Trending now

កម្រងរូបថតទីក្រុង Sai Gon ពីទសវត្សឆ្នាំ ១៩៦០

17:41 | 22/02/2020 (បកប្រែដោយឌីណា)

យុគសម័យ - ទីក្រុង Sai Gon តែងតែជាការរំជួលមិនចេះរាំងស្ងួតសម្រាប់អ្នកថតរូប ដូច្នេះបានមានកម្រងរូបថតជាច្រើននៃទីក្រុងអ៊ូអរនេះ។ ទោះយ៉ាងណាក៏ដោយ កម្រងរូបថតទីក្រុង Sai Gon ពីទសវត្សឆ្នាំ ១៩៦០ របស់អ្នកថតរូបដ៏ល្បីល្បាញរបស់ទស្សនាវដ្តី National Geographic តែងតែមានការចាប់អារម្មណ៍និងទាក់ទាញការយកចិត្តទុកដាក់បំផុត។

ក្នុងប៉ុន្មានឆ្នាំពីឆ្នាំចាប់ពី ១៩៦០-១៩៦៨ លោក Wilbur E. Garrett - អ្នកថតរូបនិងជាអ្នកប្រែសម្រួលនៃទស្សនាវដ្តីល្បីឈ្មោះ National Geographic ​ បានមកប្រទេសវៀតណាម និងស្វែងយល់ជីវភាពប្រចាំថ្ងៃ វប្បធម៌ និងប្រជាជនវៀតណាម។ ក្នុងដំណើរការនេះ លោកបានទេសចរទីក្រុង Sai Gon ។ ជីវភាពរបស់ប្រជាជននៅទីក្រុងនេះ កាលពីកន្លះសតវត្សរ៍មុនត្រូវបានលោកថតរូប ប្រកបរដោយស្មោះត្រង់និងរស់រវើកដែលធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍និងត្រូវបានគេតែងតែរំលឹកនឹកដល់​ពី​មួយឆ្នាំទៅមួយឆ្នាំ។

ជីវភាពប្រចាំថ្ងៃរបស់ប្រជាជន Sai Gon នៅពេលនោះហាងកាហ្វេ ស្ថិតនៅចិញ្ចើមថ្នល់ផ្លូវ នៅកណ្តាលក្រុង តែងតែមានមនុស្សយ៉ាងច្រើន​កុះករ។ ពួកគេអង្គុយលេងនិងនិយាយជាមួយគ្នា គយគន់ទិដ្ឋភាពផ្លូវ។ ប៉ុន្តែ មនុស្សជាច្រើនមិនបានដឹងទេថា ហាងកាហ្វេស្ថិតនៅកាច់ជ្រុងផ្លូវ Tu Do (សព្វថ្ងៃនេះគឺ ផ្លូវDong Khoi) ធ្លាប់ជាកន្លែងប្រមូលផ្តុំអ្នកកាសែតបរទេសជាច្រើន។

Sai Gon នៅទសវត្សឆ្នាំ ១៩៦០ មានការអភិវឌ្ឍខ្លាំង។ ក្នុងរូបថតគឺជាកំពង់ផែនិងតំបន់ប្រជាជនដែលនៅជាប់នឹងទន្លេ Sai Gon។

គូស្វាមី ភរិយា ពាក់ខោអាវស្អាតនិង ជិះម៉ូតូចាស់។ នៅពេលនោះងាយស្រួលមើលឃើញរូបភាពស្រី Sai Gon ពាក់អាវផាយ​និងមួកធ្វើពីស្លឹក។

ស៊ីក្លូនៅពេលនោះគឺជាមធ្យោបាយដ៏ពេញនិយមដែលជួយប្រជាជនធ្វើដំណើរទៅកាន់ទីកន្លែងធ្វើការឬទៅលេង។ នៅក្បែរនោះគឺបុរសម្នាក់ដឹកប្រពន្ធនិងកូនប្រុសរបស់គាត់លើម៉ូតូ Vespa ពណ៌សវេសប៉ាស។ រូបថតនៅឯកំពង់ផែ Bach Dang នៅឆ្នាំ ១៩៦១ ។

ភាពសាមញ្ញនិង​សុភាពរាបសាររបស់ស្រ្តី Sai Gon ដែល​ថត​នា​ថ្ងៃទី ១០ ខែតុលា ឆ្នាំ១៩៦៥។

កំពង់ផែ Sai Gon ជាចំណត​ទូកនិង​នាវាជាច្រើន ដែល​ថត​នាថ្ងៃទី១ ខែតុលា ឆ្នាំ១៩៦១ (សព្វថ្ងៃនេះគឺកំពង់ផែ Bach Dang)

នាពេលយប់ នៅកណ្តាលទីក្រុង Sai Gon បាន​តុបតែង​ដ៏ត្រចះត្រចង់និងស្រស់ស្អាត។ ក្នុង​រូបថតផ្លូវបែកជាបួន Le Loi- Pasteur ឆ្នាំ១៩៦៥។

ប្រជាជន​អុជធូបនិងបួងសួង ក្នុងវត្តមួយ​ ស្ថិតក្នុងទីក្រុង Sai Gon ឆ្នាំ១៩៦១។

ទីកន្លែងផ្ញើកង់និងម៉ូតូ​បាន​រៀបចំ​យ៉ាងសណ្តាប់ធ្នាប់ ស្ថិតនៅ​ផ្លូវ Nguyen Hue នា​ឆ្នាំ១៩៦៥។

រូបថតស្អាតមួយសន្លឹកដែល​ថត​នៅព្រែក Tau Hu - Ben Nghe មានប្រវែងជាង ២២ គីឡូម៉ែត្រ ចាប់ពីទន្លែ Sai Gon ដល់​ ព្រែក Lo gom និងឆ្លងកាត់ខណ្ឌ ១ ៤ ៥ ៦ និងខណ្ឌ ៨។

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់