ជាមួយនឹងប្រព័ន្ធនៃទេសភាពធម្មជាតិដ៏អស្ចារ្យនិងស្រស់ស្អាត រួមមាន៖ ភ្នំ ទន្លេ បឹង ទឹកធ្លាក់ រូងភ្នំ ភ្នំភ្លើងជាច្រើន ... រួមផ្សំនឹងបេតិកភណ្ឌវប្បធម៌រូបី និងអរូបីដ៏សម្បូរបែបនៃសហគមន៍ជិត ៥០ ជនជាតិបងប្អូន តីង្វៀន (Tay Nguyen) ជាតំបន់ដែលមានសក្ដានុពលខ្លាំងសម្រាប់ការអភិវឌ្ឍអេកូឡូស៊ីទេសចរណ៍ លម្រាកលំហែកាយ ស្វែងយល់នូវជីវភាពរស់នៅនិងវប្បធម៌ ស្វែងយល់រូងភ្នំ ព្រៃភ្នំ និងកីឡាផ្សងព្រេង...
![]() |
ភ្ញៀវទេសចរណ៍បរទេសស្វែងយល់នូវភាពស្រស់ស្អាតធម្មជាតិនៃទឹកធ្លាក់ ដ្រៃសាប (Dray Sap) នៅខេត្ត ដាក់ណុង (Dak Nong)។ រូបថត៖ ថាញហ័រ |
តំបន់ តីង្វៀន (Tay Nguyen) ដ៏ស្រស់បំព្រងដូចក្នុងរឿងព្រេងនិទាន
នារដូវចុងឆ្នាំជារដូវដ៏ស្រស់ស្អាតបំផុតនៃតំបន់ តីង្វៀន (Tay Nguyen) ចេញដំណើរពីខេត្ត ក្វាងណាម (Quang Nam) យើងធ្វើដំណើរតាមផ្លូវជាតិលេខ ១៤ ទៅកាន់តំបន់ តីង្វៀន (Tay Nguyen)។ យើងត្រូវឆ្លងកាត់ខេត្ត កនទុំ (Kon Tum) យ៉ាឡាយ (Gia Lai) ដាក់ឡាក់ (Dak Lak) ដាក់ណុង (Dak Nong) ឡឹមដុង (Lam Dong) រួចចុះទៅទីក្រុង ញ៉ាត្រាង (Nha Trang ) ដើម្បីត្រឡប់ទៅកាន់ ខេត្ត ក្វាងណាម (Quang Nam) វិញ។
ខ្សែផ្លូវភ្នំ នារដូវចុងឆ្នាំពោរពេញដោយកាំរស្មីព្រះអាទិត្យ ខ្យល់បក់ ឆ្លងកាត់តំបន់ដីក្រហមច្រាលដូចពណ៌នៃផ្កាប៉ូឡាំង (po-lang) ព្រៃកៅស៊ូនារដូជ្រុះស្លឹកបន្សល់មែកទទេ...ទាំងអស់នេះសុទ្ធបានលេចបង្ហាញតាមកញ្ចក់ឡាន ធ្វើឲ្យនរណាក៏មានអារម្មណ៍រំជើបរំជួលនឹងទេសភាពដ៏ស្រស់ស្អាតនៃតំបន់ តីង្វៀន (Tay Nguyen) ។
![]() |
ភាពអស្ចារ្យនៃភ្នំភ្លើង ណឹមកា (Nam Kar) នៅឧទ្យាភូភូគព្ភសាស្ត្រសកល ដាក់ណុង (Dak Nong)។ រូបថត៖ កុងដាត |
![]() |
ស្ពានយោលក្នុងតំបន់អេកូឡូស៊ីទេសចរណ៍ បួនដូន (Buon Don) នៃខេត្ត ដាក់ឡាក់ (Dak Lak)។ រូបថត៖ ថាញហ័រ |
រសៀលថ្ងៃដដែល រថយន្តរបស់យើងបានមកដល់ទីក្រុងភ្នំ Pleiku ខេត្ត យ៉ាឡាយ (Gia Lai) ។ ទីក្រុងនេះសុខដុមរមនា ផ្លូវជ្រាល ជួនកាលឡើងជួនកាលចុះដែល លាក់ខ្លួនក្នុងអ័ព្ទពេលរសៀលដ៏ប្លែក ធ្វើបណ្ដាលឲ្យអ្នកអង្គុយក្បែរខ្ញុំ លាន់មាត់ស្រែកច្រៀងបទចម្រៀងមួយដែលបង្ហាញពីអារម្មណ៍នេះថា៖ «ផ្លូវភ្នំខ្ពស់ ទីក្រុងភ្នំពោរពេញដោយទឹកសន្សើម / ទីក្រុងភ្នំបៃតង មេឃទាបពិតជាអផ្សុកណាស់ / ភ្ញៀវដើរឡើងចុះ…” ។
តីង្វៀន (Tay Nguyen) គឺយ៉ាងនោះ មិនបានទាក់ទាញភ្ញៀវទេសចរ ដោយសេវាកម្មទេសចរណ៍លំដាប់ផ្កាយ ៥ ទេ គឺដោយអាស្រ័យទៅលើទេសភាពធម្មជាតិប្រកបដោយលក្ខណៈភូមិចាស់ ព្រៃភ្នំ និងរឿងព្រេងអំពីវប្បធម៌បង្កប់លក្ខណៈវិរៈកថានៃ ៤៩ ជនជាតិបងប្អូនរបស់សហគមន៍បងបង្អូនជនជាតិចំនួន ៤៩ ក្រុម ដែលរស់នៅទីនេះ។
ក្នុងអំឡុងពេលនៃការធ្វើដំណើរ យើងខ្ញុំបានឈប់នៅកន្លែងជាច្រើន ហើយគយគន់ទេសភាពស្រស់បំព្រងផ្សេងៗគ្នាជាច្រើននៃតំបន់ តីង្វៀន (Tay Nguyen)។ បើសិនទីក្រុង ដាឡាត់ (Da Lat) មានអាកាសធាតុត្រជាក់ ស្រស់បំព្រង និងរ៉ូម៉ែនទិច សោភណ្ឌភាពស្រស់ស្អាតដូចជាកញ្ញាម្នាក់។
![]() |
ភាពអស្ចារ្យខាងក្នុងរូងភ្នំភ្លើង C9 ជឹប្លុក (Chu Bluk) ក្នុងភូមិសាស្ត្រឧទ្យានភូភូគព្ភសាស្ត្រសកល ដាកណុង (Dak Nong)។ រូបថត៖ ថាញហ័រ |
![]() |
ភាពអស្ចារ្យនៃភ្នំភ្លើង ណឹមកា (Nam Kar) នៅឧទ្យាភូភូគព្ភសាស្ត្រសកល ដាក់ណុង (Dak Nong)។ រូបថត៖ កុងដាត |
យ៉ាងណានោះ រីឯ ខេត្ត កនទំ (Kon Tum) យ៉ាឡាយ (Gia Lai) ខេត្ត ដាក់ឡាក់ (Dak Lak) ដាក់ណុង (Dak Nong) ឡឹមដុង (Lam Dong) វិញជាទឹកដីនៃផ្ទះរង់ (Rong) ផ្ទះខ្ពស់ពីដិ ផ្ទះវែង និងពិធីបុណ្យគងឃ្មោះ នារាត្រី ក្នុងពិធីបុណ្យរបស់ជនជាតិ យ៉ារ៉ាយ (Gia Rai) ជនជាតិ បាណា (Ba Na) ស្វើដាំង (Xo Dang) អេដេ (E De) ហ្រេ (Hre) កើហ (Co Ho) ម្នង (Mnong) ពោរពេញទៅដោយវិរៈកថាក៏យ៉ាងនោះដែរ..
សហគមន៍បងប្អូនជនជាតិភាគតិច នៅតំបន់ តីង្វៀន (Tay Nguyen) មានវប្បធម៌ជនជាតិដើមសម្បូរបែបនិងមានភាពចម្រុះ។ វប្បធម៌នោះមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងភូមិស្រុក លក្ខណៈពិសេសនៃទំនៀមទម្លាប់ និងពិធីបុណ្យពិសេសៗដែលធ្វើឡើងនៅក្នុងតំបន់ព្រៃដ៏ធំល្វឹងល្វើយ ដូចជា៖ ពិធីបុណ្យគងឃ្មោះ ពិធីបុណ្យអំណរព្រះអាទិទេពផ្តល់អាកាសធាតុល្អ ពិធីបុណ្យអំណរស្រូវថ្មី ពិធីបុណ្យប្រណាំងដំរី ពិធីបុណ្យបញ្ចុះសព... ថែមទាំងការស្តាប់ព្រឹទ្ធាចារ្យក្នុងភូមិនិទានរឿងព្រាងជុំវិញអណ្តាតភ្លើង ពេញមួយយប់។
ប្រជាជនតំបន់ តីង្វៀន (Tay Nguyen) សព្វថ្ងៃនេះនៅតែរក្សាបាននូវបេតិកភណ្ឌវប្បធម៌រូបី និងអរូបីដ៏មានតម្លៃជាច្រើនដូចជា៖ ចាប៉ីថ្ម គងឃ្មោះ ផ្ទះរង់ (Rong) ផ្ទះវែង រូបសំណាក់បានដាក់ក្នុងផ្ទះផ្នូរ ពិធីបុណ្យនិងឃ្លាំងអក្សរសិល្ប៍ប្រជាប្រិយពោរពេញទៅដោយអត្តសញ្ញាណដែលត្រូវបានផ្សព្វផ្សាយវេនជាច្រើនជំនាន់។
បេតិកភណ្ឌមួយក្នុងចំណោមបណ្តាបេតិកភណ្ឌល្បីៗ គឺបរិយាកាសគងឃ្មោះតីង្វៀន (Tay Nguyen) ត្រូវបានអង្គការ UNESCO ផ្ដល់រហស្សនាមថាជាវណ្ណកម្ម ជាស្នាដៃផ្សព្វផ្សាយបន្តវេនជូនជំនាន់ក្រោយដោយផ្ទាល់មាត់ ហើយនិងជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។
លោកសាស្ត្រាចារ្យ បណ្ឌិតវិទ្យាសាស្ត្រ តូ ង៉ុកថាញ់ (To Ngọc Thanh) អតីតប្រធានសមាគមសិល្បៈប្រជាប្រិយវៀតណាម សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មការអន្តរជាតិ ពីតន្ត្រីប្រពៃណី ICTM របស់អង្គការ UNESCO ធ្លាប់បានលើកឡើងអំពីបេតិកភណ្ឌវប្បធម៌គងឃ្មោះនៃតំបន់តីង្វៀន (Tay Nguyen ថា៖ គងឃ្មោះគឺជាស្ពានដែលតភ្ជាប់វិញ្ញាណរវាងមនុស្ស ព្រះអាទិទេព និងពិភពអរូបី។ រាប់ពាន់ជំនាន់មកហើយ គងឃ្មោះត្រូវបានផ្សារភ្ជាប់ជាមួយនឹងតំបន់តីង្វៀន (Tay Nguyen) ដែលជាផ្នែកសំខាន់មួយដែលមិនអាចខ្វះក្នុងជីវភាពរស់នៅរបស់មនុស្សម្នាក់ៗ និងក្នុងព្រឹត្តិការណ៍សហគមន៍សំខាន់ៗ ស្ទើរតែទាំងអស់។
![]() |
ភ្ញៀវបរទេសដើរលើផ្លូវពោរពេញផ្កា នៅទីក្រុង ដាឡាត (Da Lat) ។ រូបថត៖ ថាញយ៉ាង |
វប្បធម៌នៃតំបន់ តីង្វៀន (Tay Nguyen) មានការទាក់ទាញដែលមិនអាចប្រកែកបានឡើយ វាដូចជារឿងរបស់អ្នកជាតិពន្ធុវិទ្យាជនជាតិបារាំងដ៏ល្បីល្បាញ Georges Condominas (១៩២១ - ២០១១) ដែលរស់នៅតំបន់ តីង្វៀន (Tay Nguyen) ជាច្រើនឆ្នាំ ចេះហូបម្ហូបរបស់ជនជាតិ ម្នង (Mnong) ចេះនិយាយភាសារបស់ជនជាតិម្នង (Mnong) ចេះវ័ណ្ឌសំពត់របស់ជនជាតិម្នង (Mnong) ដើរជើងទទេ និងធ្វើស្រែដូចបុរសជនជាតិម្នង (Mnong) ជាពិតប្រាកដ .... ដូច្នេះគាត់ស្រលាញ់តំបន់ តីង្វៀន (Tay Nguyen) ខ្លាំងណាស់ រហូតដល់គាត់ត្រូវនិយាយថា "ខ្ញុំសុបិនក៏និយាយភាសា ម្នង (Mnong) ដែរ!" .
ដូច្នេះមិនពិបាកនឹងស្រមៃឃើញនូវជីវិតដ៏រស់រវើករបស់បងប្អូនជនជាតិភាគតិចនៅតំបន់ តីង្វៀន (Tay Nguyen) និងឃ្លាំងបេតិកភណ្ឌវប្បធម៌ដ៏អនេកអន័គ្ឃធំរបស់ពួកគេគឺជាការទាក់ទាញដែលបង្កើតបានជាអត្តសញ្ញាណទេសចរណ៍ដាច់ដោយឡែកនៃតំបន់នេះ។
តំបន់ តីង្វៀន (Tay Nguyen) រួមមានខេត្តចំនួន ៥គឺខេត្ត កនទុំ (Kon Tum) យ៉ាឡាយ (Gia Lai) ខេត្ត ដាក់ឡាក់ (Dak Lak) ដាក់ណុង (Dak Nong) ឡឹមដុង (Lam Dong) មានផ្ទៃដីធម្មជាតិសរុប ៥៤.៦៤០,៦ គីឡូម៉ែត្រក្រឡា (ស្មើនឹង ១៦,៥% នៃផ្ទដីប្រទេសទាំងមូល); ស្ថិតនៅតំបន់ផ្លូវបែកជាបីនៃព្រំដែនវៀតណាម-ឡាវ-កម្ពុជា ជាប់ព្រំប្រទល់នឹងតំបន់ចន្លោះភាគខាងជើង និងភាគកណ្ដាល ឆ្នេរសមុទ្រភាគខាងត្បូងនៃភាគកណ្តាល ភាគខាងកើតនៃខាងត្បូង ដែលជាទីតាំងរស់នៅដ៏យូរអង្វែងរបស់៤៩ ជនជាតិបងប្អូននិងជាតំបន់ដែលមានទីតាំងយុទ្ធសាស្ត្រសំខាន់លើផ្នែកសេដ្ឋកិច្ច នយោបាយ វប្បធម៌ សង្គម ការពារជាតិ សន្តិសុខ និងកិច្ចការបរទេសនៃប្រទេសទាំងមូល។ |
ធ្វើដំណើរដើម្បីស្តាប់ដង្ហើមព្រៃភ្នំ
"ធ្វើដំណើរដើម្បីស្តាប់ដង្ហើមព្រៃភ្នំ។ នោះជាសម្តីដែលធ្លាប់បានឮរបស់អ្នកស្រឡាញ់តំបន់ តីង្វៀន (Tay Nguyen) ព្រោះនៅទីនោះមានសំឡេងខ្សឹបរបស់ដី ទឹក និងរបស់បទចម្រៀងវីរៈភាពពីអតីតកាលតែងបានបន្លឺមក។
អ្នកស្រាវជ្រាវ ជាវេជ្ជបណ្ឌិតល្បីឈ្មោះជនជាតិបារាំងលោក Alexandre Yersin (១៨៦៣ - ១៩៤៣) បានរកឃើញកំពូលភ្នំ Langbiang ក្នុងឆ្នាំ១៨៩៣) បានចាក់គ្រឹះសម្រាប់ការបង្កើតទីក្រុង ដាឡាត (Da Lat) ហើយបន្ទាប់មកមានដំណើរស្វែងរកជាបន្តបន្ទាប់អំពីភាពអាថ៌កំបាំងនៃតំបន់ខ្ពង់រាប តីង្វៀន (Tay Nguyen) របស់ជនជាតិបារាំង ។
![]() |
ប្រជាជន តីង្វៀន (Tay Nguyen) សប្បាយរីករាយ ក្នុងពិធីបុណ្យ។ រូបថត៖ កុងដាត/VNP |
![]() |
ប្រជាជន តីង្វៀន (Tay Nguyen) សប្បាយរីករាយ ក្នុងពិធីបុណ្យ។ រូបថត៖ កុងដាត/VNP |
![]() |
ភ្ញៀវទេសចរណ៍បរទេសចូលរួមក្នុងកម្មវិធីសម្តែងវាយ គងដែលសម្តែងនៅក្នុងផ្ទះវែងប្រពៃណីរបស់ប្រជាជនរស់នៅតំបន់ តីង្វៀន (Tay Nguyen) ក្នុងខេត្ត ដាក់ឡាក់ (Dak Lak)។ រូបថត៖ កុងដាត/VNP |
ឆ្លងកាត់រាប់លានឆ្នាំនៃការផ្លាស់ប្តូរនៅក្នុងរចនាសម្ព័ន្ធភូគព្ភសាស្ត្រ និងភូមិសាស្ត្រ តំបន់ តីង្វៀន (Tay Nguyen) បានបង្កើតប្រព័ន្ធទេសភាពធម្មជាតិដ៏អស្ចារ្យ ក្នុងនោះមានភ្នំ ទន្លេ បឹង ទឹកជ្រោះ រូងភ្នំ និងភ្នំភ្លើងជាច្រើន។ នេះគឺជាលក្ខខណ្ឌដ៏ល្អសម្រាប់ការអភិវឌ្ឍន៍ប្រភេទទេសចរណ៍ ដូជាទេសចរណ៍អេកូឡូស៊ី សម្រាកលំហែ ស្វែងយល់ព្រៃភ្នំ ផ្សេ រូងភ្នំ កីឡាផ្សងព្រេងជាដើម។
ជាគំរូដូចជាទីក្រុងដាឡាត (Da Lat) ជាមួយនឹងលក្ខខណ្ឌធម្មជាតិដ៏ល្អ ដោយសារទីតាំងស្ថិតនៅកម្ពស់ប្រហែល ១៥០០ ម៉ែត្រលើនីវ៉ូទឹកសមុទ្រ ទេសភាពធម្មជាតិរ៉ូមែនទិច អាកាសធាតុត្រជាក់ពេញមួយឆ្នាំ។ ឬដូចជាទីរួមស្រុក មាំងដែន (Mang Den) នៃខេត្តកនទុំ (Kon Tum) សព្វថ្ងៃនេះក៏ត្រូវបានជនជាតិបារាំងកំណត់ជាគោលដៅទេសចរណ៍មួយផងដែរ ដោយមានបំណងសាងសង់ក្លាយទៅជាទីក្រុង ដាឡាត (Da Lat) ទីពីរនៃតំបន់ តីង្វៀន (Tay Nguyen) ចាប់ពីដើមសតវត្សទី ២០ ។
នៅតំបន់ខ្ពង់រាប តីង្វៀន (Tay Nguyen) មានឧទ្យានជាតិចំនួន ០៦ រួមមាន៖ ជឺម៉មរ៉ៃ (Chu Mom Ray) ខេត្តកនទុំ (Kon Tum), កនកាគីញ (Kon Ka Kinh) ខេត្ត យ៉ាឡាយ (Gia Lai), យក់ដុន (Yok Don) ខេត្ត ដាក់ឡាក់ (Dak Lak), ជូយ៉ាងស៊ីន (Chu Yang Sin) ខេត្ត ដាក់ឡាក់ (Dak Lak), Bidoup ណូយបា (Nui Ba) ខេត្ត ឡឹមដុង (Lam Dong), តាយុង (Ta Dung) ខេត្ត ដាក់ណុង; តំបន់ជីវមណ្ឌលបម្រុងពិភពលោកចំនួនពីរគឺខ្ពង់រាប Langbiang ខេត្ត ឡឹមដុង (Lam Dong) និងខ្ពង់រាប កនហាណុង (Kon Ha Nung) (ត្ត យ៉ាឡាយ (Gia Lai)។ ជាមួយនឹងប្រព័ន្ធអេកូឡូស៊ីព្រៃឈើ ចម្រុះលេខ ១ នៅប្រទេសវៀតណាម ទីនេះក្លាយជាគោលដៅដ៏ទាក់ទាញបំផុតសម្រាប់អ្នកដែលចូលចិត្តទេសចរផ្សងព្រេង ឡើងភ្នំ គយគន់ទឹកជ្រោះ និងស្វែងយល់នូវព្រៃធម្មជាតិ។
![]() |
បេតិកភណ្ឌវប្បធម៌គងឃ្មោះដ៏ល្បីល្បាញនៃតំបន់ និងប្រជាជន តីង្វៀន (Tay Nguyen)។ រូបថត៖ កុងដាត/VNP |
តំបន់ តីង្វៀន (Tay Nguyen) ដ៏អស្ចារ្យ មានទន្លេ អូរ បឹង និងទឹកធ្លាក់រាប់រយកន្លែង។ ដូចជា៖ ទន្លេ ដាកប្លា (Dak Bla) ប៉ាកូ (Pa Co) សេរីពក (Serepok) ក្រាំងអាណា (Krong Ana) ក្រងណូ (Krong No) ...; បឹងធំៗ និងស្រស់ស្អាតដូចជា បឹងទៀនឡឹម (Tuyen Lam) ដានគៀវ (Dan Kia) - សួយវ៉ាង (Suoi Vang) (ខេត្ត ឡឹមដុង (Lam Dong)), ហូដាក់ (Ho Lak) (ខេត្ត ដាក់ឡាក់ (Dak Lak)) បៀនហូ (Bien Ho) (ខេត្ត យ៉ាឡាយ (Gia Lai)); ទឹកធ្លាក់ដូចជា ដ្រៃណូ (Dray Nur) ដ្រៃសាប (Dray Sap) លៀងនុង (Lieng Nung) យ៉ាឡុង (Gia Long) ទ្រីញនឹ (Trinh Nu) ភូកឿង (Phu Cuong) លឹវលី (Luu Ly) Pongour, កាមលី (Cam Ly) ប៉្រែន (Pren)... ទេសភាពធម្មជាតិដ៏អស្ចារ្យទាំងអស់នេះអាចត្រូវបានសាងសង់ នឹងកម្លាយឲ្យទៅជាអាស័យដ្ឋានទេសចរណ៍ដ៏អស្ចារ្យបាន។
តំបន់ តីង្វៀន (Tay Nguyen) មានប្រព័ន្ធគមនាគមន៍ដែលតភ្ជាប់ទៅកាន់តំបន់ និងខេត្តនានាដោយងាយស្រួល តាមរយៈព្រលានយន្តហោះ បួនម៉ាធួត (Buon Ma Thuot) ខេត្ត ដាក់ឡាក់ (Dak Lak), លៀនខឿង (Lien Khuong) ខេត្ត ឡឹមដុង (Lam Dong), Pleiku ខេត្ត យ៉ាឡាយ (Gia Lai) និងប្រព័ន្ធផ្លូវគោកតភ្ជាប់នឹងខេត្តក្វាងណាម (Quang Nam) ប៊ិញឌីញ (Binh Dinh) ភូអៀន (Phu Yen) ខាញហ័រ (Khanh Hoa) និងខេត្តមួយចំនួននៅភាគខាងកើត នៃខាងត្បូង។ |
គួរឲ្យចាប់ចិត្តថា តំបន់ តីង្វៀន (Tay Nguyen) មានឧទ្យានភូគព្ភសាស្ត្រសកល ដាក់ណុង (Dak Nong) ដែលមានប្រព័ន្ធរូងភ្នំភ្លើងនៅក្រោមថ្ម bazan មានប្រវែងជាង ១០ គីឡូម៉ែត្រ រួមជាមួយនឹងដានស្នាមរស់នៅនៃកុលសម្ព័ន្ធ ក្នុងបុរេប្រវត្តិប្រមាណ ៦០០០ទៅ ៧០០០ ឆ្នាំមុន ត្រូវបានអ្នកឯកទេសអន្តរជាតិវាយតម្លៃថា មានទំហំធំ និងទាក់ទាញជាងរូងភ្នំភ្លើង Manjanggul នៅលើកោះ Jeju - និមិត្តរូបនៃទេសចរណ៍កូរ៉េខាងត្បូង។ យើងពិតជាភ្ញាក់ផ្អើលនឹងសម្រស់ដ៏ចម្លែកនៃភ្នំភ្លើង និងប្រព័ន្ធរូងភ្នំភ្លើង នៅខេត្ត ដាក់ណុង (Dak Nong)។
សម្រាប់តំបន់ តីង្វៀន (Tay Nguyen) ប្រព័ន្ធទេសភាពធម្មជាតិ និងតម្លៃវប្បធម៌ពិសេសគឺជា “គន្លឺះ” ដើម្បីជួយបើកទ្វារសម្រាប់ការអភិវឌ្ឍន៍ទេសចរណ៍ក្នុងតំបន់ តាមទិសដៅនៃលក្ខណៈប្លែកពីគេ ចំណាត់ថ្នាក់ជាតិ និងតំបន់ ដូចជាក្ដីសង្ឃឹមដែលសេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោបាយបានដាក់ចេញក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ តំបន់តីង្វៀន (Tay Nguyen) រហូតដល់ឆ្នាំ ២០៣០ និងចក្ខុវិស័យដល់ឆ្នាំ ២០៤៥./.
មតិពីមិត្តអ្នកអាន