Trending now

ស្វែងយល់ពីមុខម្ហូបប្លែកៗនៅក្នុងខេត្ត Lang Son

11:28 | 19/12/2023

ក្នុងឃ្លាំងមុខ​ម្ហូបអាហារវៀតណាម នៅតំបន់នីមួយ​​មាន​បន្លែ និង​គ្រឿង​ទេស​ខុស​គ្នា ដូច្នេះ​នៅពេល​រួមផ្សំ​ជាមួយមុខ​ម្ហូបនឹងបង្កើតជា​រសជាតិ​ពិសេស​របស់​តំបន់​នោះ។

ផ្សព្វផ្សាយក្តីស្រលាញ់សមុទ្រ និងកោះទៅកាន់សិស្សានុសិស្សនៅតំបន់ព្រំដែន Lang Son ផ្សព្វផ្សាយក្តីស្រលាញ់សមុទ្រ និងកោះទៅកាន់សិស្សានុសិស្សនៅតំបន់ព្រំដែន Lang Son
វចនានុក្រមព័រទុយហ្គាល់ - វៀតណាមរួមចំណែកពង្រឹងការយល់ដឹងគ្នារវាងវៀតណាមនិងសហគមន៍នៃប្រទេសនិយាយភាសាព័រទុយហ្គាល់ជុំវិញពិភពលោក វចនានុក្រមព័រទុយហ្គាល់ - វៀតណាមរួមចំណែកពង្រឹងការយល់ដឹងគ្នារវាងវៀតណាមនិងសហគមន៍នៃប្រទេសនិយាយភាសាព័រទុយហ្គាល់ជុំវិញពិភពលោក
បន្ទាប់ពី​ហាន់សាច់​ជាចំណិត ប្រឡាក់​ជាមួយ​គ្រឿង​ផ្សំ រួច​ដោត​ចង្កាក់
បន្ទាប់ពី​ហាន់សាច់​ជាចំណិត ប្រឡាក់​ជាមួយ​គ្រឿង​ផ្សំ រួច​ដោត​ចង្កាក់

ក្នុងឃ្លាំងមុខ​ម្ហូបអាហារវៀតណាម នៅតំបន់នីមួយ​​មាន​បន្លែ និង​គ្រឿង​ទេស​ខុស​គ្នា ដូច្នេះ​នៅពេល​រួមផ្សំ​ជាមួយមុខ​ម្ហូបនឹង​បង្កើតជា​រសជាតិ​ពិសេស​របស់​តំបន់​នោះ។ ​​ក៏ជាសាច់​ចង្កាក់អាំងដូចគ្នា​ ប៉ុន្តែបើ​សិន​នៅ​រដ្ឋធានីហាណូយ ​នឹងត្រូវបានប្រឡាក់ជាមួយ​កម្លោចស្ករទុកឲ្យឡើងពណ៌ និង​រសជាតិ​ពិសេស ​រីឯនៅខាង​ត្បូង​វិញ សាច់​​ចង្កាក់ត្រូវបានអាំអជាមួយ​ម្ទេសហាវៃ​ ខ្ទឹម​បារាំង និង​រោយ​ល្ង…នៅតំបន់​ភ្នំ​នៃភាគ​ខាងជើង មាន​ស្លឹកឈើ​មួយ​ប្រភេទបាន​ចាត់​ទុក​ជា​ “គ្រឿង​ផ្សំ​ឆ្ងាញ់បំផុត”នោះគឺជា​ស្លឹក Clausena indica (នៅ​វៀតណាម​គេ​ហៅ​ថា ស្លឹក​ mac mat) ដែល​ជួយ​បង្កើន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់​របស់​សាច់ជ្រូក​ចង្កាក់​អាំង។

ស្លឹក Clausena indica មានជាតិប្រេងក្រអូប រួមជាមួយនឹងរសជាតិផ្អែមឆ្ងាញ់ ដូច្នេះហើយត្រូវបានជនជាតិភាគតិចប្រើប្រាស់ជាគ្រឿង​ទេសសម្រាប់​ប្រឡាក់​សាច់។ សាច់អាំងស្លឹក Clausena indica បានជាមានក្លិនឈ្ងុយ ទាក់ទាញខ្លាំង ដែលធ្វើឲ្យ​អ្នក​ពិសារ​ចូល​ចិត្ត​ខ្លាំង​ណាស់។ សម្រាប់មុខម្ហូបអាំង ដើម្បីកុំឲ្យសាច់អាំងស្ងួត គេអាទិភាព ជ្រើសរើសសាច់ជ្រូក​បី​ជាន់ផ្នែកខាង​ក្រោមពោះជ្រូកមិនជាប់នឹងឆ្អឹងជំនី។

សាច់ផ្នែកនេះនេះមានស្រទាប់ខ្លាញ់ និង​សាច់ស្តើងៗឆ្លាស់គ្នា។ បន្ទាប់​ពីសាច់​បាន​​លាង​សម្អាត​រួច សាច់​ត្រូវ​បានហាន់​​ជាចំណិត​តូចៗ ហើយ​ប្រឡាក់​ជាមួយ​គ្រឿង​ទេស ខ្ទឹម​ស ខ្ទឹមក្រហាម​ និង​ស្លឹក Clausena indica ។ សាច់ជ្រូកត្រូវបានប្រឡាក់ជាមួយស្លឹក Clausena indica ហើយអាំង​ដោយផ្ទាល់លើរងើកធ្យូង ដែលនាំមកនូវភាពខុសប្លែករបស់​សាច់ជ្រូក​​ចង្កាក់អាំង ដោយសារក្លិនផ្សែងជាប់នឹងសាច់ ស្រទាប់សាច់​ខាងក្រៅស្រួយ។ ស្រទាប់សាច់​ខាងក្នុងទន់ មិនស្ងួត ព្រោះខ្លាញ់ហូរចេញពីសាច់ ដែលផ្តល់ឱ្យអ្នកទទួលទាននូវអារម្មណ៍ខុសប្លែកចំពោះមុខម្ហូបនេះ។ រួមជាមួយនឹងការធ្វើ​ដំណើរកម្សាន្តទៅកាន់តំបន់ភ្នំភាគខាងជើង ​បានទទួលទាន​សាច់ជ្រូក​ចង្កាក់អាំងនៅកណ្តាលបរិយាកាសព្រៃភ្នំក្បែរចង្ក្រានរងើក​ធ្យូង​ក្រហមឆ្អៅនោ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤