Trending now

អភិវឌ្ឍតំបន់វត្ថុធាតុដើម​កាហ្វេដែលមានគុណភាពខ្ពស់នៅតំបន់ខ្ពង់រាបភាគ​កណ្តាល​ ​(Tay Nguyen) របស់វៀតណាម

16:33 | 23/08/2023 យោងតាមវិទ្យុសំលេងវៀតណាម

ពិធីបើកការដ្ឋានសាងសង់ និងដំឡើងផ្នែកទី៥នៃគម្រោង “វិនិយោគហេដ្ឋារចនាសម្ព័ន្ធឧបត្ថម្ភសហករណ៍អភិវឌ្ឍន៍តំបន់សម្ភារៈកាហ្វេគុណភាពខ្ពស់នៅតំបន់ខ្ពង់រាបភាគកណ្តាល(Tay Nguyen)” បានប្រព្រឹត្តទៅនាថ្ងៃទី ២២ ខែសីហា នៅទីក្រុង Pleiku ខេត្ត Gia Lai។

វៀតណាម៖ តំបន់ Tay Nguyen មានតួនាទីនិងទីតាំងសំខាន់ពិសេសផ្នែកនយោបាយ សេដ្ឋកិច្ច វប្បធម៌ ការពារជាតិសន្តិសុខនិងកិច្ចការបរទេសចំពោះប្រទេសជាតិទាំងមូល វៀតណាម៖ តំបន់ Tay Nguyen មានតួនាទីនិងទីតាំងសំខាន់ពិសេសផ្នែកនយោបាយ សេដ្ឋកិច្ច វប្បធម៌ ការពារជាតិសន្តិសុខនិងកិច្ចការបរទេសចំពោះប្រទេសជាតិទាំងមូល
ផ្សព្វផ្សាយទេសចរណ៍ តំបន់តីង្វៀន (Tay Nguyen) ដល់មិត្តអន្តរជាតិ ផ្សព្វផ្សាយទេសចរណ៍ តំបន់តីង្វៀន (Tay Nguyen) ដល់មិត្តអន្តរជាតិ
អភិវឌ្ឍតំបន់វត្ថុធាតុដើម​កាហ្វេដែលមានគុណភាពខ្ពស់នៅតំបន់ខ្ពង់រាបភាគ​កណ្តាល​ ​(Tay Nguyen) របស់វៀតណាម
អភិវឌ្ឍតំបន់វត្ថុធាតុដើម​កាហ្វេដែលមានគុណភាពខ្ពស់នៅតំបន់ខ្ពង់រាបភាគ​កណ្តាល​ ​(Tay Nguyen) របស់វៀតណាម

ការវិនិយោគសរុបលើផ្នែកទី៥នេះ ចំណាយប្រមាណ ៨០ ពាន់លានដុង (ស្មើនឹង ៣,៣ លានដុល្លារអាមេរិក) សំដៅបង្កើតតំបន់ផលិតវត្ថុធាតុដើមកាហ្វេដែលមានទ្រង់ទ្រាយប្រមូលផ្តុំ ទំនើប អនុវត្តបច្ចេកវិទ្យាជឿនលឿនដោយឈរលើមូលដ្ឋាននៃការតភ្ជាប់ប្រកបដោយចីរភាពរវាងសហករណ៍ជាមួយអាជីវកម្មកែច្នៃនិងនាំចេញ សំដៅជំរុញដំណើរការរៀបចំរចនាសម្ព័ន្ធផ្នែកកសិកម្មនិងកសាងជនបទថ្មីនៅតំបន់ខ្ពង់រាបភាគកណ្តាល យ៉ាងឆាប់រហ័សប្រកបដោយប្រសិទ្ធភាពនិងចីរភាព។ លោក Tran Thanh Nam អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទបានមានប្រសាសន៍ថា៖

“គម្រោងសាងសង់តំបន់វត្ថុធាតុដើមកាហ្វេដែលបំពេញស្តង់ដារ គឺមានផ្ទៃដីប្រមាណ ១៩.៧០០ ហិកតា ស្ថិតក្នុងខេត្តចំនួន ៤ គឺ Gia Lai, Dak Lak, Kon Tum, និង Dak Nong។ មានសហករណ៍ចំនួន ៦៤ ដែលមានគ្រួសារចំនួន ៥.២៣០គូរ នឹងទទួលផលពីគម្រោងនេះ។ ក្រសួងបានកំណត់ថា ការសាងសង់តំបន់វត្ថុធាតុដើមកាហ្វេមានគុណភាព គឺជាជំហានដ៏សំខាន់បំផុត ដើម្បីជំរុញការអភិវឌ្ឍកាហ្វេ លើកកំពស់ម៉ាកយីហោ គុណភាព និងតម្លៃបន្ថែមរបស់កាហ្វេនាពេលខាងមុខ ដើម្បីធានាបាននូវតម្រូវការប្រើប្រាស់ក្នុងស្រុក និងការនាំចេញ”៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា