Trending now

ទទួលបទពិសោធន៍តាមរយៈការទស្សនាផ្សារអណ្ដែតបែកជាប្រាំ (Nga Nam) នៅខេត្តសុកត្រាំង (Soc Trang)

15:33 | 18/05/2021 ហេង វុធ្ធី

យុគសម័យ - បរិយាកាសអ៊ូអររួមជាមួយរស់ជាតិឈ្ងុយឆ្ងាញ់ផ្អែមល្ហែមនៃម្ហូបនិងផ្លែឈើគ្រប់មុខដែលគេយកមកលក់នៅផ្សារអណ្ដែត Nga Nam បានសរឲ្យឃើញភាពសុខសាន្តត្រាណក្នុងជីវភាពរស់នៅរបស់ប្រជាជននៅប៉ែកខាងលិចណាមបូនេះ

បិទពិធីបុណ្យអកអំបុក និងពិធីប្រណាំងទូកង ខេត្ត Soc Trang ឆ្នាំ ២០២០ បិទពិធីបុណ្យអកអំបុក និងពិធីប្រណាំងទូកង ខេត្ត Soc Trang ឆ្នាំ ២០២០
អភិរក្ស​ល្ខោន​របាំជនរបស់រួមជាតិខ្មែរនៅខេត្ត Soc Trang អភិរក្ស​ល្ខោន​របាំជនរបស់រួមជាតិខ្មែរនៅខេត្ត Soc Trang
ទទួលបទពិសោធន៍តាមរយៈការទស្សនាផ្សារអណ្ដែតបែកជាប្រាំ (Nga Nam) នៅខេត្តសុកត្រាំង (Soc Trang)
ផ្សារអណ្ដែតបែកជាប្រាំ (Nga Nam) នៅខេត្តសុកត្រាំង (Soc Trang)

ផ្សារអណ្ដែតទឹក Nga Nam ចំណុះទីរួមស្រុក Nga Nam ដែលមានចំងាយប្រមាណ៦០គឺឡូម៉ែត្រពីទីក្រុង Soc Trang។ ឈ្មោះ Nga Nam (ផ្លូវបែកជា៥)គឺដោយសារផ្សារនេះស្ថិតនៅត្រង់ចំណុចប្រសព្វនៃដងទន្លេ៥គឺ Ca Mau Vinh Quoi Long My Thanh Tri និង Phung Hiep។ ផ្សារអណ្ដែតនេះពោរពេញលក្ខណៈវប្បធ៌មរបស់ប្រជាជននៅតំបន់ ទន្លេបឹងបួប៉ែកខាងលិចភូមិភាគខាងត្បូងវៀតណាម។

ផ្សារអណ្ដែតទឹក Nga Nam ចំណុះទីរួមស្រុក Nga Nam ដែលមានចំងាយប្រមាណ ៦០ គឺឡូម៉ែត្រពីទីក្រុង Soc Trang។ ឈ្មោះ Nga Nam (ផ្លូវបែកជា៥)គឺដោយសារផ្សារនេះស្ថិតនៅត្រង់ចំណុចប្រសព្វនៃដងទន្លេ៥គឺ Ca Mau Vinh Quoi Long My Thanh Tri និង Phung Hiep។ ផ្សារអណ្ដែតនេះពោរពេញលក្ខណៈវប្បធ៌មរបស់ប្រជាជននៅតំបន់ ទន្លេបឹងបួប៉ែកខាងលិចភូមិភាគខាងត្បូងវៀតណាម។

ទទួលបទពិសោធន៍តាមរយៈការទស្សនាផ្សារអណ្ដែតបែកជាប្រាំ (Nga Nam) នៅខេត្តសុកត្រាំង (Soc Trang)
ទទួលបទពិសោធន៍តាមរយៈការទស្សនាផ្សារអណ្ដែតបែកជាប្រាំ (Nga Nam) នៅខេត្តសុកត្រាំង (Soc Trang)
ផ្សារអណ្ដែតបែកជាប្រាំ (Nga Nam) នៅខេត្តសុកត្រាំង (Soc Trang)

ផ្សារអណ្ដែត Nga Nam មានលក្ខណៈសាមញ្ញៗដោយឆ្លុះបញ្ចាំងនូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់។ នៅផ្សារនេះឃើញអ្នកទិញអ្នកលក់សុទ្ធតែប្រើប្រាស់ទូកជាមធ្យោបាយធ្វើដំណើរទៅមក។ បើមកទស្សនាផ្សារអណ្ដែត Nga Nam ភ្ញៀវទេសចរនឹងឃើញទិដ្ធភាពផ្សារប្រៀបដូចជាគំនូរពណ៌ចំរុះមួយផ្ទាំងដែលមានពណ៌របស់ផ្កា បន្លែ ផ្លែឈើខោអាវរួមជាមួយទូកធំទូកតូចគ្រប់ប្រភេទ។

ជាធម្មតាផ្សារអណ្ដែតដទៃៗតែងតែបើកចាប់ពីពេលព្រឹករហូតដល់ពេលថ្ងៃត្រង់នោះគឺផ្សារអណ្ដែត Nga Nam បែរជាបើកនៅវេលាម៉ោង៣ ៤ ដល់ម៉ោង៧ ៨ព្រឹកទៅវិញ។ ស្ដីពីជីវភាពនៅផ្សារអណ្ដែត Nga Nam នេះអ្នកស្រី Phung Thi Phuong បានឲ្យដឹងថា “គ្រួសារខ្ញុំមានផ្ទះ ប៉ុន្តែរស់នៅនិងធ្វើការលក់ដូរសំខាន់គឺនៅលើទូក។ យើងខ្ញុំរស់នៅទីនេះអស់រយៈពេលរាប់សិបឆ្នាំហើយ។ ខ្ញុំជួបប្ដីខ្ញុំក្នុងសកម្មភាពនៅផ្សាររួចក៏រៀបការហើយប្រកបរបរទិញលក់ទំនិញនៅលើទន្លេ។ ជីវភាពរស់នៅបែបហ្នឹងនិយាយរួមគឺសប្បាយណាស់”។

ទទួលបទពិសោធន៍តាមរយៈការទស្សនាផ្សារអណ្ដែតបែកជាប្រាំ (Nga Nam) នៅខេត្តសុកត្រាំង (Soc Trang)
ទទួលបទពិសោធន៍តាមរយៈការទស្សនាផ្សារអណ្ដែតបែកជាប្រាំ (Nga Nam) នៅខេត្តសុកត្រាំង (Soc Trang)
ផ្សារអណ្ដែតបែកជាប្រាំ (Nga Nam) នៅខេត្តសុកត្រាំង (Soc Trang)

មកទស្សនាផ្សារអណ្ដែត Nga Nam អ្នកផងតែងតែឃើញគេព្យួរទំនិញរួមមានបន្លែផ្លែ ឈើនំនេកនៅលើទូកសំរាប់តាំងបង្ហាញឲ្យអតិថិជនជ្រើសរើសដោយមិនបាច់សួរឡើយ។ អ្នកស្រី Nguyen Thi Lan ជាអ្នកលក់ម្នាស់នៅផ្សារអណ្ដែតនេះឲ្យដឹងថា “ទូកខ្ញុំលក់អីគឺខ្ញុំព្យួរហ្នឹង។ ពេលអតិថិជនមករកទំនិញបើគេចូលចិត្តគឺគេទិញ។ បើមិនព្យួរអីចឹងទេគឺគេមិនដឹងថាលើទូកខ្ញុំមានអ្វីដើម្បីខិតមកទិញទេ”។

ដោយតួនាទីជាផ្សារសំខាន់បំរើតម្រូវការស្បៀងអាហាររបស់ប្រជាពលរដ្ឋព្រមទាំងជាកន្លែងទេសចរណ៍គួរឲ្យទាក់ទាញភ្ញៀវនោះនៅផ្សារអណ្ដែត Nga Nam នេះមានទំនិញគ្រប់មុខតាំងពីបន្លែផ្លែឈើអង្ករអំបិលសាច់ជ្រូកត្រីមាន់ទារហូតដល់ខោអាវក្រណាត់និងសំភារៈផ្សេងៗទៀត។ បរិយាកាសអ៊ូអររួមជាមួយរស់ជាតិឈ្ងុយឆ្ងាញ់ផ្អែមល្ហែមនៃម្ហូបនិងផ្លែឈើគ្រប់មុខដែលគេយកមកលក់នៅផ្សារអណ្ដែត Nga Nam បានសរឲ្យឃើញភាពសុខសាន្តត្រាណក្នុងជីវភាពរស់នៅរបស់ប្រជាជននៅប៉ែកខាងលិចណាមបូនេះ៕

ហេង វុធ្ធី

thamhiemmekong.com/VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស