Trending now

តំបន់ទេសចរណ៍អេកូឡូស៊ីជាតិ Mang Den ទាក់ទាញភ្ញៀវទេសចរមកទទួលយក បទពិសោធន៍វប្បធម៌នៃតំបន់ Tay Nguyen

11:20 | 04/01/2023 យោងតាមវិទ្យុសំលេងវៀតណាម

ក្នុងចំណោមសកម្មភាពជាច្រើនដែលបានរៀបចំឡើង ភ្ញៀវទេសចរចាប់អារម្មណ៍ បំផុតចំពោះលំហវប្បធម៌ "ឋានសួគ៌ Tay Nguyen" ដែលប្រារព្ធឡើងនៅតំបន់ផ្ទះរោង ប្រពៃណីចំនួន ៥ របស់ប្រជាជនជនជាតិ Xo Dang ដោយដាក់តាំងបង្ហាញវត្ថុចំនួន រាប់រយ។

កន្លែងស្អាតៗរាប់មិនអស់នៅតំបន់ Tay Nguyen កំពុងរង់ចាំអ្នកទេសចររកឃើញក្នុងពិធីបុណ្យតេត 2023 កន្លែងស្អាតៗរាប់មិនអស់នៅតំបន់ Tay Nguyen កំពុងរង់ចាំអ្នកទេសចររកឃើញក្នុងពិធីបុណ្យតេត 2023
ភាពពិសេសនៃពិធីបុណ្យអំណរស្រូវថ្មីរបស់ជនជាតិ Ba Na ក្នុងតំបន់ Tay Nguyen ភាពពិសេសនៃពិធីបុណ្យអំណរស្រូវថ្មីរបស់ជនជាតិ Ba Na ក្នុងតំបន់ Tay Nguyen
តំបន់ទេសចរណ៍អេកូឡូស៊ីជាតិ Mang Den ទាក់ទាញភ្ញៀវទេសចរមកទទួលយក បទពិសោធន៍វប្បធម៌នៃតំបន់ Tay Nguyen
លំហវប្បធម៌ "ឋានសួគ៌ Tay Nguyen"។ (រូបថត៖ VOV)

ចាប់ពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២២ ដល់ថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៣ សប្តាហ៍ វប្បធម៌ និងទេសចរណ៍ Mang Den ឆ្នាំ ២០២២ ប្រព្រឹត្តទៅនៅតំបន់ទេសចរណ៍ អេកូឡូស៊ីជាតិ Mang Den ស្រុក Kon Plong ខេត្ត Kon Tum ដោយទាក់ទាញភ្ញៀវ ទេសចរយ៉ាងច្រើនកុះករមកទទួលយក បទពិសោធន៍វប្បធម៌នៃតំបន់ Tay Nguyen។ ក្នុងចំណោមសកម្មភាពជាច្រើនដែលបានរៀបចំឡើង ភ្ញៀវទេសចរចាប់អារម្មណ៍ បំផុតចំពោះលំហវប្បធម៌ "ឋានសួគ៌ Tay Nguyen" ដែលប្រារព្ធឡើងនៅតំបន់ផ្ទះរោង ប្រពៃណីចំនួន ៥ របស់ប្រជាជនជនជាតិ Xo Dang ដោយដាក់តាំងបង្ហាញវត្ថុចំនួន រាប់រយ។ កញ្ញា Nguyen Ngoc Thuy Trang និស្សិតឆ្នាំទី ២ នៃសាកលវិទ្យាល័យ FPT ទីក្រុងហូជីមិញ បានឲ្យដឹងថា៖

“នេះជាលើកដំបូងដែលខ្ញុំបានមកដល់ Mang Den ខ្ញុំឃើញថាជីវភាពរស់នៅរបស់ ប្រជាជននៅទីនេះមានផាសុកភាពណាស់។ ទោះបីប្រហែលជាខ្វះខាតខាងសម្ភារៈក៏ដោយ ប៉ុន្តែខាងស្មារតីពិតជាគ្រប់គ្រាន់ណាស់។ ប្រជាជនតែងតែទទួលទានអាហារ ជាមួយគ្នា។ នៅពេលអនាគត ខ្ញុំពិតជានឹងវិលត្រឡប់មក Mang Den”។

លោក Dang Dinh Toan ប្រធានការិយាល័យវប្បធម៌និងព័ត៌មានស្រុក Kon Plongបានឲ្យដឹងថា៖ “តាមរយៈលំហវប្បធម៌ យើងខ្ញុំចង់ផ្ញើសារជូនដល់អ្នកទាំងអស់គ្នាស្ដីពីការអភិរក្ស និងពង្រីក តម្លៃវប្បធម៌ប្រពៃណី ព្រោះថាវប្បធម៌ជាដួងព្រលឹងរបស់ប្រជាជាតិ វប្បធម៌បំភ្លឺផ្លូវសម្រាប់ប្រជាជន ទៅមុខ វប្បធម៌នៅតែមានប្រជាជាតិនៅតែគងវង្ស”៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ