Trending now

វៀតណាមជំរុញការអនុវត្តការផ្លាស់​ប្តូរ​ឌីជីថល ​បង្កើត «ច្រកព្រំដែនឆ្លាតវៃ» ដើម្បីជំរុញពាណិជ្ជកម្ម​​ព្រំ​​ដែន​ នៅខេត្ត Lang Son

17:04 | 23/08/2023 យោងតាមវិទ្យុសំលេងវៀតណាម

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅប្រទេសចិន របស់នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh កាលពីខែមិថុនាឆ្នាំនេះ ខេត្ត Lang Son បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌជាមួយខេត្ត Guangxi របស់ចិន ស្តីពីការសាកល្បងសាងសង់ច្រកទ្វារព្រំដែនឆ្លាតវៃ។ នេះជាលក្ខខណ្ឌដើម្បីជំរុញពាណិជ្ជកម្មតាមព្រំដែនរវាងវៀតណាមនិងចិន បង្កើនការបញ្ចេញទំនិញពីគយ និងរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរួម។

ផ្កា Son Tra រីកស្គុះស្គាយស្រស់ស្អាតលើភ្នំខ្ពស់ Son La ផ្កា Son Tra រីកស្គុះស្គាយស្រស់ស្អាតលើភ្នំខ្ពស់ Son La
កុមារពិការចំនួន ៨១ នាក់នៅ Lang Son ទទួលបានការវះកាត់ដោយឥតគិតថ្លៃ កុមារពិការចំនួន ៨១ នាក់នៅ Lang Son ទទួលបានការវះកាត់ដោយឥតគិតថ្លៃ
បច្ចុប្បន្ន ទីភ្នាក់ងារនីមួយៗនៅតំបន់ព្រំដែនមានកម្មវិធីគ្រប់គ្រងឯកទេសផ្សេងៗគ្នា។
បច្ចុប្បន្ន ទីភ្នាក់ងារនីមួយៗនៅតំបន់ព្រំដែនមានកម្មវិធីគ្រប់គ្រងឯកទេសផ្សេងៗគ្នា។

យោងតាមខ្លឹមសារនៃកិច្ចព្រមព្រៀងក្របខណ្ឌដែលបានចុះហត្ថលេខា ច្រកទ្វារព្រំដែនឆ្លាតវៃត្រូវបានសាកល្បងនៅច្រកទ្វារព្រំដែនអន្តរជាតិ Huu Nghi (វៀតណាម) – Youyi Guan (ចិន) ច្រកព្រំដែន Tan Thanh (វៀតណាម) - Po Chai (ចិន)។ ភាគីទាំងពីរនឹងអនុវត្តការសាងសង់ច្រកទ្វារព្រំដែនឆ្លាតវៃមួយតាមគំរូចំនួនពីរ គឺការដឹកជញ្ជូនផ្លូវដែកលើអាកាស និងដោយរថយន្តស្វយ័ត AGV នៅលើគោក។

ដើម្បីរៀបចំសម្រាប់កិច្ចព្រមព្រៀងនេះ ខេត្ត Lang Son បានរៀបចំតាំងពីមុនហើយ ដែលក្នុងនោះវេទិកាច្រកទ្វារព្រំដែនឌីជីថលត្រូវបានកសាងនិងសាកល្បងតាំងពីខែមករា ឆ្នាំ ២០២២មក។ លោក Ho Tien Thieu ប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងជាប្រធានគណៈកម្មាធិការដឹកនាំការផ្លាស់ប្ដូរឌីជីថលខេត្ត Lang Son បានមានប្រសាសន៍ថា៖ “ការដាក់ពង្រាយច្រកទ្វារព្រំដែនឌីជីថល គឺជាគំរូថ្មី និងត្រូវបានសាកល្បងនៅខេត្ត Lang Son ហើយរំពឹងថានឹងរីកសាយភាយនៅទូទាំងប្រទេស។ ដើម្បីមានវេទិកាច្រកទ្វារព្រំដែនឌីជីថលយ៉ាងពេញលេញ ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ ជាមួយគណៈកម្មការជាតិសម្រាប់ការផ្លាស់ប្តូរឌីជីថលបានដឹកនាំការស្រាវជ្រាវ និងកំណត់ខ្លឹមសារផ្ទៃក្នុង និងខ្លឹមសារជាមូលដ្ឋាននៃច្រកទ្វារព្រំដែនឌីជីថល តាមនោះសុក្រឹត្យមូលដ្ឋានគ្រឹះដើម្បីបំពេញតាមតម្រូវការនៃការគ្រប់គ្រង និងប្រតិបត្តិការរបស់កម្លាំងមានសមត្ថកិច្ច ក៏ដូចជាការសម្របសម្រួលផលប្រយោជន៍របស់ភាគីពាក់ព័ន្ធ”។

Lang Son គឺជាខេត្តដំបូងគេនៅទូទាំងប្រទេសដែលអនុវត្តបច្ចេកវិទ្យាឌីជីថលក្នុងការគ្រប់គ្រងប្រតិបត្តិការច្រកទ្វារព្រំដែន។ វេទិកាច្រកទ្វារព្រំដែនឌីជីថលប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីជួយដល់កម្លាំងមានសមត្ថកិច្ច និងអាជីវកម្មនាំចេញ-នាំចូល អនុវត្តប្រតិបត្តិការលើវេទិកាឌីជីថលតែមួយ។

គំរូច្រកទ្វារព្រំដែនឌីជីថល Lang Son ទទួលបានការវាយតម្លៃខ្ពស់ពីសហគមន៍ធុរកិច្ច ពីព្រោះអាជីវកម្មខ្លួនឯងគឺជាអ្នកទទួលផលពីការផ្លាស់ប្តូរឌីជីថល។ លោក Pham Tuan Hoang អគ្គនាយករងក្រុមហ៊ុនភាគហ៊ុន Huu Nghi Xuan Cuong ដែលជាអង្គភាពធ្វើអាជីវកម្មទីចំណតនិងសេវាកម្មភស្តុភារនៅច្រកទ្វារព្រំដែន Huu Nghi បានមានប្រសាសន៍ថា អាជីវកម្មតែងតែធ្វើបច្ចុប្បន្នភាពដើម្បីសម្របខ្លួនទៅនឹងដំណោះស្រាយបច្ចេកវិទ្យាជាទូទៅ ទន្ទឹមនឹងនោះ ជំរុញការផ្លាស់ប្តូរឌីជីថលដើម្បីឆ្ពោះទៅរកគោលដៅក្លាយជាធុរកិច្ចឌីជីថល៖ “ដើម្បីបំពេញតម្រូវការនៃការផ្លាស់ប្តូរឌីជីថលនាពេលខាងមុខ យើងមានបំណងចង់ផ្សារភ្ជាប់ជាមួយកម្មវិធីរបស់ទីភ្នាក់ងារគ្រប់គ្រងរដ្ឋ ដូចជាកម្មវិធីច្រកទ្វារព្រំដែនឌីជីថលនៃខេត្ត Lang Son កម្មវិធីរបស់គយនិងកងទ័ពការពារព្រំដែន ដើម្បីផ្លាស់ប្តូរសារអំពីបច្ចេកវិទ្យា ទំនិញ យានជំនិះចេញ-ចូល តាមមធ្យោបាយលឿននិងងាយស្រួលជាង ជំនួសឱ្យវិធីបុរាណវិញ”។

ការអនុវត្តប្រកបដោយជោគជ័យនូវការផ្លាស់ប្តូរឌីជីថលនៅច្រកទ្វារព្រំដែន Lang Son កំពុងបង្កើតគំរូច្រកព្រំដែនឌីជីថលក្នុងប្រទេស។
ការអនុវត្តប្រកបដោយជោគជ័យនូវការផ្លាស់ប្តូរឌីជីថលនៅច្រកទ្វារព្រំដែន Lang Son កំពុងបង្កើតគំរូច្រកព្រំដែនឌីជីថលក្នុងប្រទេស។

បច្ចុប្បន្ន ភ្នាក់ងារនីមួយៗនៅតំបន់ច្រកទ្វារព្រំដែន ដូចជាគយនិងកងទ័ពការពារព្រំដែន សុទ្ធតែមានកម្មវិធីគ្រប់គ្រងតាមជំនាញ និងភារកិច្ចដែលបានប្រគល់ជូន។ ទោះជាយ៉ាងណាក៏ដោយ ការអនុវត្តវេទិកាច្រកទ្វារព្រំដែនឌីជីថលនៅតែប្រឈមនឹងការលំបាកមួយចំនួនក្នុងការតភ្ជាប់ និងចែករំលែកទិន្នន័យរវាងវេទិកា ជាមួយប្រព័ន្ធព័ត៌មានរបស់ក្រសួងនិងផ្នែកនានា។ ដូច្នេះ ការតភ្ជាប់រវាងប្រព័ន្ធទាំងនេះ ជាមួយវេទិកាច្រកទ្វារព្រំដែនឌីជីថល ដើម្បីឱ្យមានការតភ្ជាប់ព័ត៌មានយ៉ាងរលូន ងាយស្រួលនិងសមកាលកម្មគឺមានសារៈសំខាន់ខ្លាំងណាស់។ លោក Nguyen Anh Tai អនុប្រធាននាយកដ្ឋានគយខេត្ត Lang Son បានឲ្យដឹងថា នាពេលខាងមុខ នៅពេលដែលវេទិកាច្រកទ្វារព្រំដែនឌីជីថលត្រូវបានប្រតិបត្តិការជាផ្លូវការនោះ បញ្ហាទាក់ទងនឹងការគ្រប់គ្រងប្រព័ន្ធ និងការគ្រប់គ្រងទិន្នន័យក្នុងវេទិកានឹងត្រូវបានធានា ឆ្លើយតបតាមតម្រូវការគ្រប់គ្រង់ដែលរដ្ឋបានដាក់ចេញ៖ “តើមុខងារអ្វីខ្លះនៃវេទិកាច្រកទ្វារព្រំដែនឌីជីថលនឹងត្រូវបានអនុវត្តដោយសមកាលកម្មនៅលើប្រព័ន្ធគយឆ្លាតវៃ។ យើងខ្ញុំនឹងបន្តពិនិត្យ កសាង និងរាយការណ៍ទៅស្ថាប័នពាក់ព័ន្ធដើម្បីធ្វើជាផ្លូវការ។ ផ្នែកគយខេត្ត Lang Son នឹងបន្តបណ្តុះបណ្តាលបុគ្គលិក រៀបចំខ្សែសង្វាក់វិជ្ជាជីវៈឲ្យដំណើរការប្រព័ន្ធគយឆ្លាតវៃផង និងដំណើរការវេទិកាច្រកទ្វារព្រំដែនឌីជីថលផង ជួយឱ្យប្រព័ន្ធទាំងពីរនេះជួយគ្នាទៅវិញទៅមក ជួយឱ្យប្រតិបត្តិការគយកាន់តែមានតម្លាភាព និងច្បាស់លាស់”។

ការអនុវត្តសាកល្បងគំរូផ្លាស់ប្តូរឌីជីថលនៃតំបន់ច្រកទ្វារព្រំដែនខេត្ត Lang Son កំពុងបង្កើតជាបណ្តើរៗនូវគំរូច្រកទ្វារព្រំដែនឌីជីថលនៅទូទាំងប្រទេស រួមចំណែកដល់ការបង្កើតប្រព័ន្ធច្រកទ្វារព្រំដែនឌីជីថលជាតិ បម្រើដល់ការគ្រប់គ្រងច្រកទ្វារព្រំដែនរបស់រដ្ឋាភិបាល និងមូលដ្ឋានដើម្បីទប់ស្កាត់អំពើអសកម្ម បម្រើប្រជាជន និងអាជីវកម្ម។ ដោយផ្តោតលើវេទិកាច្រកទ្វារព្រំដែនឌីជីថល ហើយនាពេលខាងមុខគឺច្រកទ្វារព្រំដែនឆ្លាតវៃ ខេត្ត Lang Son នឹងពង្រីកសក្តានុពលនិងប្រៀបខ្លាំងរបស់ខ្លួនក្នុងសេដ្ឋកិច្ចព្រំដែន តាមនោះ រួមចំណែកធ្វើទំនើបកម្មតំបន់ច្រកទ្វារព្រំដែន ជំរុញការនាំចេញទំនិញវៀតណាមទៅកាន់ប្រទេសចិន ក៏ដូចជាការនាំចូលទំនិញសំខាន់ៗពីប្រទេសមិត្ត ដើម្បីបម្រើផលិតកម្មនិងជីវភាពរស់នៅ លើកកំពស់សមត្ថភាពប្រកួតប្រជែងរបស់ទំនិញវៀតណាម និងរួមចំណែកជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសជាតិ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤