Trending now

បាយដំណើបបញ្ចជាម្ហូបពិសេសរបស់បងប្អូនប្រជាជននៅភាគពាយ័ព្យ

15:19 | 01/07/2022

បាយដំណើបបញ្ចពណ៌​​បាន​គេ​ស្គាល់​ថា ​ជា​ម្ហូប​ប្រពៃណី​មិន​អាច​ខ្វះ​បាន​ក្នុង​ពិធីបុណ្យ​ធំៗ និង​បុណ្យ​តេត​របស់​ជនជាតិ​ជាច្រើន ​នៅ​ភាគ​ពាយ័ព្យ។ ជាពិសេស មុខម្ហូបនេះមិនត្រឹមតែបង្ហាញពីការគោរព និងដឹងគុណរបស់កូនៗចៅៗចំពោះជីដូនជីតាប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបនៃយិន និងយ៉ាំងនៃធាតុទាំងប្រាំ សាមគ្គីភាពក្នុងសហគមន៍ និងជូនពរឱ្យទទួលបានផលល្អ ជីវិតមានសុភមង្គល...

ខេត្ត Son La ចាំបាច់ពង្រីកសក្តានុពលរបស់ខ្លួនដើម្បីក្លាយជាមជ្ឈមណ្ឌលកែច្នៃកសិផលនៅភាគពាយ័ព្យ ខេត្ត Son La ចាំបាច់ពង្រីកសក្តានុពលរបស់ខ្លួនដើម្បីក្លាយជាមជ្ឈមណ្ឌលកែច្នៃកសិផលនៅភាគពាយ័ព្យ
ទិវាបុណ្យវប្បធម៌និងការអភិរក្សអត្តសញ្ញាណវប្បធម៌របស់ជនជាតិ Mong នៅភាគពាយ័ព្យ ទិវាបុណ្យវប្បធម៌និងការអភិរក្សអត្តសញ្ញាណវប្បធម៌របស់ជនជាតិ Mong នៅភាគពាយ័ព្យ

ដូច្នេះបាយដំណើបបញ្ចពណ៌តំណាងឱ្យសាមគ្គីភាពរបស់ជនជាតិ លឺ និយាយដោយឡែកនិងសហគមន៍បណ្តាជនជាតិនិយាយរួមបាយដំណើបបញ្ចពណ៌តំណាងឱ្យសាមគ្គីភាពរបស់ជនជាតិ លឺ និយាយដោយឡែកនិងសហគមន៍បណ្តាជនជាតិនិយាយរួម

ជនជាតិ លឺ នៅខេត្ត ឡាយចូវ មានមុខម្ហូបដ៏ ល្អឯក ជាច្រើន ប៉ុន្តែលេចធ្លោជាងគេគឺបាយ ដំណើប បញ្ចពណ៌ (បាយដំណើប ៥ ពណ៌រួមមាន ពណ៌ស ស្វាយ បៃតង លឿងនិងក្រហម)។ បាយដំណើបបញ្ចពណ៌ត្រូវបានជនជាតិ លឺ ថែរក្សា អភិវឌ្ឍទៅជាវប្បធម៌ភោជនាហារ។

បាយដំណើបបញ្ចជាម្ហូបពិសេសរបស់បងប្អូនប្រជាជននៅភាគពាយ័ព្យ
បាយដំណើបបញ្ចពណ៌តំណាងឱ្យសាមគ្គីភាពរបស់ជនជាតិ លឺ និយាយដោយឡែកនិងសហគមន៍បណ្តាជនជាតិនិយាយរួម

តែងតែត្រូវបានប្រើប្រាស់ក្នុងពិធីបុណ្យទាន បុណ្យចូលឆ្នាំថ្មី បាយដំណើបបញ្ចពណ៌ តំណាងឱ្យ សាមគ្គីភាពរបស់ជនជាតិ លឺ និយាយដោយឡែក និងសហគមន៍បណ្តាជនជាតិនិយាយ រួម។ គ្រឿងផ្សំ សំខាន់ៗ សម្រាប់ធ្វើបាយដំណើបបញ្ចពណ៌ គឺអង្ករដំណើបនិងប្រភេទដើមឈើព្រៃមួយចំនួន ប្រើសម្រាប់ លាយពណ៌។

ជាធម្មតា ពណ៌ក្រហមធ្វើ ពីផ្លែហ្វាក់ ខាវ ពណ៌បៃតងយកពីស្លឹកខ្ញីឬ ស្លឹកតើយ ពណ៌លឿង ធ្វើពីមើមរមៀត ពណ៌ស្វាយយកពីស្លឹក កណ្ដៀរ ហើយ ពណ៌សជាពណ៌បាយដំណើប ធម្មជាតិ។ វិធីធ្វើបាយ ដំណើបបញ្ចពណ៌ក៏ងាយ ស្រួលណាស់ ដែរ។ អង្ករ ដំណើបត្រូវការត្រាំរយៈ ពេល ៦ ដល់ ៨ ម៉ោងមុននឹង យកទៅលាយពណ៌ បន្ទាប់មកចែក ជា ៥ ចំណែក ស្មើៗ គ្នា រួចហើយយកទៅចំហុយ។

បាយដំណើបបញ្ចជាម្ហូបពិសេសរបស់បងប្អូនប្រជាជននៅភាគពាយ័ព្យ
ស្ត្រីជនជាតិ លឺ នៅភូមិ ថាំ ឃុំ បានហន ស្រុក តាមដឿង (ខេត្ត ឡាយចូវ) កំពុងចំហុយបាយដំណើបបញ្ចពណ៌

ដើម្បីធ្វើបាយ ដំណើបបញ្ចពណ៌ អង្ករពណ៌ណា ដែលងាយហើរ ពណ៌បំផុតគឺដាក់ចូលចំហុយមុនគេ បន្ទាប់មកទើបដល់ពណ៌ផ្សេងៗ ទៀត។ បាយ ដំណើបត្រូវ បានលាយពណ៌ពីស្លឹក មើម ពេលបរិភោគ មានក្លិន ក្រអូបនិងមានរសជាតិពិសេសដាច់ដោយឡែកនៃព្រៃភ្នំ។

ទោះបីគ្រាន់តែជាអាហារដ៏សាមញ្ញក៏ដោយ ក៏ប៉ុន្តែ ចំពោះជនជាតិ លឺ បាយដំណើបបញ្ចពណ៌ បែរជាបង្ហាញពីសិល្បៈនៃការប្រព្រឹត្តរវាងមនុស្ស និងធម្មជាតិ ស្មារតីពលកម្មដោយការព្យាយាមដ៏ ខ្នះខ្នែងដើម្បីផលិតបានគ្រាប់អង្ករទាំងនោះ ទឹក ចិត្តកតញ្ញូរបស់កូនចៅចំពោះឪពុកម្តាយ សាច់សាលោហិតក្នុងគ្រួសារ...៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី