យុគសម័យ - ពិធីអាពាហ៍ពិពាហ៍របស់ប្រជាជនខ្មែរណាមបូបានធ្វើឡើង ក្នុងរយៈពេល ៣ ថ្ងៃ។ នាថ្ងៃទី ១ គេហៅថា“ ថ្ងៃចូលរោងការ” ថ្ងៃទី ២ គេហៅថា “ ថ្ងៃលើកកំណត់” ហើយថ្ងៃទី ៣ គេហៅថា“ សំពះផ្កាស្លា” ។
ក្នុងក្របខ័ណ្ឌនៃសកម្មភាពវប្បធម៌ក្នុងឱកាសគម្រប់ខួប ៤៤ ឆ្នាំនៃទីក្រុង Sai Gon – Gia Dinh ត្រូវបានគេដាក់ឈ្មោះទីក្រុង Ho Chi Minh (ថ្ងៃទី២ កក្កដា ១៩៧៦- ថ្ងៃទី ២ ខែកក្កដាឆ្នាំ ២០២០)។ នាថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២០ នៅតំបន់ដើរថ្មើរជើង Nguyen Hue និស្សិតនៃផ្នែកវប្បធម៌ជនជាតិនៃមហាវិទ្យាល័យវប្បធម៌ទីក្រុង Ho Chi Minh បានរៀបចំឡើងវិញនូវពិធីអាពាហ៍ពិពាហ៍របស់ប្រជាជនខ្មែរណាមបូ។ នេះជាឱកាសសម្រាប់និស្សិតមហាវិទ្យាល័យនៅទីក្រុង Ho Chi Minh បង្ហាញភាពពិសេសនៃវប្បធម៌ជនជាតិរបស់ខ្លួន។ ជាពិសេសគឺការសម្តែង ការផ្លាស់ប្តូរ និងការស្វែងយល់នូវវប្បធម៌របស់ជនជាតិខ្មែរណាមបូ។
នៅថ្ងៃដំបូងក្រុមគ្រួសារកូនកំលោះបាននាំកូនកំលោះទៅកាន់ផ្ទះកូនក្រមុំ។ យោងទៅតាមទំនៀមទម្លាប់ កូនកំលោះមិនបានអនុញ្ញាតឱ្យចូលក្នុងផ្ទះកូនក្រមុំទេ ពីព្រោះកូនកំលោះត្រូវអនុវត្តពិធីជាច្រើនទៀត បន្ទាប់មកកូនកំលោះត្រូវអនុញាត្តឲ្យចូល។
ពិធីរអាពាហ៍ពិពាហ៍របស់ជនជាតិខ្មែរណាមបូត្រូវបាននិស្សិតនៃផ្នែកវប្បធម៌ជនជាតិនៃមហាវិទ្យាល័យវប្បធម៌ទីក្រុង Ho Chi Minh បានរៀបចំឡើងវិញ សូមចុះផ្សាយបណ្តាពិធីប្រពៃណីដូចខាងក្រោមៈ
ពិធីរាំបើករបង
ពិធីអាពាហ៍ពិពាហ៍របស់ប្រជាជនខ្មែរណាមបូបានរៀបចំឡើងវិញ នៅតំបន់ដើរថ្មើរជើង Nguyen Hue ។ (រូបថត៖ vanhoadantoc.hcmuc.edu.vn)
តាមពេលវេលាកំណត់ ក្រុមគ្រួសារកូនក្រមុំដឹងថា ក្រុមគ្រួសារកូនកំលោះជិតមកដល់ ដូច្នេះពួកគេត្រូវបិទច្រកទ្វារដោយយកក្រណាត់ចងឬយកមែកឈើមួយ ដើម្បីខ្ទាស់ច្រកទ្វារ ។ ការខ្ទាស់នេះតំណាងឱ្យគំនិតដ៏ស្រស់ស្អាតគឺ "កូនក្រមុំព្រហ្មចារី" និង "ការគោរពស្ត្រី" ។ ក្រុមគ្រួសារកូនកំលោះក្មេងមកនិងឈប់នៅច្រកទ្វារ លោកអាចារ្យនឹងបើករបង។ ប៉ុន្តែនៅទីបញ្ចប់ លោកត្រូវតែប្តេជ្ញាចិត្ត នៅពេលលោករាំដាវរបស់គាត់ ដើម្បី "បើករបង" ។ នោះមានន័យថា“ របាំបើករបង” ត្រូវតែសំដែងដោយលោកអាចារ្យ។ បន្ទាប់ពីរបងបានបើកសម្រាប់ក្រុមគ្រួសារកូនកំលោះមកចូល។
ពិធីចងដៃ
នេះជាពិធីចងដៃកូនក្រមុំនិងកូនកំលោះ កូនក្រមុំនិងកូនកំលោះនឹងដាក់ដៃលើខ្នើយ អ្នកទាំងពីរផ្តុំដៃនឹងលើកដាវ (កាំបិតតូច) ។ អ្នកចងដៃដំបូងគឺលោកអាចារ្យ បន្ទាប់មកគឺឪពុកម្តាយរបស់កូនក្រមុំ ក្រោយនេះគឺឪពុក ម្តាយកូនកំលោះ។ បន្ទាប់ មក គឺសាច់ញាតិក្នុងត្រកូលទាំងសងខាង ដែលចាប់ពីអ្នកវ័យចំណាស់ជាងគេ រហូតដល់អ្នកចុងក្រោយមានតួនាទីសំខាន់ក្នុងត្រកូល។
ពិធីចងដៃ។ (រូបថត៖ vanhoadantoc.hcmuc.edu.vn)
ការចងខ្សែដៃមានន័យថា កូនកំលោះនិងកូនក្រមុំទាំងពីរបង្ហាញមុខសាច់ញាតិទាំងសងខាង តាមទំនៀមទម្លាប់និងប្រពៃណី ហើយសាច់ញាតិទាំងសងខាងប្រទានពរដល់គូស្វាមីភរិយាថ្មី។
ពិធីតោងស្បៃចូលក្នុងបន្ទប់
នៅក្នុងពិធីនេះ ក្នុងពិធីនេះ កូនក្រមុំទ្រកាន់បាយព្រលឹង ធ្វើដំណើរមុនកូនកំលោះ រីឯកូនកំលោះនឹងកាន់ស្បៃអាវកូនក្រមុំ ធ្វើដំណើរតាមក្រោយ ខណៈនោះបទភ្លេងប្រគុំបទព្រះថោងនាងនាគ។ ពិធីនេះចាប់ប្រភពចេញពីរឿងព្រេង ព្រះថោងតោងស្បៃនាងនាគ យាងចុះឋានភុជ្ជង្គនាគ។
ពិធីតោងស្បៃចូលក្នុងបន្ទប់។ (រូបថត៖ vanhoadantoc.hcmuc.edu.vn)
ការរៀបចំឡើងវិញពិធីអាពាហ៍ពិពាហ៍របស់ជនជាតិខ្មែរណាមបូ តាមរយៈនិស្សិតនៃផ្នែកវប្បធម៌ជនជាតិភាគតិចនៃមហា វិទ្យាល័យវប្បធម៌នៃទីក្រុង Ho Chi Minh ដែលរួមចូលរួមចំណែកអភិរក្សនិងលើកស្ទួយតម្លៃវប្បធម៌ប្រពៃណីរបស់សហគមន៍ជនជាតិខ្មែរណាមបូ ក្នុងបរិបទ បច្ចុប្បន្ន ./.
(បកប្រែដោយឌីណា)
មតិពីមិត្តអ្នកអាន