យុគសម័យ - ក្នុងភ្នែករបស់មិត្តភ័ក្តិអន្តរជាតិ វៀតណាមជាប្រទេសដែលមានវប្បធម៌ប្រពៃណីដ៏វិសេសវិសាល ជាពិសេសមានមុខម្ហូបដ៏សម្បូរបែប ដែលរួមមានមុខម្ហូបរាប់មិនអស់ ដែលមិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងពេញនិយមយ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរបរទេស រួមទាំងប្តីប្រពន្ធ JB & Renée ផងដែរ។
![]() |
![]() |
![]() |
ប្តីប្រពន្ ធJB & Renée។ |
ជួបគ្នានៅប្រទេសហ្វីលីពីនក្នុងឆ្នាំ ២០០២ ហើយបានជាប់ចិត្តស្រលាញ់គ្នាយ៉ាងឆាប់រហ័ស ៣ ឆ្នាំក្រោយមក គូស្នេហ៍នេះបានរៀបការ និងបង្កើតគ្រួសារមួយដ៏មានសុភមង្គលជាមួយគ្នា។ មិនដូចគូស្វាមីភរិយាផ្សេងទៀត JB & Renée ទាំងពីរចូលចិត្តការធ្វើដំណើរ ហើយបានចំណាយពេលជិត ២០ ឆ្នាំនៃអាពាហ៍ពិពាហ៍របស់ពួកគេនៅលើផ្លូវ រុករកប្រទេសជាច្រើនជុំវិញពិភពលោក ហើយកុំភ្លេចរីករាយជាមួយអាហាររួមគ្នា នឹងហោះហើរសម្រាប់អាហារ។
JB & Renée (បច្ចុប្បន្នរស់នៅអាមេរិក) មានឱកាសជាច្រើនក្នុងការមកប្រទេសវៀតណាម និងទទួលទានមុខម្ហូបជាច្រើនមុខ និងជ្រើសរើសបញ្ជីមុខម្ហូបវៀតណាមឆ្ងាញ់បំផុតចំនួន ៤៥ មុខ ដែលគួរតែសាកល្បងនៅពេលមកដល់ប្រទេសនេះខាងក្រោមនេះគឺជាអាហារពិសាលេងចំនួន ១០ មុខ នៅក្នុងបញ្ជីម្ហូបដែលធ្វើឱ្យពួកគេចូលចិត្ត។ ខាងក្រោមនេះគឺមុខម្ហូបទាំង ១០ នេះ
១. នំ Cong
![]() |
នំ Cong គឺជាមុខម្ហូបពិសេសរបស់ជនជាតិខ្មែរនៅខេត្ត Soc Trang ភាគខាងត្បូង។ នំ Cong មានរាងដូចពែងតែ មានទំហំតូច ធ្វើពីម្សៅអង្ករ បង្គា សាច់ ឫសដំឡូងមី និងសណ្តែកបាយ។ នំនេះចៀនក្នុងប្រេង ដូច្នេះសំបកមានពណ៌លឿងទុំ សំបកខាងក្រៅស្រួល ខាងលើបានដាក់បង្គាគួរឱ្យទាក់ទាញ។
២.ម្សៅអង្ករចៀន
![]() |
ម្សៅអង្ករចៀនគឺជាអាហារតាមចិញ្ចើមផ្លូវដ៏ល្បីល្បាញបំផុតមួយ នៅក្នុងទីក្រុងHo Chi Minh សូម្បីតែ វាធ្លាប់ត្រូវបានចាត់ទុកដោយមេចុងភៅជន ជាតិ វៀតណាម - អូស្ត្រាលីដ៏ល្បីល្បាញលោក Luke Nguyen ជាមុខម្ហូបដែលគាត់ចូលចិត្តបំផុត។
តាមឈ្មោះនៃមុខម្ហូបនេះ ម្សៅអង្ករចៀនគឺជាអាហារទទួលលេងសាមញ្ញមួយ ធ្វើពីម្សៅអង្ករដំណើប ម្សៅដំឡូងមី លាយជាមួយទឹក បន្ថែមគ្រឿងទេសបន្តិច បន្ទាប់មក យកទៅចំហុយ ទុកឱ្យត្រជាក់ កាត់ជាការ៉េ រួចយកទៅចៀនក្នុងឆ្នាំងប្រេងឆា រួចដាក់ពងនិងស្លឹកខ្ទឹមចូលរហូតដល់ពេលណាឡើងពណ៌លឿងនិងស្រួល។
៣. នំត្រាងអាំង
![]() |
នំត្រាងអាំងគឺជានំមួយប្រភេទដែលធ្វើពីម្សៅអង្ករស្តើងៗ ហាលឲ្យស្ងួត រួចយកទៅអាំងលើធ្យូង ខាងលើដាក់បន្ថែមគ្រឿងផ្សំផ្សេងៗគ្នា អាស្រ័យទៅតាមចំណូលចិត្ត ចាប់ពីស៊ុត រហូតដល់សាច់ហើយនំប្រភេទនេះត្រូវបានគេចាត់ទុកថាជានំ pizza វៀតណាម ។
៤ & ៥. នំខ្នើយនិងនំបង្គា
![]() |
ពេលមកដល់រដ្ឋធានី Ha Noi និងទៅភ្លក់អាហារតាមចិញ្ចើមផ្លូវ ប្តីប្រព័ន្ធ JB & Renée ភ្ញាក់ផ្អើលជាមួយនឹងនំ ២ ប្រភេទដាក់ជាប់គ្នា។ មួយគឺនំខ្នើយ (មានរាងពាក់កណ្តាលរង្វង់ដូចខ្នើយ) និងមួយទៀតគឺនំបង្គា - ទាំងពីរជាអាហារសម្រន់ដ៏ល្បីនៅទីនេះ ហើយត្រូវបានមនុស្សជាច្រើនចូលចិត្ត។
យោងតាមគូប្តីប្រពន្ធ JB & Renée បទពិសោធន៍នៃការញ៉ាំនំខ្នើយ និងនំបង្គាបានជួយពួកគេឱ្យយល់កាន់តែច្បាស់អំពីការរួមផ្សំ yin និង yang នៅក្នុងម្ហូបវៀតណាម។
៦.បបរមាន់
![]() |
ម្ហូបមួយមុខដែលតែងតែប្រើសម្រាប់បំប៉នសុខភាពមនុស្សដែលទើបធូរ វាពិតជាអាហាពិសាលេងសម្រាប់សិស្ស និស្សិត ឬអ្នកដែលចូលចិត្តពិសាអាហារដែលមានជីវជាតិ ប៉ុន្តែងាយរំសាយ។បបរមាន់មានគ្រឿងផ្សំសាមញ្ញណាស់ បបរចម្អិនពីអង្ករក្រអូប បន្ថែមអង្ករដំណើបបន្តិចឱ្យខាប់ មាន់ហាន់ជាចំណិតៗ ឬចិញ្ច្រាំៗ។
៧.ខ្យង
![]() |
នេះគឺជាអាហារពិសាលេងដ៏ពេញនិយមបំផុតមួយនៅក្នុងប្រទេសវៀតណាម។ មានមុខម្ហូបជាច្រើនមុខដែលបានកែច្នៃពីខ្យង ដូចជាខ្យងស្ងោរ ខ្យងឆា ដែលសុទ្ធតែមានរសជាតិទាក់ទាញ និងឈ្ងុយឆ្ងាញ់នៅពេលពិសាជាមួយទឹកត្រីជូរផ្អែម លាយជាមួយម្ទេស ខ្ញី និងស្លឹកក្រូចសើច។
៨.បង្អែម
![]() |
បង្អែមដែលធ្វើឲ្យគូប្តីប្រពន្ធ JB & Renée មិនគួររំលងភ្លក់នោះគឺមង្អែមប្រពៃណីវៀតណាម។ ទោះបីពិសាក្តៅ ឬជាមួយទឹកកកក៏ឆ្ងាញ់ដែរសុទ្ធតែឆ្ងាញ់ ជាពិសេសសម្រាប់អ្នកចូលចិត្តផ្អែម ជាពិសេសក្នុងរដូវក្តៅ បង្អែមទឹកកកមួយកែវនឹងបំបាត់កាស្រេកទឹក។
![]() |
ម្ហូបអាហារវៀតណាមឆ្ងាញ់បំផុតទាំង ១០ ដែលធ្វើឱ្យគូស្នេហ៍បរទេសចាប់ចិត្ត |
៩. នំស្វាយ
![]() |
ទោះបីជាវាត្រូវបានគេហៅថានំស្វាយក៏ដោយ ក៏នំប្រភេទនេះមិនមានផ្លែស្វាយដែរ ហើយក៏មិនមានពណ៌លឿងរបស់ផ្លែស្វាយដែរ។នំស្វាយពិតជានំដែលធ្វើពីម្សៅអង្ករ ដោយមានស្នូលធ្វើពីសណ្ដែកដី និងស្ករ។ ឈ្មោះនំស្វាយកើតចេញពីរូបរាងដូចគ្រាប់ស្វាយ។
១០. បង្អែមល្ងខ្មៅ
![]() |
បង្អែមល្ងខ្មៅជាបង្អែមនៅទីក្រុង Hoi An ដែលបានមានវត្តមាន នៅទីក្រុង Hoi An នៅពេលដែលនៅទីនេះនៅតែជាកំពង់ផែពាណិជ្ជកម្មដ៏រុងរឿង ហើយបានលក់បង្អែមល្ងខ្មៅនៅទីនេះ។ដូច្នេះសូម្បីតែជនជាតិវៀតណាមជាច្រើនក៏មិនដែលបានឮ ឬបានភ្លក់ម្ហូបនេះដែរ។
គ្រឿងផ្សំសម្រាប់ធ្វើម្ហូបនេះរួមមាន ល្ងខ្មៅ ទឹកដូង ម្សៅអង្ករ ស្ករស ត្រចៀកកាញ ។ គេដឹងថារសជាតិមិនផ្អែមពេក ល្អចំពោះសុខភាព ហើយមានលក់ច្រើននៅតាមដងទន្លេ Thu Bon ៕
មតិពីមិត្តអ្នកអាន