Trending now

ខេត្ត Lang Son ធានាសុវត្ថិភាពសម្រាប់សកម្មភាពឆ្លងដែន

10:41 | 13/04/2023

បន្ទាប់ពីរយៈពេលជាង ៣ ខែ ដែលចិនបានកែសម្រួលគោលនយោបាយរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនៃជំងឺកូវីដ-១៩ នៅតាមតំបន់ព្រំដែន សកម្មភាពចេញចូលតាមច្រកទ្វារព្រំដែនអន្តរជាតិ Huu Nghi (Lang Son) បានវិលត្រឡប់មករកស្ថានភាពហាក់ដូចទៅនឹងមុនពេលកើតមានជំងឺរាតត្បាត។

ផ្កា Son Tra រីកស្គុះស្គាយស្រស់ស្អាតលើភ្នំខ្ពស់ Son La ផ្កា Son Tra រីកស្គុះស្គាយស្រស់ស្អាតលើភ្នំខ្ពស់ Son La
ភូមិថ្ម Thach Khuyen តែមួយគត់ក្នុងតំបន់ដី Lang ភូមិថ្ម Thach Khuyen តែមួយគត់ក្នុងតំបន់ដី Lang
ខេត្ត Lang Son ធានាសុវត្ថិភាពសម្រាប់សកម្មភាពឆ្លងដែន
ខេត្ត Lang Son ធានាសុវត្ថិភាពសម្រាប់សកម្មភាពឆ្លងដែន

ជាពិសេស ចាប់ពីពាក់កណ្តាលខែមីនា រហូតមកដល់ពេលនេះ ជាមធ្យមក្នុងមួយថ្ងៃៗ មានមនុស្សប្រមាណ ១.០០០នាក់ បំពេញបែបបទអន្តោប្រវេសន៍ ហើយភាគច្រើនជាភ្ញៀវទេសចរណ៍ កម្មករ កម្មការិនី ដែលកំពុងស្វែងរកការងារ និងទៅសួរសុខទុក្ខសាច់ញាតិ...។ លោកវរៈសេនី Hoang Trong Khai ប្រធានប៉ូស្ត៍­ត្រួតពិនិត្យព្រំដែន Huu Nghi បានឲ្យដឹងថា៖ “ពីខាងក្រៅតំបន់ច្រកទ្វារព្រំដែន យើងបានរៀបចំកម្លាំងត្រួតពិនិត្យ និងជួយសម្រួលយានជំនិះ សម្រួលការធ្វើដំណើរចេញ-ចូលរបស់ភ្ញៀវ ព្រមទាំងយានយន្តទេសចរណ៍ ទំនិញនាំចូល និងនាំចេញ ធានាបាននូវសុវត្ថិភាពល្អបំផុតសម្រាប់អ្នកដំណើរ។ យើងក៏ត្រៀមរៀបចំផែនការក្នុងករណីដែលចំនួនអ្នកមកដល់កើនឡើងដល់ទៅ ៥ ដល់ ៦ពាន់នាក់/ថ្ងៃ យើងនៅតែអាចសម្រួលបានដែរ”។

ការបើកព្រំដែនរបស់ប្រទេសចិន គឺជាសញ្ញាវិជ្ជមានសម្រាប់វិស័យទេសចរណ៍នៅក្នុងខេត្ត Lang Son បន្ទាប់ពីរយៈពេលជិត ៣ ឆ្នាំរងផលប៉ះពាល់ដោយការរីករាលដាលជំងឺកូវីដ ១៩។ ដើម្បីត្រៀមខ្លួនទទួលភ្ញៀវ អង្គភាពទេសចរណ៍ Lang Son កំពុងបន្តបណ្តុះបណ្តាល និងលើកកំពស់គុណភាពធនធានមនុស្ស; ស្វែងរកដៃគូ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយខេត្ត Guangxi របស់ចិន...។

ដើម្បីធានាបាននូវស្ថិរភាពនៃសកម្មភាពពាណិជ្ជកម្មតាមព្រំដែន កងកម្លាំងមុខងារនៅច្រកទ្វារព្រំដែនខេត្ត Lang Son បន្តណែនាំ និងផ្សព្វផ្សាយដល់អង្គភាពអាជីវកម្ម និងបុគ្គលដែលចូលរួមក្នុងសេវាកម្មនាំចូល និងនាំចេញ ត្រូវគោរពយ៉ាងម៉ឺងម៉ាត់នូវបទប្បញ្ញត្តិរបស់ភាគីទាំងពីរក្នុងការបង្ការជំងឺរាតត្បាត។ ទន្ទឹមនឹងនោះ ត្រូវពង្រឹងការល្បាត និងគ្រប់គ្រងតំបន់ព្រំដែនយ៉ាងតឹងរ៉ឹងផងដែរ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤