យុគសម័យ - មកដល់ផ្សារហូធីគី (Ho Thi Ky) ទីក្រុងហូជីមិញ (វៀតណាម) បើសួរថាតើអ្នកគួរញ៉ាំអ្វីខ្លះនៅទីនេះ គេនឹងបង្ហាញឲ្យយើងពិសារបង្អែមបែបខ្មែរនៅហាងពិសេសនិងល្បីៗក្នុងផ្សារនេះភ្លាម ហាងបង្អែមតែតូចមួយដែលមានដាក់តុតែពីរបីគ្រឿងតែប៉ុណ្ណោះ ប៉ុន្តែមានមនុស្សមកដល់ពិសារយ៉ាងណែននៅហាងដែលមានផ្លាកសញ្ញា "បង្អែបែបខ្មែរយាយហួយ"។
![]() |
![]() |
![]() |
អាហារឆ្ងាញ់ត្រូវមាត់ «បង្អែមយាយហួយ» នៅទីក្រុងហូជីមិញ |
ចូលមកហាងនេះ អ្នកលឺសំឡេងរបស់ម្ចាស់ហាងដែលនិយាយថា ‘តើកូនបរិភោគអ្វីខ្លះ? យាយឱ្យខ្ញុំសូមបង្អែមត្រឡាចស៊ុតមួយចានបង្អែមចេកដុតមួយចានហើយកូនសូមបង្អែមដាក់ចម្រុះណា៎យាយ…ចាំមួយភ្លែតណ៎ា”
នោះគឺជាលោកយាយ ហ្វៀនធីហួយ ដែលកំពុងបន្តបើកហាងតូវមានអាយុកាល ៤០ ឆ្នាំមកហើយ ដែលត្រូវបានបន្តធ្វើបង្អែមអស់រយៈពេលបីជំនាន់ ចាប់តាំងពីទសវត្សឆ្នាំ ៧០ មក។ លោកយាយមានស្នាមញញឹមទន់ភ្លន់និងសម្លេងបែបសាយហ្គនបន្តិចបន្តូច(ទីក្រុងហូជីមិញ ) របស់អាណិកជនវៀតណាមម្នាក់ដើមកំណើតកម្ពុជា។
![]() |
អាហារឆ្ងាញ់ត្រូវមាត់ «បង្អែមយាយហួយ» នៅទីក្រុងហូជីមិញ |
ហាងបង្អែមយាយហួយ ត្រូវបានគេចាត់ទុកថាមានបែបខ្មែរសុទ្ធ ដែលមានមុខម្ហូបឆ្ងាញ់ៗ។ ប្រសិនបើអ្នកមកដល់ហាងនេះជាលើកដំបូង អតិថិជននឹងត្រូវបានណែនាំឱ្យញ៉ាំបង្អែមចម្រុះមុខដើម្បីទទួលបានភាពរីករាយទាំងរសជាតិនិងភាពប្លែកពីវា។ រសជាតិតែផ្អែមនិងក្រអូបលាយជាមួយត្រឡាចនេះ បើយោងតាមម្ចាស់ហាងបានអោយដឹងថាត្រឡាចតូចត្រូវបានលីង។បើតាមការណែនាំរបស់ម្ចាស់ហារនេត្រឡាចតូចលាយជាមួយស៊ុតខ្ទិះដូង ម្សៅទឹកដោះគោ ទឹកដោះគោខាប់ត្រូបានចំហុយទឹក។ ហេតុដូច្នេះត្រឡាចមួយចំណាត់តូចៗមានភាពទន់និងផ្អែមដែលរលាយនៅក្នុងមាត់របស់យើង។
ជាពិសេស គ្រាប់អំពិលគឺជាគ្រឿងផ្សំដែលលោកយាយហួយ មានមោទនភាពបំផុតចំពោះបង្អែមចម្រុះនឹងគ្នា។ បង្អែមត្រូវបានកែច្នៃ ពីដើមអំពិលដែលត្រូវបានគេប្រើប្រាស់ជាញឹកញាប់នៅក្នុងស៊ុបជូរផ្អែម។ គ្រាប់អំពិលបន្ទាប់ពីលាងរួច ត្រូវបានលីងឱ្យក្លាយជាគ្រើមៗនិងត្រាំរយៈពេលពីរបីថ្ងៃដើម្បីបកស្បែកខ្មៅចេញ។ សាច់អំពិលត្រូវបានចំហុឲ្យទន់និងលាងហើយចំអិនជាមួយស្ករត្នោតដែលជាអាហារប្រចាំតំប់ដ៏ពិសេសនៃព្រះរាជាណាចក្រកម្ពុជា។
![]() |
អាហារឆ្ងាញ់ត្រូវមាត់ «បង្អែមយាយហួយ» នៅទីក្រុងហូជីមិញ |
ក្រៅពីការលក់បង្អែមចំរុះ ហាងបង្អែមយាយហួយក៏ចាប់យកអារម្មណ៍របស់អតិថិជនជាមួយបង្អែមដំណើប ដែលមានស្រទាប់ដំណើប ស្អិតទន់ៗដែលស្អិតខ្ចប់ក្នុងស្នូលធូរេន លាយជាមួយទឹកខ្ទិះដូច ក៏ធ្វើឲ្យយើងពិសារត្រឹមតែម្តងក៏មិនអាចបំភ្លេចបានឡើយ។ ម្យ៉ាងវិញទៀត ផ្នែកបង្អែមដែលមានចេកដុតមានក្រអូបនិងរសជាតិឈ្ងុយឆ្ងាញ់តាមបែបខ្មែរម្តង។
គ្រឿងផ្សំដើម្បីចម្អិនបង្អែមស្ទើរតែត្រូវបានបញ្ជុនពីប្រទេសកម្ពុជា បន្ទាប់មកគេក៏កែច្នៃដោយដៃយ៉ាងល្អិតល្អន់និងហ្មត់ចត់យោងតាមរូបមន្តបុរាណ ដែលអ្នកស្រីហួយតែងតែមានមោទនភាពចំពោះវា “សូម្បីតែណែនាំផ្តាល់ឱ្យអ្នកដទៃក៏ដោយវាពិបាកធ្វើដូចខ្ញុំដែរ។ បង្អែមត្រូវធ្វើដោយដៃ វាពិតជាល្អិតល្អន់ណាស់ក្នុងការបញ្ចូលចិត្តទៅក្នុងវា។ ទោះបីវាមានអាយុកាលជាង ៤០ ឆ្នាំហើយតែម្ចាស់មិនមានចេតនាបង្កើនតំលៃលក់បង្អែមតែថ្លៃជាងគេគឺមានតែ ២ ម៉ឺនដុងដដែលតែម្តង។
![]() |
អាហារឆ្ងាញ់ត្រូវមាត់ «បង្អែមយាយហួយ» នៅទីក្រុងហូជីមិញ |
បង្អែមបែបខ្មែររបស់យាយហួយគឺល្បីល្បាញទាំងជិតនិងឆ្ងាយ អ្នកស្រីង្វៀនធីឡានវី ដែលជាអតិថិជនស្គាល់ហាងនេះបានពេញចិត្តនិយាយថា“ បង្អែមផ្អែមនេះពិតជាឆ្ងាញ់ជក់មាត់តែម្តងសម្រាបនាងខ្ញុំ ដោយម្ចាស់ហាងនេះបានផ្សំគ្រឿងត្រូវមាត់អតិថិជន ។ ប្រសិនបើនិយាយអំពីម្ហូបឆ្ងាញ់ៗ នៅតំបន់អាហារដ្ឋានទីផ្សារហូធីគី បង្អែមបែបខ្មែររបស់យាយហួយតែងតែស្ថិតនៅលំដាប់កំពូលនៃបញ្ជីរបស់ខ្ញុំ»។
Vietnam - Cambodia TODAY
មតិពីមិត្តអ្នកអាន