យុគសម័យ - បាយចុងអង្ករគឺជាមុខម្ហូបដែលធ្លាប់ស្គាល់សម្រាប់ប្រជាជនទីក្រុង Ho Chi Minh (នាពេលអតីតកាលគេធ្លាប់ហៅថាទីក្រុង Sai Gon) ។ ធ្វើដំណើរជាមវិញទីក្រុង Ho Chi Minh មានហាងលក់បាយចុងអង្ករជាច្រើនកន្លែង មានហាងលក់ថោកនិងមានភោជនីយដ្ឋាន។
![]() |
![]() |
![]() |
បាយចុងអង្ករមួយចាន។ (រូបថត៖ foody) |
បាយចុងអង្ករ Sai Gon ត្រូវបានគេហូបជាពេលបាយប្រចាំថ្ងៃ ដោយយកម្ហូបទាំងអស់ដាក់នៅលើថាស ហើយមានចានផង ចង្កឹះផង។ ដូច្នេះ ប្រជាជននៅ Sai Gon ក៏ផ្លាស់ប្តូរមុខម្ហូបនេះដើម្បីឱ្យកាន់តែទាក់ទាញ និងសមស្របសម្រាប់ទាំងប្រជាជនក្នុងប្រទេសនិងជនបរទេស។ ចាប់តាំងពីពេលនោះមក បាយចុងអង្ករនិងម្ហូបនានាត្រូវបានគេដាក់នៅលើចានធំតែមួយ ហើយប្រើស្លាបព្រានិងសមនៅពេលពិសាដែលវាដូចមុខម្ហូបនៅលោកខាងលិច។ រហូតមកដល់សព្វថ្ងៃនេះការតុបតែងនិងរបៀបពិសាមុខម្ហូបនេះនៅតែត្រូវបានថែរក្សានិងក្លាយជាលក្ខណៈពិសេសមួយ។
គ្រឿងផ្សំសំខាន់ ដើម្បីធ្វើបាយចុងអង្ករនេះ គឺចុងអង្គរដែល ជាភាពពិសេសដែលធ្វើឱ្យបាយចុងអង្ករនេះវាខុសពីបាយធម្មតាដទៃទៀត។ តាមប្រពៃណី បាយចុងអង្ករដែលឆ្ងាញ់បំផុតគឺនៅពេលប្រើឆ្នាំងដីរឺឆ្នាំងដែកស្មិត ដែលចម្អិនដោយដុតអុស។ ទោះជាយ៉ាងណាក៏ដោយរហូតមកដល់សព្វថ្ងៃនេះដើម្បីសន្សំសំចៃពេលវេលា មនុស្សជាច្រើនតែងតែប្រើវិធីចំហុយ។ មុនពេលចម្អិន ចុងអង្ករបាក់ត្រូវត្រាំក្នុងទឹករយៈពេលជាច្រើនម៉ោង ដើម្បីធ្វើឱ្យគ្រាប់អង្ករទន់ហើយបន្ទាប់មកទៅចំហុយ។ ក្លិនក្រអូបនៃបាយចុងអង្ករពិតជានឹងធ្វើឱ្យអ្នកចងចាំជារៀងរហូត។
![]() |
បាយចុងអង្ករហូបជាមួយឆ្អឹងជំនីរ។ (រូបថត៖ Foody) |
ចានបាយចុងអង្ករនីមួយៗត្រូវមានទឹកជ្រលក់មួយចាន។ ទឹកជ្រលក់នេះរួមមាន ទឹកត្រី ខ្ទឹមស ម្ទេសនិងស្ករ ដែលមានរសជាតិផ្អែមនិងជូរល្មម។ ចំណុចពិសេសមួយនៅក្នុងវិធីនៃការបរិភោគរបស់ប្រជាជននៅ Sai Gon គឺចាក់ទឹកជ្រលក់លើចានបាយតែម្តងដោយមិនចាំបាច់ជ្រលក់ក្នុងចានដូចធម្មតាទេ។
បាយចុងអង្ករ Sai Gon ត្រូវបានគេចាត់ទុកថាជាអាហារសម្រាប់ជនក្រីក្រ។ មូលហេតុគឺដោយសារបាយចុងអង្ករវាមិនសូវរីកទេ ហើយតម្លៃធូរថ្លៃទៀត ដូច្នេះគេអាចប្រើជាអាហារប្រចាំថ្ងៃដើម្បីសន្សំសំចៃ។ ពីមុនម្ហូបនេះស្ទើរតែប្រើសម្រាប់តែកម្មករកសិករក្រីក្រឬនិស្សិតទេ។ ប៉ុន្តែ បច្ចុប្បន្ននេះ បាយចុងអង្ករបានក្លាយជាមុខម្ហូបពិសេសប្រចាំតំបន់។ ជាពិសេសវាបានក្លាយជាម្ហូបប្រចាំតំបន់របស់ Sai Gon ./.
ហាងលក់បាយចុងអង្ករឆ្ងាញ់ៗ មួយចំនួននៅទីក្រុង Sai Gon
បាយឆ្អឹងជំនី Ba Cuong
អាស័យដ្ឋាន៖ 263 Tran Quang Khai សង្កាត់ Tan Dinh ខណ្ឌទី 1
ម៉ោងបើកហាង ពីម៉ោង 7:00 ពេលព្រឹក ដល់ម៉ោង 21 និង 30 នាទី ពេលយប់
បាយចុងអង្ករ Minh Long
អាស័យដ្ឋាន៖ 607 Nguyen Thi Thap ខណ្ឌទី ៧
ម៉ោងបើកហាង ពីម៉ោង 7 :00 ពេលព្រឹក ដល់ម៉ោង 21: ០០ នាទី ពេលយប់
បាយចុងអង្ករ Huyen
អាស័យដ្ឋាន៖ ច្រក Dinh Tien Hoang សង្កាត់ទី ៣ ខណ្ឌ Binh Thanh
ម៉ោងបើកហាង ពី 17 : 00 នាទីពេលរសៀល ដល់ម៉ោង 4: ០០ នាទីពេលព្រឹក
មតិពីមិត្តអ្នកអាន