យុគសម័យ - ការទទួលទានបង្អែមដ៏គួរឱ្យចាប់ចិត្តនៅកន្លែងដ៏ឆើតឆាយ និងគួរឱ្យស្រឡាញ់គឺជាជម្រើសរបស់យុវវ័យជាច្រើន នៅពេលទំនេរពិការងារ។
![]() |
![]() |
ការ៉េម នំខេកដែលមានរសជាតិឆ្ងាញ់ ការតុបតែងដ៏ស្រស់ស្អាតដែលទាក់ទាញអ្នកបរិភោគ។ នេះជាកន្លែងជួបជុំដ៏សមរម្យសម្រាប់អ្នកទៅមកទស្សនានិងទទួលទានបង្អែម។
ហាង Baking With Love នៅផ្លូវ Thich Quang Duc ខណ្ឌ Phu Nhuan
![]() |
ហាងបង្អែមសម្រាប់ការជួបជុំនៅដើមសប្តាហ៍ |
ហាងនេះបើក ចាប់ពីម៉ោង ១០ ព្រឹក ដល់ម៉ោង ១០ យប់ នំខេកនៅទីនេះបានលក់ ក្នុងតំលៃ ចាប់ពី ១៥,000 ដុង/នំ
មានទីតាំងនៅក្នុងច្រកតូចមួយក្នុងខណ្ឌ Phu Nhuan ហាងនំខេកទាក់ទាញខ្ញុំ ដោយការតុបតែង ប្រើប្រាស់ពណ៌ផ្កាឈូកគួរឱ្យស្រឡាញ់។ ហាងនេះមានទំហំស្មម មិនមានកន្លែងអង្គុយជាច្រើន ប៉ុន្តែការតុបតែងគួរអោយទាក់ភ្នែក ដែលនាំមកនូវអារម្មណ៍ផ្អែមល្ហែម និងរីករាយសម្រាប់អ្នកទស្សនា។
ទូទុកនំខេកនេះពោពេញទៅដោយគ្រប់ពណ៌ និងទាក់ទាញជាមួយនឹងនំដុត នំត្រជាក់ ស្ករគ្រាប់... តាមរយៈការណែនាំនៅលើ fanpage របស់ហាង ខ្ញុំបានដឹងថា ហាងធ្វើបរិមាណនំ តាមការកំណត់ជារៀងរាល់ថ្ងៃប៉ុណ្ណោះ ដើម្បីធានាគុណភាព។
ម៉ឺនុយភេសញ្ជៈ ភាគច្រើនគឺកាហ្វេ និងតែផ្លែឈើ។ យោងតាមបទពិសោធន៍ផ្ទាល់ខ្លួន តែក្រូចថ្លុង ឬតែក្រូចឆ្មារ តែគូលែននិងឃ្វិច ដែលមានរសជាតិផ្អែម និងជូរដែលចុះសម្រុងគ្នា គឺពិតជាស័ក្តិសមសម្រាប់អ្នកក្នុងការទទួលទានជាមួយនឹងនំខេក ដោយសារតែមានតុល្យភាពនៃរសជាតិ។
Miyama - Modern Tokyo Restaurant Café មានពីរសារខា
![]() |
ជនីយដ្ឋាន និងកាហ្វេបើកចាប់ពីម៉ោង ៩ និង ៣០ នាទី ព្រឹក ដល់ម៉ោង ១០ យប់ នំខេកមានតំលៃ ចាប់ពី ៥៨ 000 ដុង/ចាន។ Miyama គឺជាគំរូភោជនីយដ្ឋាន និងហាងកាហ្វេ បានរចនាបទតូក្យូ។
ហាងនេះមិនធំពេកទេ ប៉ុន្តែការរៀបចំកន្លែងអង្គុយគឺសមហេតុសមផល។ ខ្ញុំចាប់អារម្មណ៍នឹងកន្លែងតុបតែងសាមញ្ញ និងស៊ុមបង្អួចដែលមានពន្លឺថ្ងៃនៃសាខា Le Loi (ខណ្ឌទី ១)។ នេះជាកន្លែងជួបជុំដ៏ល្អសម្រាប់អ្នកអង្គុយនិងផឹកតែនិងទទួលទាននំខេក ហើយគយគន់ទិដ្ឋភាពផ្លូវពីខាងលើ។
មុខម្ហូបរបស់ភោជនីយដ្ឋានមានច្រើនមុខ ទាំងអាហាររសជាតិ និងផ្អែម។ ប្រសិនបើអ្នកចង់ជ្រើសរើសបង្អែមដ៏គួរឱ្យទាក់ទាញ ការ៉េមផ្លែបឺរ នំធីរ៉ាមីស៊ូ នំ pudding ឬមុខមង្អែមដែលធ្វើពីតែបៃតង ផ្លែឈើ សូកូឡា វ៉ានីឡា... គឺជាការណែនាំដ៏ល្អ។ តម្លៃនៅហាងនេះគឺខ្ពស់ណាស់ ប៉ុន្តែគុណភាពនៃនំនិងភេសញ្ជៈគឺឈ្ងុយឆ្ងាញ់ដែលសមនឹងតំលៃ។
Afrocado - ហាងប័រសក់រួញ ផ្លូវ Dinh Tien Hoang ខណ្ឌទី ១
![]() |
Gelateria បើកម៉ោង ៩ និង ៣០ នាទី ព្រឹក ដល់ ម៉ោង ៩ និង ៣០ នាទីយប់ មានតំលៃពី ៧៥,000-១៧៥,000 ដុង/មុខម្ហូប
ដូចដែលឈ្មោះរបស់ហាង Afrocado មានលក់នំខេកប័រគ្រប់ប្រភេទ។ ក្រែមប័ររបស់ហាងបានផ្សំជាមួយនឹងរសជាតិប្លែកជាច្រើនដូចជា សូកូឡាខ្មៅ ផ្លែ pistachio និង cranberry ...
មុខម្ហូបនេះក៏មាននំបួសជាច្រើនប្រភេទ ដែលមានគ្រាប់អាល់ម៉ុន និងគ្រាប់ស្វាយចន្ទី ល្អសម្រាប់សុខភាព។ Raw tiramisu មានគ្រឹះមូលដ្ឋាននៃនំគឺនំសូកូឡា ស្នូលសូកូឡា និងកាហ្វេ។ Raw lemon berry មានភាពទាក់ទាញដោយមូលដ្ឋានគ្រឹះនៃនំ គឺនំគ្រាប់អាល់ម៉ុន ស្នូលក្រែមគ្រូចឆ្មានិង និងផ្លែ raspberry ។ Raw mango passion លេចធ្លោដោយគ្រឹះមូលដ្ឋាននៃនំគឺនំសូកូឡា ស្នូលគឺផ្លែស្វាយ និងផ្លែ passion។ លើសពីនេះ អ្នកក៏អាចរីករាយជាមួយកាហ្វេ Coldbrew ឬ Coldbrew Black Tea..
បុគ្គលិកមានភាពរួសរាយរាក់ទាក់ តម្លៃនំខេកនិងភេសញ្ជៈខ្ពស់បន្តិច ប៉ុន្តែមុខម្ហូបលក់នៅទីនេះពិតជាឆ្ងាញ់ដែលសមនឹងតំលៃ។
ផ្ទះបាយ Phu Phe វិថី Nguyen Van Thu ខណ្ឌទី ១
![]() |
Bakery បើកពីម៉ោង ១២ ថ្ងៃត្រង់ ដល់ម៉ោង ៦ រសៀល មានតំលៃចាប់ពី ៥៥ ០០០ ដុង/ឈុតនំខេក
ខាងក្នុងមានទំហំតូច និងស្រស់ស្អាត ពណ៌នៃទូ ធ្នើរ តុ និងកៅអី... រួមផ្សំជាមួយនឹងពន្លឺថ្ងៃ និងដើមឈើចម្រុះ។ យ៉រមានដើមផ្កាជាច្រើនដែលបង្កើតទិដ្ឋភាពស្រស់ស្អាតដូចក្នុងកំណាព្យ ធ្វើឱ្យព្រលឹងខ្ញុំដូចជាបានធូរស្បើយ បន្ទាប់ពីការងារដ៏តានតឹងជាច្រើនថ្ងៃ។ ក្រៅពីមុខម្ហូបនំខេកដាច់ដោយឡែក ភ្ញៀវអាចជ្រើសរើសបាននំខេក និងតែប៉ានតូចមួយប៉ុណ្ណោះ។
នំនេះមិនសូវផ្អែមទេ តែមានក្លិនក្រអូប ប៉ុន្តែខ្ញុំនៅតែសង្ឃឹមថា ហាងនឹងលក់បន្ថែមភេសជ្ជៈត្រជាក់ ន ដើម្បីផ្តល់ភាពស្រស់ស្រាយនៅទទួលទាន៕
![]() |
មតិពីមិត្តអ្នកអាន