Trending now

បិទពិធីបុណ្យអកអំបុក និងពិធីប្រណាំងទូកង ខេត្ត Soc Trang ឆ្នាំ ២០២០

10:24 | 03/11/2020

នារសៀលថ្ងៃទី ៣១ ខែតុលា ពិធីប្រណាំងទូកង របស់ជនរួមជាតិខ្មែរនៅខេត្ត Soc Trang ឆ្នាំ ២០២០ បានបិទបញ្ចប់ បន្ទាប់ពីការប្រកួតប្រជែងដ៏រំភើបអស់រយៈពេល ២ ថ្ងៃ ដោយមានសកម្មភាពវប្បធម៌ និងកីឡាជាច្រើន។

ការប្រណាំងយ៉ាងខ្លាំងរវាងក្រុមទូកងនានា (រូបថត៖ vnanet.vn)

ពិធីប្រណាំងទូកងឆ្នាំនេះ មានការចូលរួមពីក្រុមចំនួន ៤៧ មកពីខេត្ត Bac Lieu, Kien Giang និង Soc Trang ដែលទាក់ទាញភ្ញៀវទេសចរជាង ២០ ម៉ឺននាក់។

Soc Trang ជាតំបន់ដែលមានជនរួមជាតិខ្មែររស់នៅច្រើនជាងគេនៅក្នុងប្រទេស ដែលមានចំនួនជិត ៣១ ភាគរយ។ យោងតាមលោក Tran Minh Ly នាយកមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Soc Trang បានឲ្យដឹងថា ពិធីបុណ្យអកអំបុក និងពិធីប្រណាំងទូកង ជាឱកាសសម្រាប់មូលដ្ឋានលើកកម្ពស់តម្លៃវប្បធម៌ប្រពៃណី របស់ជនរួមជាតិខ្មែរនៃខេត្ត Soc Trang និយាយដោយឡែក និងរបស់ខេត្ត ក្រុងនានាក្នុងតំបន់វាលទំនាបទន្លេ Cuu Long និយាយរួម។ ពិធីប្រណាំងទូកង ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ដោយមានការចូលរួមពីក្រុមទូកងជាច្រើនក្នុងនិងក្រៅខេត្ត។ ឆ្នាំនេះ ពិធីប្រណាំងទូកងត្រូវបានរៀបចំឡើងក្នុងស្មារតីសន្សំសំចៃ សុវត្ថិភាព ធានាការបង្ការ និងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19./.

(ប្រភពព័ត៌មាន: kh.qdnd.vn,)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា