Trending now

ខេត្តទាំងបីនៃភាគខាងជើងឡាវ មានគោលបំណងថា សម្របសម្រួលជាមួយខេត្ត Quang Ninh និងជួយឧបត្ថម្ភក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាពីខេត្តនេះ

10:49 | 22/07/2022 ឌីណា

យុគសម័យ - ប្រទេសឡាវមាន​គោល​បំណង​ថា នឹងសម្របសម្រួលជាមួយខេត្ត Quang Ninh និងជួយខេត្តទាំងបីនៃភាគខាងជើងឡាវ (រួមទាំង ខេត្ត Houaphanh, ខេត្ត Luang Prabang ខេត្ត Xayabury) ក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរឌីជីថល កសិកម្មប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ និងទេសចរណ៍នៃខេត្តនានា។

ខេត្ត Quang Ninh ទទួលស្វាគមន៍ភ្ញៀវទេសចរជាង ២ លាននាក់ក្នុងត្រីមាសទីមួយ ខេត្ត Quang Ninh ទទួលស្វាគមន៍ភ្ញៀវទេសចរជាង ២ លាននាក់ក្នុងត្រីមាសទីមួយ
ខេត្ត Quang Ninh ជួយឧបត្ថម្ភខេត្ត Luang Prabang (ឡាវ) ក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្ត Quang Ninh ជួយឧបត្ថម្ភខេត្ត Luang Prabang (ឡាវ) ក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩
ខេត្តទាំងបីនៃភាគខាងជើងឡាវ មានគោលបំណងថា សម្របសម្រួលជាមួយខេត្ត Quang Ninh និងជួយឧបត្ថម្ភក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាពីខេត្តនេះ
ប្រធានសមាគមមជ្ឈិមមិត្តភាពឡាវ-វៀតណាមបានពិភាក្សាជាមួយលោកស្រីអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Ninh (រូបថត៖ Thanh Luan)។

ប្រធានសមាគមមជ្ឈិមមិត្តភាពឡាវ-វៀតណាម លោក Boviengkham Vongdara មានប្រសាសន៍ដូច្នេះនៅក្នុងជំនួបជាមួយលោកស្រី Nguyen Thi Hanh - សមាជិកនៃគណៈកម្មធិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានសម្ព័ន្ធអង្គការមិត្តភាពខេត្ត Quang Ninh ពី ថ្ងៃទី ២០ ខែកក្កកដា។

យោងតាមលោក Boviengkham Vongdara៖ ខេត្ត : Luang Prabang មានភាពស្រដៀងគ្នាជាមួយខេត្ត Quang Ninh នៅពេលដែលខេត្ត​ទាំងពីរនោះមានបេតិកភណ្ឌពិភពលោក បានទទួលស្គាល់ដោយអង្គការ UNESCO ដូច្នេះ ខេត្តអាចផ្តោតលើវិស័យទេសចរណ៍។ ខេត្ត Xayabury មានប្រៀបខ្លាំងក្នុងវិស័យកសិកម្ម ដូច្នេះខេត្តអាចអនុវត្តបច្ចេកវិទ្យាខ្ពស់ និងធ្វើទំនើបកម្មនៃកសិកម្ម។ ចំណែកឯខេត្ត Houaphanh មានការលំបាកក្នុងចរាចរណ៍ ប៉ុន្តែមានគុណសម្បត្តិជាប់ព្រំដែនខេត្ត Son La ខេត្ត Thanh Hoa និង ខេត្តNghe An។

ខេត្តទាំងបីនៃភាគខាងជើងឡាវ មានគោលបំណងថា សម្របសម្រួលជាមួយខេត្ត Quang Ninh និងជួយឧបត្ថម្ភក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាពីខេត្តនេះ

សមាគមមិត្តភាពឡាវ-វៀតណាម ប្រគល់វត្ថុអនុស្សាវរីយ៍ជូនខេត្ត Quang Ninh (រូបថត៖ Thanh Luan)។

អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Ninh លោកស្រី Nguyen Thi Hanh បានអះអាងថា៖ វិស័យព័ត៌មានវិទ្យា កសិកម្ម បច្ចេកវិទ្យាខ្ពស់ ទេសចរណ៍ ... ជាវិស័យដែលខេត្ត Quang Ninh មានបទពិសោធន៍ជាក់លាក់ និងនាំមខតំបន់ជាច្រើនក្នុងប្រទេស។ ខេត្តមានឆន្ទៈចង់ ចែករំលែក​និង​សម្របសម្រួល​ជាមួយ​ខេត្ត​បងប្អូន​បី​នៃ​ប្រទេស​ឡាវ​ខាងជើង​។

លោកស្រី Nguyen Thi Hanh បានឲ្យដឹងថា៖ ទំនាក់ទំនងរវាងវៀតណាម និងឡាវ គឺជាទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ ជាពិសេស សមាគមមិត្តភាពឡាវ-វៀតណាមបានរួមចំណែកសំខាន់ជាច្រើនក្នុងការអភិវឌ្ឍន៍ចំណងសាមគ្គីភាពពិសេសរវាងបក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរ។

នាបច្ចុប្បន្ន ខេត្ត Quang Ninh បានបង្កើតទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពជាមួយខេត្តចំនួន ៣ នៃភាគខាងជើងឡាវ រួមមាន Houaphanh, Luang Prabang, Xayabury និងបានចុះហត្ថលេខាជាមួយខេត្តទាំងនេះនូវកិច្ចព្រមព្រៀងថ្នាក់ខេត្តចំនួន ៧។ ខ្លឹមសារនៃកិច្ចសហប្រតិបត្តិការផ្តោតលើវិស័យផ្លាស់ប្តូរមិត្តភាព វប្បធម៌ ទេសចរណ៍ ការអប់រំ និងបណ្តុះបណ្តាល និងការអភិវឌ្ឍធនធានមនុស្ស។ សាខា និងអង្គការនានាក្នុងខេត្តក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួនប្រាំបីជាមួយសាខា និងអង្គការរៀងៗខ្លួននៃខេត្តទាំងបីភាគខាងជើងនៃប្រទេសឡាវ ។

ឌីណា

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីបើកពិព័រណ៍ពាណិជ្ជកម្ម OCOP នៅតំបន់ព្រំដែនវៀតណាម-កម្ពុជា
ពន្លឿនការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU)៖ បំពេញភារកិច្ចឲ្យរួចរាល់មុនថ្ងៃទី ១៥ ខែធ្នូ
ទីក្រុង Hue មានគម្រោងចំណាយប្រាក់ចំនួន ១៦ ពាន់លានដុង ដើម្បីគាំទ្រដល់ការរុះរើនាវានេសាទជាង ១០០ គ្រឿង ដែលមិនបំពេញតាមតម្រូវការប្រតិបត្តិការ
លោកវេជ្ជបណ្ឌិត Tra My បង្ហាញពីអាថ៌កំបាំងក្នុងការជួយកូនរបស់គាត់ឱ្យ "អាន និងសរសេរបានស្ទាត់ជំនាញ" ជាភាសាវៀតណាម
សារព័ត៌មាន - ផ្តល់ស្លាបដល់ភាសាវៀតណាមឱ្យហោះហើរបានឆ្ងាយ និងទូលំទូលាយ