Trending now

ខេត្ត Quang Ninh ទទួលស្វាគមន៍ភ្ញៀវទេសចរជាង ២ លាននាក់ក្នុងត្រីមាសទីមួយ

14:39 | 10/04/2022

ពោលគឺ ចំនួនភ្ញៀវទេសចរណ៍ទៅកាន់ខេត្ត Quang Ninh ក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២២ ឈានដល់ប្រហែល ២,១ លាននាក់ កើនឡើង ៥៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទស្សនានិងធ្វើការនៅខេត្ត Quang Ninh អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទស្សនានិងធ្វើការនៅខេត្ត Quang Ninh
ថ្នាក់ដឹកនាំគណៈដឹកនាំលេខ ៥១៥ ខេត្ត Tay Ninh ទៅបំពេញទស្សនកិច្ចការងារនៅកម្ពុជា ថ្នាក់ដឹកនាំគណៈដឹកនាំលេខ ៥១៥ ខេត្ត Tay Ninh ទៅបំពេញទស្សនកិច្ចការងារនៅកម្ពុជា
រូបថត៖ dangcongsan.vn

បន្ទាប់ពីរយៈពេល ២ ឆ្នាំដែលរងផលប៉ះពាល់យ៉ាងខ្លាំងដោយការរីករាលដាលនៃ ជំងឺកូវីដ ១៩ វិស័យទេសចរណ៍ Quang Ninh កំពុងបង្ហាញសញ្ញាវិជ្ជមានជាច្រើន ហើយបានស្តារឡើងវិញជាបណ្តើរៗ។ ពោលគឺ ចំនួនភ្ញៀវទេសចរណ៍ទៅកាន់ខេត្ត Quang Ninh ក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២២ ឈានដល់ប្រហែល ២,១ លាននាក់ កើនឡើង ៥៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ជាមួយនឹងឧត្តមភាពនៃទេសភាពធម្មជាតិឈូងសមុទ្រហាឡុង ជាមួយនឹងបណ្តាបេតិកភណ្ឌវប្បធម៌និងព្រលឹងវិញ្ញាណ ដូច្នេះ នៅពេលដែលវៀតណាមបើកទ្វារទទួលភ្ញៀវទេសចរណ៍អន្តរជាតិ ខេត្ត Quang Ninh បានទទួលស្វាគមន៍ភ្ញៀវជិត ៥០ម៉ឺននាក់ក្នុងខែមីនា ប្រាក់ចំណូលពីសេវាកម្មស្នាក់នៅនិងសេវាកម្មទេសចរណ៍កើនឡើងគួរឲ្យកត់សម្គាល់។ ថ្មីៗនេះ ភ្ញៀវទេសចរចំនួន ១៣៤ នាក់បានមកពីសហរដ្ឋអាមេរិកក្នុងដំណើរកម្សាន្តជាកញ្ចប់ ហើយបានប្រើប្រាស់សេវាកម្មជិះទូកកម្សាន្តពេញមួយយប់នៅលើឆ្នេរសមុទ្រ។ លោក Pham Ngoc Thuy ប្រធានមន្ទីរទេសចរណ៍ Quang Ninh បានឲ្យដឹងថា៖ “ក្នុងខែមេសានេះ យើងក៏ស្វាគមន៍គណៈប្រតិភូមួយចំនួនមកពីប្រទេសកូរ៉េខាងត្បូង ដោយផ្តោតលើភ្ញៀវវាយកូនហ្គោលផងដែរ។ ហើយ Quang Ninh មានកម្លាំងខ្លាំងក្នុងទីលានវាយកូនហ្គោល ក្រោពីនោះមានឈូងសមុទ្រ Ha Long និង Yen Tu។ ទាំងអស់នេះគឺជាលំហសម្រាប់យើងក្នុងការពង្រីកសេវាកម្មធ្វើដំណើររបស់យើង។ យើងក៏កំពុងធ្វើការជាមួយសាជីវកម្មធំៗ ដើម្បីអនុវត្តន៍កម្មវិធីទាំងនេះ និងលើកកម្ពស់វិស័យទេសចរណ៍”៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីបើកពិព័រណ៍ពាណិជ្ជកម្ម OCOP នៅតំបន់ព្រំដែនវៀតណាម-កម្ពុជា
ពន្លឿនការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU)៖ បំពេញភារកិច្ចឲ្យរួចរាល់មុនថ្ងៃទី ១៥ ខែធ្នូ
ទីក្រុង Hue មានគម្រោងចំណាយប្រាក់ចំនួន ១៦ ពាន់លានដុង ដើម្បីគាំទ្រដល់ការរុះរើនាវានេសាទជាង ១០០ គ្រឿង ដែលមិនបំពេញតាមតម្រូវការប្រតិបត្តិការ
លោកវេជ្ជបណ្ឌិត Tra My បង្ហាញពីអាថ៌កំបាំងក្នុងការជួយកូនរបស់គាត់ឱ្យ "អាន និងសរសេរបានស្ទាត់ជំនាញ" ជាភាសាវៀតណាម
សារព័ត៌មាន - ផ្តល់ស្លាបដល់ភាសាវៀតណាមឱ្យហោះហើរបានឆ្ងាយ និងទូលំទូលាយ