ខេត្ត Lang Son ជាមូលដ្ឋានដែលមានជនជាតិជាច្រើនរស់នៅជាមួយគ្នា ហើយមានភាពចម្រុះនៃវប្បធម៌ ទំនៀមទំលាប់ និងរមណីយដ្ឋានដ៏ស្រស់ត្រកាលល្បីល្បាញជាច្រើន។
![]() |
![]() |
ឆ្លៀតយកប្រៀបខ្លាំងនោះ នាប៉ុន្មានឆ្នាំកន្លងមក ខេត្ត Lang Son បានចេញគោលនយោបាយជាច្រើនដើម្បីអភិវឌ្ឍទេសចរណ៍ ជាពិសេសគឺអភិវឌ្ឍទេសចរណ៍សហគមន៍ដែលតភ្ជាប់នឹងអេកូទេសចរណ៍។ បច្ចុប្បន្ន ខេត្ត Lang Son មានទម្រង់ទេសចរណ៍សហគមន៍ពីរ ដែលកំពុងធ្វើសកម្មភាព និងផ្តល់ប្រសិទ្ធភាពគឺភូមិទេសចរណ៍សហគមន៍នៅឃុំ Bac Quynh ស្រុក Bac Son និងទម្រង់ទេសចរណ៍សហគមន៍នៅឃុំ Huu Lien ស្រុក Huu Lung។ ទម្រង់ទាំងពីរនេះមិនគ្រាន់តែពង្រីកបានប្រៀបខ្លាំងនៃវប្បធម៌របស់បណ្តាជនជាតិភាគតិចនៅមូលដ្ឋានប៉ុណ្ណោះទេ ថែមទាំងចូលរួមចំណែកលុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ ធ្វើឲ្យប្រសើរឡើងជីវភាពរស់នៅរបស់ជនជាតិភាគតិចនៅទីនេះ។
![]() |
ភ្ញៀវទេសចរមកគៅលដៅអេកូទេសចរណ៍មួយនៅខេត្ត Lang Son (រូបថត៖ vnanet.vn) |
ជាក្រុមគ្រួសារមួយក្នុងចំណោមក្រុមគ្រួសារដំបូងដែលចូលរួមការធ្វើទេសចរណ៍សហគមន៍នៅឃុំ Bac Quynh លោក Duong Cong Co បានឲ្យដឹងថា កិច្ចការនេះជួយបង្កើនប្រាក់ចំណូលរបស់គ្រួសារ ព្រមទាំងបង្កើតការងារឱ្យមនុស្សជាច្រើនទៀតផង។ នាពេលថ្មីៗនេះ ខ្ញុំបានសាងសង់ផ្ទះខ្ពស់ផុតពីដីមួយខ្នងទៀតដែលមានទំហំធំជាងមុនសម្រាប់បម្រើភ្ញៀវទេសចរ។
ដើម្បីអភិវឌ្ឍថែមទៀតនូវទម្រង់ទេសចរណ៍នេះ ក្រុមប្រឹក្សាប្រជាជនខេត្ត Lang Son បានចេញសេចក្តីសម្រេចចិត្តលេខ 17/2020/NQ-HĐND ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ស្តីពី “គោលនយោបាយជួយគាំទ្រអភិវឌ្ឍទេសចរណ៍សហគមន៍នៅខេត្ត Lang Son ដំណាក់កាល ២០២១-២០២៥”។ លោក Vi Minh Tu ប្រធានគណៈកម្មការជនជាតិភាគតិចខេត្ត Lang Son បានឲ្យដឹងថា ដើម្បីអនុវត្តសេចក្តីសម្រេចចិត្តលេខ 17/2020/NQ-HĐND ប្រកបដោយប្រសិទ្ធភាព យើងបានសហការជាមួយស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ចុះត្រួតពិនិត្យនៅភូមិទេសចរណ៍សហគមន៍របស់ជនជាតិភាគតិចក្នុងខេត្ត ជាពិសេសនៅស្រុក Bac Son និងស្រុក Huu Lung។ ក្នុងឱកាសនេះ យើងក៏បានផ្សព្វផ្សាយខ្លឹមសារនៃសេចក្តីសម្រេចចិត្តនេះ ដល់មុខសញ្ញាដែលត្រូវបានទទួលគោលនយោបាយជួយឧបត្ថម្ភ ហើយចលនានិងលើកទឹកចិត្តអង្គការ ក្រុមគ្រួសារ និងបុគ្គល ចូលរួមការអភិវឌ្ឍទេសចរណ៍សហគមន៍។ តាមមូលដ្ឋាននៃការត្រួតពិនិត្យ យើងស្នើឲ្យក្រុមគ្រួសារដែលចូលរួមការអភិវឌ្ឍទេសចរណ៍សហគមន៍ បំពេញបន្ថែមឯកសារពេញលេញ ដើម្បីទទួលបានការជួយគាំទ្រពីគោលនយោបាយដែលសេចក្តីសម្រេចចិត្តបានលើកឡើង៕
kh.qdnd.vn
មតិពីមិត្តអ្នកអាន