Trending now

មហោស្រពវប្បធម៌ កីឡា និងទេសចរណ៍របស់ជនជាតិខ្មែរណាមបូ ឆ្នាំ ២០២២ នឹងប្រព្រឹត្តទៅនៅទីក្រុង Soc Trang

21:19 | 04/05/2022

ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ទើបតែបានចេញសេចក្តីសម្រេចស្តីពីការរៀបចំមហោស្រពវប្បធម៌ កីឡា និងទេសចរណ៍របស់ជន​ជាតិខ្មែរណាមបូ លើកទី៨ ឆ្នាំ២០២២។

វត្តបែបចិននៅខេត្ត Soc Trang វត្តបែបចិននៅខេត្ត Soc Trang
ទទួលបទពិសោធន៍តាមរយៈការទស្សនាផ្សារអណ្ដែតបែកជាប្រាំ (Nga Nam) នៅខេត្តសុកត្រាំង (Soc Trang) ទទួលបទពិសោធន៍តាមរយៈការទស្សនាផ្សារអណ្ដែតបែកជាប្រាំ (Nga Nam) នៅខេត្តសុកត្រាំង (Soc Trang)
មហោស្រពវប្បធម៌ កីឡា និងទេសចរណ៍របស់ជនជាតិខ្មែរណាមបូ ឆ្នាំ ២០២២ នឹងប្រព្រឹត្តទៅនៅទីក្រុង Soc Trang
ការសម្តែងម៉ូតសំលៀកបំពាក់ប្រពៃណី​ក្នុងមហោស្រពវប្បធម៌ កីឡា និងទេសចរណ៍របស់ជនជាតិខ្មែរណាមបូ លើកទី៧ នៅខេត្ត Bac Lieu កាលពីឆ្នាំ២០១៧ (រូប​ថត៖ baocantho.com.vn)

ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ បានប្រគល់ឲ្យនាយកដ្ឋានវប្បធម៌ជនជាតិដឹកនាំ និងសម្របសម្រួលជាមួយមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Soc Trang និង​មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត ក្រុង បណ្ដាទីភ្នាក់ងារ និងអង្គភាពពាក់ព័ន្ធ ដើម្បីរៀបចំមហោស្រពវប្បធម៌ កីឡា និងទេសចរណ៍របស់ជនជាតិខ្មែរណាមបូនៅខេត្ត Soc Trang។ មហោស្រពនេះនឹងប្រព្រឹត្តទៅនៅត្រីមាសទី ៤ ឆ្នាំ ២០២២។

នេះជាមហោស្រពដែលប្រារព្ធឡើងរៀងរាល់ ៥ ឆ្នាំម្តង រួមទាំងសកម្មភាពវប្បធម៌ កីឡា និងទេសចរណ៍ដ៏សម្បូរបែប ដូចជាការតាំងពិពណ៌ ប្បធម៌នៃមូលដ្ឋាននីមួយៗ ការប្រកួតសម្តែងសិល្បៈ ការសម្តែង​សំលៀកបំពាក់របស់ជនជាតិខ្មែរ ការប្រណាំងទូកង និងការ​ប្រកួត​កីឡាមួយចំនួនទៀត រួម​ទាំង​ការ​​ផ្សព្វផ្សាយឧត្តមភាពទេសចរណ៍របស់មូលដ្ឋាន... មហោស្រពនេះរៀបចំឡើងក្នុងគោលបំណងលើកតម្កើង អភិរក្ស និងផ្សព្វផ្សាយអត្តសញ្ញាណវប្បធម៌របស់ជនជាតិខ្មែរណាមបូ រួមចំណែកថែរក្សាជីវភាពខាងស្មារតី ព្រមទាំង​ផ្សព្វផ្សាយនូវតម្លៃវប្បធម៌ប្រពៃណីរបស់ជនជាតិខ្មែរណាមបូ ជូនភ្ញៀវជាតិ និងអន្តរជាតិ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមផ្ដល់ព័ត៌មានអំពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមទៅកាន់ស្ថាប័នតំណាងការទូតបរទេស
អ្នកប្រាជ្ញកម្ពុជាមានការរំពឹងទុកខ្ពស់ចំពោះមហាសន្និបាតលើកទី១៤របស់បក្សកុម្មុយនិស្តវៀតណាម
ស្វ័យភាពជាយុទ្ធសាស្ត្រ៖ ភាពធន់របស់វៀតណាមក្នុងយុគសម័យថ្មី
លោកអគ្គលេខាបក្ស តូ ឡឹម៖ ប្រទេសជាតិបានប្រមូលផ្តុំឋានៈនិងកម្លាំងគ្រប់គ្រាន់ដើម្បីចូលទៅក្នុងយុគសម័យនៃការអភិវឌ្ឍដ៏ខ្លាំងមាំមួននិងរុងរឿង
ខេត្តអានយ៉ាងពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) ដោយបន្តរំលោភបំពានឥតឈប់ឈរដោយ