យុគសម័យ - តំបន់ Tay Nguyen មានកន្លែងស្អាតៗរាប់មិនអស់ដែលរង់ចាំការរកឃើញ។ តំបន់ Tay Nguyen គឺជាកន្លែងដែលមានទេសភាពដ៏ល្បីល្បាញជាច្រើន។
![]() |
![]() |
ទីក្រុង Da Lat ខេត្ត Lam Dong
និយាយអំពីទីក្រុង Da Lat អ្នកទស្សនាអាចស្រមៃបានយ៉ាងងាយស្រួលនូវទិដ្ឋភាពដ៏ស្រស់ស្អាត និងគួរឱ្យចាប់អារម្មណ៍ ដែលលាក់ខ្លួន ក្នុងអ័ព្ទដ៏គួរឱ្យរំភើប។ តំបនើនេះមានទេសភាពដ៏ស្រស់ស្អាតនិងមានអាកាសធាតុស្រាល និងដៃច្នៃប្រឌិតរបស់មនុស្ស។ ទាំងអស់គ្នាចុះសម្រុងនឹងគ្នា ធ្វើឱ្យទីក្រុង Da Lat ក្លាយជាគោលដៅអស្ចារ្យសម្រាប់ភ្ញៀវទេសចរជាតិ និងបរទេស។
![]() |
រូបថត៖ Traveldala |
កន្លែងដែលត្រូវទៅទស្សនាសម្រាប់ភ្ញៀវទេសចររួមមាន: ជ្រលងនៃសេចក្ដីស្រឡាញ់; ស្ថានីយ៍រថភ្លើង Da Lat; ទីលាន Lam Vien; ភូមិដីឥដ្ឋ; ផ្សាររាត្រី Da Lat; វិហារកាតូលិកមាន់; អនុមហាវិទ្យាល័យគរុកោសល្យ; ភ្នំ Langbiang; វត្ត Truc Lam..
មុខម្ហូបពិសេសបានលក់តាមដងផ្លូវនៃទីក្រុងនេះដូចជា៖ ណែមអាំង នំបាញ់ Can, ស៊ុបមាន់, ស៊ុបថៃ ស៊ុបជប៉ុន ចង្កាក់អាំងឆាសាច់មាន់ ការ៉េមផ្លែប័រ ដំណាប់ផ្លែឈើ...
![]() |
រូបថត៖ VietTravel |
ទីក្រុង Buon Ma Thuot ខេត្ត Dak Lak
ទីក្រុង Buon Ma Thuot គឺជាមជ្ឈមណ្ឌលនៃវប្បធម៌តំបន់ Tay Nguyen។ និយាយអំពីកន្លែងនេះ មនុស្សនឹកឃើញភ្លាមនូវវាលស្រែដាំកាហ្វេដ៏ធំ ឬរូបភាពភ្នំ និងទឹកជ្រោះដ៏អស្ចារ្យ។ ដើម្បីអាចរកឃើញភាពស្រស់ស្អាតធម្មតានៃកន្លែងនេះ ក្រុមភ្ញៀវចូលចិត្ត "ធ្វើដំណើរ" គួរតែរក្សាទុកបញ្ជីនៃកន្លែងល្បីៗដូចជា៖ សារមន្ទីរកាហ្វេ; ភូមិកាហ្វេ Trung Nguyen; ថ្មមាតាដំរីមានទីតាំងនៅឃុំ Yang Tao; តំបន់ទេសចរណ៍ Ko Tam; សារមន្ទីរ Dak Lak ដែលត្រូវបានគេស្គាល់ផងដែរថាជាសារមន្ទីរវប្បធម៌ជនជាតិភាគតិចតំបន់ខ្ពង់រាប; បឹង Ea Kao ឃុំ Ea Kao ស្រុក Ban Don...
![]() |
រូបថត៖ Lu Quyen |
មកលេងតំបន់ដីក្រហម អ្នកគួរតែហូបរសជាតិពិសេសរបស់ទីក្រុង Buon Me Thuat គឺនំបញ្ចុកពណ៌ក្រហម។ ចាននំបញ្ចុកពណ៌ក្រហមពិសាជាមួយទឹកស៊ុបនិងគ្រឿងផ្សំ ដូចជា ពងក្រួច ខួរក្តាម បន្លែ... លើសពីនេះ មុខម្ហូបមួយចំនួនផ្សេងទៀតដែលភ្ញៀវចង់ភ្លក់៖ បាយក្រឡាន ហ្វើស្ងួតវឺមីឆីជាមួយនំបញ្ច សម្លម្ជូរត្រី...
![]() |
រូបថត៖ Ivivu |
ខេត្ត Gia Lai
ទេសចរណ៍ Gia Lai ត្រូវបានគេចាត់ទុកជាបទពិសោធន៍ប្លែកពីគេជាយូរមកហើយ ដែលវារក្សាសម្រស់ព្រៃ ភ្នំធម្មជាតិបំផុតដែលភ្ញៀវនឹងងាយស្រួលស្វែងយល់ពីកន្លែងផ្សេងទៀត។
![]() |
រូបថត៖ VnTrip |
កន្លែងទេសចរណ៍ក្នុងខេត្ត Gia Lai ដ៏ទាក់ទាញដែលអ្នកទេសចរមិនអាចរំលងបានរួមមានៈ បឹង T'Nung; ភ្នំភ្លើង Chu Dang Ya; សំណង់វារីអគ្គីសនី Yaly; តំបន់អភិរក្សធម្មជាតិ Kon Chu Rang; ឧទ្យានជាតិ Kon Ka Kinh; វត្ត Minh Thanh; ពន្ធនាគារ Pleiku...
![]() |
រូបថត៖ Kim Hoan |
ដំណើរស្វែងរកមុខម្ហូបនៃទីក្រុងភ្នំតែងតែជាកន្លែងទាក់ទាញសម្រាប់ភ្ញៀវមកពីឆ្ងាយ នៅពេលធ្វើដំណើរទៅកាន់ខេត្ត Gia Lai ជាមួយនឹងមុខម្ហូបប្លែកៗដូចជា៖ ហ្វើស្ងួត Gia Lai បាយក្រឡាន; ស្លឹកព្រៃឈើ; អំបិលស្រមោច...

Vietnam net
មតិពីមិត្តអ្នកអាន