Trending now

កងរាជអាវុធហត្ថខេត្តស្វាយរៀងជូនពរឆ្នាំថ្មីដល់អតីតថ្នាក់ដឹកនាំក្រសួងនគរបាល និងថ្នាក់ដឹកនាំខេត្ត Tay Ninh និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Tay Nin

17:18 | 08/01/2023 យោងតាមកាសែតកងទ័ពប្រជាជន

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ នៅច្រកទ្វារអន្តរជាតិម៉ុកបៃ (ខេត្ដ Tay Ninh) គណៈប្រតិភូកងរាជអាវុធហត្ថខេត្តស្វាយរៀង និងប៉ុស្ដិ៍នគរបាលច្រកទ្វារអន្តរជាតិបាវិតដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង បានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីប្រពៃណីជាតិវៀតណាមជូនចំពោះអតីតថ្នាក់ដឹកនាំក្រសួងនគរបាល ថ្នាក់ដឹកនាំខេត្ត Tay Ninh និងកម្មាភិបាលនិងយុទ្ធជននៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Tay Ninh ។

កម្មវិធីជួបប្រាស្រ័យមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រជាជនវៀតណាម-កម្ពុជាលើកទី៥ កម្មវិធីជួបប្រាស្រ័យមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រជាជនវៀតណាម-កម្ពុជាលើកទី៥
ការផ្លាស់ប្តូរមិត្តភាពរវាងយុវជននៃកងកម្លាំងប្រដាប់អាវុធវៀតណាម និងកម្ពុជា ការផ្លាស់ប្តូរមិត្តភាពរវាងយុវជននៃកងកម្លាំងប្រដាប់អាវុធវៀតណាម និងកម្ពុជា
កងរាជអាវុធហត្ថខេត្តស្វាយរៀងជូនពរឆ្នាំថ្មីប្រពៃណីជាតិវៀតណាមជូនចំពោះបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Tay Ninh​​ (រូបថត៖bienphong.com.vn)
កងរាជអាវុធហត្ថខេត្តស្វាយរៀងជូនពរឆ្នាំថ្មីប្រពៃណីជាតិវៀតណាមជូនចំពោះបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Tay Ninh​​ (រូបថត៖bienphong.com.vn)

តាងនាមកម្មាភិបាលនិងយុទ្ធជននៃអង្គភាព លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី បានជូនពរឆ្នាំថ្មីប្រពៃណីជាតិវៀតណាមជូនចំពោះអតីតថ្នាក់ដឹកនាំក្រសួងនគរបាល ថ្នាក់ដឹកនាំខេត្ត Tay Ninh និងកម្មាភិបាលនិងយុទ្ធជននៃកងទ័ពការពារព្រំដែនខេត្ដ Tay Ninh ហើយសូមប្រសិទ្ធពរឱ្យចំណងសាមគ្គីភាពមិត្តភាពរវាងវៀតណាម និងកម្ពុជានិយាយរួម និងកងរាជអាវុធហត្ថខេត្តស្វាយរៀង និងបញ្ជាការដ្ឋានកងទ័ពព្រំដែនខេត្ត Tay Ninh និយាយដោយឡែកកាន់តែរឹងមាំ ស្អិតរមួត និងអភិវឌ្ឍន៍ជារៀងរហូត។

តាងនាមបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Tay Ninh លោកវរសេនីយ៍ឯក Le Hong Vuong មេបញ្ជាការបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Tay Ninh​​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមនោសញ្ចេតនាដ៏មានតម្លៃរបស់លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី ក៏ដូចជាកងរាជអាវុធហត្ថខេត្តស្វាយរៀងជូនចំពោះបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ដ Tay Ninh ទន្ទឹមនឹងនោះក៏បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់កងរាជអាវុធហត្ថខេត្តស្វាយរៀងដែលបានសម្របសម្រួលជាមួយបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Tay Ninh ក្នុងការជួយជនវៀតណាមដែលកំពុងធ្វើការនៅកម្ពុជាឱ្យត្រឡប់ទៅកាន់វៀតណាមវិញ និងបានទប់ស្កាត់អង្គការនាំ​ជន​វៀតណាមឆ្លងដែនខុសច្បាប់ក្នុងរយៈពេលកន្លងមក៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស