នំលោកខែគឺជានំប្រពៃណីនៃពិធីបុណ្យលោកខែដែលជាបុណ្យដ៏សំខាន់ទីពីររបស់ប្រទេសចិន។ មានគេនិយាយថាព្រះនាងដែលនៅក្នុងលោកខែគឺជាអ្នកធ្វើនំនេះ ទើបគេដាក់ឈ្មោះនំនោះថា"នំលោកខែ"។ គេតែងតែជូននំលោកខែជាអំណោយនៅពេលទៅសួរសុខទុកគ្នាមិត្តភ័ក្ដិឬគ្រួសារអំឡុងពេលរដូវស្លឹកឈើជ្រុះ។ នំលោកខែក៏មានច្រើនប្រភេទដែរសម្រាប់ឲ្យយើងជ្រើសរើស៖
![]() |
![]() |
១. នំលោកខែជ្រូកខ្វៃ
នំលោកខែជ្រូកខ្វៃធ្វើឡើងជាមួយដំណាប់និងគ្រាប់ធញ្ញជាតិដូចជាគ្រាប់អាល់ម៉ុន គ្រាប់ឪឡឹក និងជ្រូកខ្វៃ។ នំលោកខែជ្រូកខ្វៃនេះជាទូទៅមានតម្លៃថ្លៃជានំលោកខែផ្សេងៗ។
![]() |
២. នំលោកខែផ្កាឈូក
នំលោកខែផ្កាឈូកគឺជានំលំដាប់ខ្ពស់ដែលមានប្រជាប្រិយភាពទូទាំងប្រទេសចិន។
![]() |
៣. នំលោកខែសណ្ដែកក្រហម
នំលោកខែសណ្ដែកក្រហមនេះមានរសជាតិផ្អែមបន្តិច ប៉ុន្តែវាពិសេសបំផុតពេលយើងញ៉ាំវាជាមួយទឹកតែ។
![]() |
៤. នំលោកខែ Snow Skin
នំលោកខែប្រភេទនេះគឺនំដែលគេមិនយកវាទៅដុត។ វាមានប្រភពចេញពីហុងកុងហើយក្លាយទៅជានំដ៏មានប្រជាប្រិយនៅក្នុងប្រទេសចិន។
![]() |
៥. នំលោកខែបន្លែនិងផ្លែឈើ
នៅខាងក្នុងនំលោកខែនេះគឺពោរពេញទៅដោយបន្លែនិងផ្លែឈើស្រស់ៗដែលជានំលោកខែសម្រាប់សុខភាព។
![]() |
៦. នំលោកខែសូកូឡា
នំលោកខែសូកូឡាគឺជានំបែបរ៉ូមេនទិចដែលធ្វើឡើងដោយលាយជាមួយសូកូឡា វាក៏អាចមានរសជាតិអូរីអូផងដែរ។
![]() |
៧. នំលោកខែតែបៃតង
គេយកស្លឹកតែបៃតងមកកិនធ្វើជាស្នូលនំ ហើយសាច់នំក៏មានពណ៌បៃតងដូចស្នូលដែរមើលទៅពណ៌ស្រស់គួរឲ្យចង់ញ៉ុំហ្មង។
![]() |
der.sabay.com.kh
មតិពីមិត្តអ្នកអាន