Trending now

ខេត្ត Quang Ninh ជួយឧបត្ថម្ភខេត្ត Luang Prabang (ឡាវ) ក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

18:00 | 02/01/2022 យោងតាមកាសែតកងទ័ពប្រជាជន

នារសៀលថ្ងៃទី ៣១ ខែធ្នូ លោក Nguyen Dang Hung អគ្គកុងស៊ុលវៀតណាមប្រចាំខេត្ត Luang Prabang ប្រទេសឡាវ បានប្រគល់ថវិកាចំនួន ២ ម៉ឺនដុល្លារអាមេរិកដល់លោក Khamkhan Chanthavisouk លេខា អភិបាលខេត្ត Luang Prabang (ឡាវ)។

អង្គការ Peace Trees Vietnam ប្រគល់សាលាមត្តេយ្យនៅស្រុក Huong Hoa (ខេត្ត Quang Tri) អង្គការ Peace Trees Vietnam ប្រគល់សាលាមត្តេយ្យនៅស្រុក Huong Hoa (ខេត្ត Quang Tri)
ខេត្ត Quang Ninh កាត់បន្ថយ 50% នៃថ្លៃសំបុត្រចូលទស្សនា នៅតំបន់ទេសចរណ៍ល្បីៗ ខេត្ត Quang Ninh កាត់បន្ថយ 50% នៃថ្លៃសំបុត្រចូលទស្សនា នៅតំបន់ទេសចរណ៍ល្បីៗ
លោក Nguyen Dang Hung អគ្គកុងស៊ុលវៀតណាមប្រចាំខេត្ត Luang Prabang (ខាងឆ្វេង) ប្រគល់អំណោយរបស់គណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជនខេត្ត Quang Ninh (វៀតណាម) ជូនខេត្ត Luang Prabang (ឡាវ) (រូបថត៖ vnanet.vn)
លោក Nguyen Dang Hung អគ្គកុងស៊ុលវៀតណាមប្រចាំខេត្ត Luang Prabang (ខាងឆ្វេង) ប្រគល់អំណោយរបស់គណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជនខេត្ត Quang Ninh (វៀតណាម) ជូនខេត្ត Luang Prabang (ឡាវ) (រូបថត៖ vnanet.vn)

នេះជាអំណោយរបស់ខេត្ត Quang Ninh ដើម្បីជួយឧបត្ថម្ភខេត្ត Luang Prabang (ជាខេត្តមួយក្នុងចំណោមខេត្តភាគខាងជើងទាំង ៣ របស់ឡាវ ដែលខេត្ត Quang Ninh ជួយឧបត្ថម្ភនាពេលនេះ) ក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

នៅក្នុងជំនួបនេះ លោក Nguyen Dang Hung អគ្គកុងស៊ុលវៀតណាមប្រចាំខេត្ត Luang Prabang បានសម្តែងនូវក្តីជឿជាក់ថា ខេត្ត Luang Prabang នឹងគ្រប់គ្រងជំងឺរាតត្បាតឲ្យបានល្អ និងចាត់វិធានការដើម្បីរៀបចំរាល់សកម្មភាពតាមគន្លងប្រក្រតីភាពឡើងវិញនាពេលឆាប់ៗ។

លោក Khamkhan Chanthavisouk បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជនខេត្ត Quang Ninh ដែលបានផ្ញើអំណោយដ៏មានអត្ថន័យ បង្ហាញពីសាមគ្គីភាព និងការចែករំលែករបស់ខេត្ត Quang Ninh ជាមួយខេត្តចងមេត្រីភាពទាំង៣ នៅភាគខាងជើងប្រទេសឡាវនិយាយរួម និងជាមួយខេត្ត Luang Prabang និយាយដោយឡែក។ លោក Khamkhan Chanthavisouk រំពឹងថា នាពេលខាងមុខ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងខេត្ត Quang Ninh និងខេត្ត Luang Prabang នឹងកាន់តែមានភាពតឹងរ៉ឹងថែមទៀត៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម