នាថ្ងៃទី ៧ ឧសភា មហោស្រព “និស្សិតជាមួយសមុទ្រ និងកោះនៃមាតុភូមិ” ឆ្នាំ ២០២២ បានប្រព្រឹត្តទៅនៅប៉ុស្តិ៍ការពារព្រំដែន Cat Khanh ស្រុក Phu Cat ខេត្ត Binh Dinh។
![]() |
![]() |
មហោស្រពនេះក្នុងគោលបំណងបញ្ជូនព័ត៌មានទាន់ពេលវេលា និងត្រឹមត្រូវ នូវទស្សនៈរបស់បក្ស និងរដ្ឋអំពីយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រ និងកោះ ដល់សមាជិកសម្ព័ន្ធយុវជន និងនិស្សិតខេត្ត Binh Dinh។
មហោស្រពនេះមានសកម្មភាពជាច្រើនដូចជា៖ ការផ្តល់ទង់ជាតិជូនអ្នកនេសាទវ័យក្មេង; ការផ្តល់ថ្នាំពេទ្យជូនគ្រួសារទទួលរបបពីរដ្ឋ; ការពិនិត្យសុខភាព និងចែកថ្នាំដោយឥតគិតថ្លៃជូនអ្នកនេសាទ; ការផ្តល់អាហារូបករណ៍ជូននិស្សិតពូកែចំនួន ៥ នាក់ ជាកូនអ្នកនេសាទដែលជួបការលំបាក; បំផុសចលនា “និស្សិត Binh Dinh ពួតដៃសម្អាតសមុទ្រ”។ល។
![]() |
លោក Nguyen Minh Triet លេខាគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ ប្រធានគណៈកម្មាធិការមជ្ឈិមសមាគមនិស្សិតវៀតណាម បានប្រគល់ទង់ជាតិដល់ប្រជានេសាទនៅឃុំ Cat Khanh ស្រុក Phu Cat ខេត្ត Binh Dinh |
សកម្មភាពទាំងនេះក្នុងគោលបំណងបង្កើតឱកាសសម្រាប់និស្សិតជួបប្រាស្រ័យ ផ្លាស់ប្តូរ និងចែករំលែក ដើម្បីពង្រឹងចំណងសាមគ្គីភាពរវាងនិស្សិត និងប្រជាជននៅតំបន់ព្រំដែនសមុទ្រ និងកម្មាភិបាល យុទ្ធជននៃអង្គភាពទ័ពនានាដែលកំពុងបំពេញភារកិច្ចរក្សា និងការពារសមុទ្រ និងកោះនៃមាតុភូមិ។
កម្មវិធីនេះបានរួមចំណែកក្នុងការអប់រំសេចក្ដីស្នេហាជាតិ និងមោទនភាពជាតិ លើកកម្ពស់ចំណេះដឹង និងទំនួលខុសត្រូវរបស់សមាជិកសម្ព័ន្ធយុវជន និងនិស្សិត ក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ ជាពិសេសការពារអធិបតេយ្យភាពសមុទ្រ និងកោះនាពេលបច្ចុប្បន្ន៕
មតិពីមិត្តអ្នកអាន