Trending now

តើពិធីបុណ្យសែននំចាំង ឆ្នាំ ២០២២ គឺនៅថ្ងៃណាហើយមានដើមកំណើតមកពីណាដែរ?

08:15 | 03/06/2022 ឌីណា

យុគសម័យ - ប្រជាជនតែងតែហៅពិធីបុណ្យ​សែន​នំចាំងថាពិធី​សម្លាប់សត្វល្អិត ប្រហែលជាដោយសារទាក់ទងដោយផ្ទាល់ទៅនឹងវប្បធម៌កសិកម្ម។ ពិធីបុណ្យសែននំចាំង ឆ្នាំ២០២២នេះ​ គឺត្រូវនឹង​ថ្ងៃទី ៥ កើត​ ខែចែត្រ គឺ​ថ្ងៃទី ៣ ខែ​​មិថុនា ឆ្នាំ២០២២

មហោស្រព មហោស្រព "និស្សិតជាមួយសមុទ្រ និងកោះនៃមាតុភូមិ" ឆ្នាំ ២០២២
មហោស្រពវប្បធម៌ កីឡា និងទេសចរណ៍របស់ជនជាតិខ្មែរណាមបូ ឆ្នាំ ២០២២ នឹងប្រព្រឹត្តទៅនៅទីក្រុង Soc Trang មហោស្រពវប្បធម៌ កីឡា និងទេសចរណ៍របស់ជនជាតិខ្មែរណាមបូ ឆ្នាំ ២០២២ នឹងប្រព្រឹត្តទៅនៅទីក្រុង Soc Trang
តើពិធីបុណ្យសែននំចាំង ឆ្នាំ ២០២២ គឺនៅថ្ងៃណាហើយមានដើមកំណើតមកពីណាដែរ?
គ្រឿង​សំណែន​ក្នុង​ពិធីនេះ។

ពិធីបុណ្យសែន​នំចាំង នៅថ្ងៃ ៥ កើត​ ខែចែត្រ ដែល​ជា ពេលវេលាបញ្ចប់​រដូវ​ប្រមូលផល និងឈាន​ដល់​រដូវ​ដាំ​ដុះ​ថ្មី អាកាសធាតុក្តៅ សត្វល្អិតមានការរីកចម្រើនច្រើន។

តាមរឿងព្រេងនិទានថា នៅ​សម័យមុនកសិករព្រួយបារម្ភអំពីបញ្ហាសត្វល្អិត គេ​មិន​ដឹង​វិធីណា ដែលសម្លាប់សត្វល្អិត​ទាំងនោះ ដើម្បីឈានចូលរដូវថ្មី ស្រាប់តែមានតាចាស់ម្នាក់មកពីចម្ងាយ ហៅខ្លួនឯងថា Doi Truan។

លោក Doi Truan បានណែនាំប្រជាជននៅតាមផ្ទះនីមួយៗ បង្កើតទីសក្ការៈបូជាសាមញ្ញមួយ ដែលមានគ្រឿង​សំណែន ដូចជា ៖ នំចាំង និងផ្លែឈើ បន្ទាប់មកចេញទៅមុខផ្ទះដើម្បីហាត់ប្រាណ។ ប្រជាជន​ធ្វើ​តាម ​​មួយ​សន្ទុះ​ក្រោយ​មក ដង្កូវ​ក៏​ធ្លាក់​ចុះ​និង​បាត់​ទៅហើយ។ ចាប់តាំងពីពេលនោះមក ពិធីបុណ្យសែន​នំចាំង ដើម្បីសម្លាប់សត្វល្អិតត្រូវបានធ្វើ​ឡើងជារៀងរាល់ឆ្នាំ។

តើពិធីបុណ្យសែននំចាំង ឆ្នាំ ២០២២ គឺនៅថ្ងៃណាហើយមានដើមកំណើតមកពីណាដែរ?
នំចាំង។

ប្រហែលជាទាក់ទងនឹងវប្បធម៌កសិកម្ម ពិធីបុណ្យសែន​នំចាំង (បុណ្យ​សម្លាប់សត្វល្អិត) នៅតែរៀបចំ​យ៉ាង​ហ្មត់ចត់នៅក្នុងភូមិវៀតណាមសព្វថ្ងៃនេះ។

​គ្រឿង​សំណែន​​ក្នុង​ពិធីបុណ្យ​នេះ រួមមាន រួមមាន៖ ធូប ផ្កា ក្រដាសសែន ទឹក ស្រា ស្ករ ផ្លែឈើមាន​រសជាតិ​ហឹរ ក្តៅ ជូរ ។ ក្នុង​នោះ​ក៏​មិន​អាច​ខ្វះ​នំ​ចាំង ​ បាយស្រា បាយ​ដំណើប និងបង្អែម។

គ្រឿងសំណែន​ក្នុងពិធីបុណ្យ​សែន​នំចាំង​នឹង​មាន​ភាពខុសគ្នាបន្តិចបន្តួច តាមតំបន់។ ជាឧទាហរណ៍ ខាងជើងគ្រឿង​សំណែន​មាន​នំចាំង ខាងត្បូងមាននំចាំង បង្អែម​ពងត្រី ភាគ​កណ្តាលមានបង្អែមមីឡេត។ ប្រជាជននៅភាគកណ្តាលក៏តែងតែទទួលទានសាច់ទាក្នុងឱកាសនេះផងដែរ ព្រោះពួកគេគិតថា សាច់ទាត្រជាក់ និងអាចបំបាត់កំដៅបាន ធ្វើឱ្យរាងកាយមានសុខភាពល្អ៕

ឌីណា

info.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស