Trending now

ផ្សព្វផ្សាយក្តីស្រលាញ់សមុទ្រ និងកោះទៅកាន់សិស្សានុសិស្សនៅតំបន់ព្រំដែន Lang Son

17:24 | 19/09/2023 ឌឹកអាញ់

យុគសម័យ - នាថ្ងៃទី ១៧ ខែកញ្ញា នៅទីក្រុង Lang Son (ខេត្ត Lang Son) បញ្ជាការដ្ឋានឆ្មាំសមុទ្រវៀតណាមបានសម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនទីក្រុង Lang Son រៀបចំការប្រកួត “ខ្ញុំស្រឡាញ់សមុទ្រ និងកោះនៃមាតុភូមិរបស់ខ្ញុំ” ដាស់តឿនស្នេហាសមុទ្រនិងកោះ ក្នុង​ចំណោម​យុវជន​ជំនាន់​ក្រោយ​នៅ​តាម​ព្រំដែន។

វចនានុក្រមព័រទុយហ្គាល់ - វៀតណាមរួមចំណែកពង្រឹងការយល់ដឹងគ្នារវាងវៀតណាមនិងសហគមន៍នៃប្រទេសនិយាយភាសាព័រទុយហ្គាល់ជុំវិញពិភពលោក វចនានុក្រមព័រទុយហ្គាល់ - វៀតណាមរួមចំណែកពង្រឹងការយល់ដឹងគ្នារវាងវៀតណាមនិងសហគមន៍នៃប្រទេសនិយាយភាសាព័រទុយហ្គាល់ជុំវិញពិភពលោក
វៀតណាមជំរុញការអនុវត្តការផ្លាស់​ប្តូរ​ឌីជីថល ​បង្កើត «ច្រកព្រំដែនឆ្លាតវៃ» ដើម្បីជំរុញពាណិជ្ជកម្ម​​ព្រំ​​ដែន​ នៅខេត្ត Lang Son វៀតណាមជំរុញការអនុវត្តការផ្លាស់​ប្តូរ​ឌីជីថល ​បង្កើត «ច្រកព្រំដែនឆ្លាតវៃ» ដើម្បីជំរុញពាណិជ្ជកម្ម​​ព្រំ​​ដែន​ នៅខេត្ត Lang Son
ផ្សព្វផ្សាយក្តីស្រលាញ់សមុទ្រ និងកោះទៅកាន់សិស្សានុសិស្សនៅតំបន់ព្រំដែន Lang Son
ផ្សព្វផ្សាយក្តីស្រលាញ់សមុទ្រ និងកោះទៅកាន់សិស្សានុសិស្សនៅតំបន់ព្រំដែន Lang Son

អញ្ជើញចូលរួមពិធីបើកការប្រលងមានប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Lang Son លោក Nguyen Van Hanh លោកវរសេនីយ៍ឯក Bui Dai Hai អនុប្រធានផ្នែកនយោបាយនៃឆ្មាំសមុទ្រវៀតណាម និងសិស្សានុសិស្សជាច្រើននាក់មកពីអនុវិទ្យាល័យនានាក្នុងទីក្រុង ក្នុងនោះមាន៖ Vinh Trai, Hoang Van Thu, Tam Thanh, Chi Lang, Hoang Dong។

ការប្រលងក៏រួមចំណែកពង្រឹងចំណងសាមគ្គីភាព ការយល់ដឹង និងការភ្ជាប់ទំនាក់ទំនងរវាងនាយទាហាន និងទាហាននៃឆ្មាំសមុទ្រវៀតណាម និងលោកគ្រូ អ្នកគ្រូ ជាពិសេសសិស្សានុសិស្ស។ ជំរុញ និងបណ្តុះបណ្តាលជំនាញការងាររបស់សហជីព និងសមាគមដល់មន្រ្តី សមាជិកសហជីពយុវជន និងសមាជិកនារីនៃឆ្មាំសមុទ្រវៀតណាម។

លោកវរសេនីយ៍ឯក Bui Dai Hai នាយករងផ្នែកនយោបាយនៃឆ្មាំសមុទ្រវៀតណាម បានឲ្យដឹងថា ក្នុងរយៈពេល១០ឆ្នាំកន្លងទៅ បញ្ជាការដ្ឋានឆ្មាំសមុទ្រ និងស្ថាប័នពាក់ព័ន្ធនានា បានធ្វើជាប្រធាន សម្របសម្រួល និងរៀបចំព្រឹត្តិការណ៍ជិត ១០០ ការប្រកួត ខ្ញុំស្រឡាញ់សមុទ្រ និងកោះនៃមាតុភូមិរបស់ខ្ញុំ” ក្នុង ២៨ ខេត្ត ក្រុង។

បន្ទាប់ពីការប្រកួតប្រជែងដ៏គួរឱ្យរំភើបមួយរយៈពេល គណៈកម្មាធិការរៀបចំបានរកឃើញសិស្សានុសិស្សចំនួន ៣ នាក់មកពីអនុវិទ្យាល័យ៖ Chi Lang, Tam Thanh និង Hoang Dong មានការសម្តែងល្អបំផុត និងទទួលបានរង្វាន់ទីមួយ។

ទន្ទឹមនឹងការរៀបចំការប្រលង “ខ្ញុំស្រលាញ់សមុទ្រ និងកោះរបស់មាតុភូមិខ្ញុំ” បញ្ជាការដ្ឋានឆ្មាំសមុទ្រ បានរៀបចំសន្និសីទឃោសនាអំពីសមុទ្រ កោះ និងឆ្មាំសមុទ្រ ជូនដល់មន្ត្រីរាជការ ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សជិត ៣០០នាក់ អតីតយុទ្ធជន សមាជិកសហភាព និងកងកម្លាំងប្រដាប់អាវុធនៅទីក្រុង Lang Son ខេត្ត Lang Son។

ឌឹកអាញ់

Thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ
ប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីនរំលេចអត្ថន័យដ៏ ធំធេងនៃជ័យជំនះជាប្រវត្តិសាស្ត្ររបស់វៀតណាម
សម្ព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុងហូជីមិញបានរៀបចំពិធីរំលឹកឡើងវិញនូវប្រពៃណីវីរភាពនិងសម្ដែងការដឹងគុណចំពោះមិត្តភក្តិអន្តរជាតិ