណាក់មិត្តៗអន្តរជាតិ។
៥. ណែមឆៅ
![]() |
ណែមឆៅ- មុខម្ហូបដែលមានការរៀបចំសាមញ្ញ ការបង្ហាញដ៏ស្រស់ស្អាត និងល្អសម្រាប់សុខភាពក៏មានកិត្តិយសក្នុងបញ្ជីម្ហូបអាហារនេះផងដែរ។ ណែមឆៅមានដើមកំណើតមកពីភាគខាងត្បូងនៃប្រទេសវៀតណាម មានគ្រឿងផ្សំមួយចំនួន ដូចជា សាឡាត់ ជីរគ្រប់មុខ បង្គា សាច់ជ្រូកស្ងោរ ស៊ុតស្ងោ ... ទាំងអស់រមៀលនៅក្នុងសំបកនំបាញ់ត្រាង។ អ្នកអាចជ្រលក់ណែមឆៅជាមួយទឹកស៊ីអ៊ីវ ឬទឹកត្រីផ្អែម និងជូរ។
៦. បង្អែម
![]() |
អ្នកដែលចូលចិត្តបង្អែមប្រាកដជាមិនភ្លេចទទួលទានទេ។ មង្អែមវៀតណាមដែលមានច្រើនរសជាតិ ចាប់ពីបង្អែមសណ្ដែកខ្មៅ បង្អែមសណ្ដែកក្រហម បង្អែមសណ្ដែកបាយ បង្អែមពោត បង្អែមដំឡូងជ្វា ... នេះជាបង្អែមដ៏ឈ្ងុយឆ្ងាញ់ និងអាហារពិសាលេង និងមានប្រសិទ្ធភាពក្នុងថ្ងៃក្តៅ។
៧.គុយទាវ
![]() |
គុយទាវគឺជាមុខម្ហូបមួយក្នុងចំណោមមុខម្ហូបនៅប្រទេសវៀតណាមដែលមានរបៀបកែច្នៃផ្សេងៗគ្នាជាច្រើន។ នៅតំបន់និមួយៗ (មុខម្ហូបនេះមានកំណែខុសគ្នាខ្លាំងនៅក្នុងប្រទេសកម្ពុជា និងប្រទេសចិន)។
គ្រឿងផ្សំសំខាន់ៗនៃគុយទាវគឺសរសៃគុយទាវ (ផលិតពីម្សៅអង្ករ) សាច់គោ ឬសាច់បសុបក្សី ឬគ្រឿងសមុទ្រ ទឹកស៊ុប (ចម្អិនពីឆ្អឹងជ្រូក បន្លែ)។ អ្វីៗទាំងនោះបង្កើតឱ្យមានក្លិនក្រអូបឈ្ងុយឆ្ងាញ់ ។
៨. នំបាញ់ឆែវ
![]() |
នំបាញ់ឆែវគឺជាអាហារលក់តាមចិញ្ចើមផ្លូវដ៏ពេញនិយមនៅប្រទេសវៀតណាម ដែលយុវវ័យជាច្រើនចូលចិត្ត។ សំបកនំនេះធ្វើពីម្សៅស្រូវសាលី ស្នូលមានបង្គា សាច់ សណ្តែកបណ្តុះ គីមឈី ដំឡូងបារាំង ម្ទេស បត់ជាពាក់កណ្តាលរង្វង់ រួចចៀនក្នុងប្រេង រហូតដល់ពេលណាដែលនំនេះឡើងពណ៌លឿង ។ ឈ្មោះ "នំបាញ់ឆែវ" មកពីសំឡេងបញ្ចេញក្នុងអំឡុងពេលដំណើរការចៀន។
៩. មីទាចំហុយ
![]() |
ប្រហែលជាមនុស្សជាច្រើននឹងឃើញមីទាចំហុយដែលមានប្រជាប្រិយភាពតិច ជាងមុខម្ហូបវៀតណាមផ្សេងទៀត ប៉ុន្តែនោះមិនមានន័យថា វាឆ្ងាញ់តិចនោះទេ។ ម្ហូបនេះមានដើមកំណើតចិនត្រូវបានគេប្រែប្រួល ដើម្បីសមស្របនឹងជនជាតិវៀតណាមដែលមានគ្រឿងផ្សំ សាច់ទាអាំង មីពង ទឹកស៊ុបធ្វើពីឆ្អឹងជ្រូក។ គ្រឿងទេសដូចជាសំបកក្រូចឃ្វិច ក្រវាញ ... នឹងជួយឱ្យម្ហូបនេះមានរសជាតិឈ្ងុយឆ្ងាញ់។
១០. ស្រាបៀរ
![]() |
ស្រាបៀរនេះជាស្រាបៀរស្រស់ ដែលរក្សាទុកក្នុងធុងមួយ ហើយចាក់ចេញដោយចំពួយ ហើយទទួលទានក្នុងរដូវក្តៅ។ អាហារទទួលទាន នៅ ពេលផឹកស្រាបៀររួមមាន សណ្តែកដីស្ងោរ ណែមជូរ... ស្រាប្រៀរនេះមានលក់នៅតាមភោជនីយដ្ឋានជាច្រើន ហាងតាមចិញ្ចើមផ្លូវ និងនៅក្នុងទីក្រុងនានក្នុងប្រទេសវៀតណាម ដូច្នេះ អ្នកក៏ងាយស្រួលពិសាស្រាបៀរនេះផងដែរ៕

មតិពីមិត្តអ្នកអាន