យុគសម័យ - ពិធីប្រារព្ធស្រូវថ្មីរបស់ជនជាតិភាគតិចនៅតំបន់ខ្ពង់រាប Tay Nguyen ជាធម្មតាធ្វើឡើងក្នុងខែធ្នូ នៃប្រតិទិនសុរិយគតិ បន្ទាប់ពីការប្រមូលផលត្រូវបានបញ្ចប់ ដោយបួងសួងសុំឱ្យមានរដូវអំណោយផលគ្រួសារមានជីវភាពសម្បូរធូរធារ មួយឆ្នាំអ្នកភូមិមានសុភមង្គល។
![]() |
![]() |
![]() |
ពិធីសែនព្រេន ដើម្បីលើកតម្កើងស្រូវរបស់ប្រជាជនតំបន់ខ្ពង់រាប Tay Nguyen |
គ្រួសារនីមួយៗបានប្រារព្ធពិធីសែនគ្រាប់ស្រូវថ្មី។ ក្រោយពីច្រូតកាត់រួចរាល់ គ្រួសារនីមួយៗនឹងមានពិធីសែនស្រូវសែនស្រូវថ្មីដោយឡែករបស់ខ្លួន។ ពិធីរៀបចំនេះធំឬតូចអាស្រ័យលើស្ថានភាពសេដ្ឋកិច្ចរបស់គ្រួសារនីមួយៗ។
មិនថាពិធីនោះធំឬតូចនោះទេ ត្រូវតែមានរបស់របរ និងសំណែនដូចជា៖ ដើមឈើ ឧបករណ៍សម្រាប់ការងារ (ឧបករណ៍សាបព្រួសស្រូវ កន្ត្រក ឆ្នាំងបាយ កាំបិត...) ស្រាពាង ៣ , មាន់ ១ ក្បាល ជ្រូកចំនួន ១ ក្បាលបំពង់ Lo O និងកសិផលដែលទើបប្រមូលផលថ្មីៗផ្សេងទៀត។
![]() |
ពិធីសែនព្រេន ដើម្បីលើកតម្កើងស្រូវថ្មីរបស់ប្រជាជនតំបន់ខ្ពង់រាប Tay Nguyen |
គ្រូសែននឹងប្រើបំពង់ Lo Oផ្លុំបន្លឺសំឡេង ហើយអានដង្វាយ ដើម្បីព្រលឹងស្រូវមកផ្ទះ។ រួចគ្រូសែនក៏យកឈាមមាន់មកលាបលើគ្រឿងក្នុងផ្ទះទាំងអស់ដែលបានរៀបចំទុកជាសញ្ញាសម្គាល់ព្រះស្រូវ។
ក្រោយពីសែនរួចរាល់ហើយ ព្រឹទ្ធាចារ្យភូមិក៏យកស្ពកសំែណនដាក់លើជង្រុក ហើយចាក់ស្រាដែលមានក្នុងស្នែងក្របីចូលទៅក្នុងជង្រុក ដើម្បីសុំទេវតាអនុញ្ញាតយកអង្ករពីជង្រុកទៅដាំបាយ។ ក្នុងពិធីគោរពបូជាតែងតែមានសំឡេងគងឃ្មោះ ដើម្បីជួយតភ្ជាប់ជាមួយទេវតា។ ពិធីថ្វាយស្រូវថ្មីដែលទើបនឹងចប់ អ្នកភូមិអាចផឹកស្រា ទទួលទានម្ហូបអាហារប្រពៃណី និងចែករំលែកភាពសប្បាយរីករាយ និងក្តីទុក្ខក្នុងជីវភាពរស់នៅ៕
tamviet.tienphong.vn/
មតិពីមិត្តអ្នកអាន