Trending now

សក្តានុពលទេសចរណ៍សហគមន៍នៅស្រុក Kbang ខេត្ត Gia Lai

11:03 | 21/09/2021 ហេង វុធ្ធី

ក្នុងនាមជាស្រុកដែលពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ មានប្រពៃណីបដិវត្តន៍ ហើយត្រូវបានធម្មជាតិប្រទានឲ្យទេសសភាពដ៏ស្រស់ត្រកាលជាច្រើននោះ ស្រុក Kbang ខេត្ត Gia Lai គឺជាមូលដ្ឋានដែលមានសក្តានុពលទេសចរណ៍ដ៏ល្អផ្ដាច់គេនៅភាគឥសានខេត្ត Gia Lai។ ជាក់ស្ដែង ក្នុងរយៈពេលកន្លងទៅ មូលដ្ឋានបានរៀបចំផែនការ និងដំណោះស្រាយធ្ចើអាជីវកម្មទេសចរណ៍ជាច្រើន ដើម្បីទាញយកសក្តានុពលនិងគុណប្រយោជន៍។ ក្នុងនោះ ទេសចរណ៍សហគមន៍កំពុងនាំមកនូវប្រសិទ្ធភាពខ្ពស់ ជួយសម្រួលមូលដ្ឋានក្នុងការផ្សព្វផ្សាយ ក៏ដូចជាអភិរក្សលក្ខណៈវប្បធម៌ប្រពៃណីរបស់ជនជាតិ Bahnar នៅមូលដ្ឋានផងដែរ។

ខេត្ត Gia Lai - ជាចំណុចដ៏ភ្លឺស្វាងមួយក្នុងការចេញអត្តសញ្ញាណប័ណ្ណសញ្ជាតិគំរូថ្មីនៅតំបន់ Tay Nguyen ខេត្ត Gia Lai - ជាចំណុចដ៏ភ្លឺស្វាងមួយក្នុងការចេញអត្តសញ្ញាណប័ណ្ណសញ្ជាតិគំរូថ្មីនៅតំបន់ Tay Nguyen
ខេត្ត Gia Lai លើកកម្ពស់តួនាទីរបស់អ្នកមានកិត្យានុភាពក្នុងសហគមន៍ជនជាតិភាគតិច ខេត្ត Gia Lai លើកកម្ពស់តួនាទីរបស់អ្នកមានកិត្យានុភាពក្នុងសហគមន៍ជនជាតិភាគតិច
សក្តានុពលទេសចរណ៍សហគមន៍នៅស្រុក Kbang ខេត្ត Gia Lai
សក្តានុពលទេសចរណ៍សហគមន៍នៅស្រុក Kbang ខេត្ត Gia Lai

នៅពេលដែលជំងឺរាតត្បាតកូវីដ ១៩ មិនទាន់ផ្ទុះឡើងនោះ ក្រុមគ្រួសារលោកស្រី Nguyen Thi Hong Hanh នៅទីក្រុងហូជីមិញបានជ្រើសរើសស្រុក Kbang ខេត្ត Gia Lai ជាគោលដៅមកដល់ ដើម្បីទស្សនា និងសម្រាកលំហែរកាយ។ លោកស្រី Nguyen Thi Hong Hanh បានឲ្យដឹងថា ដើម្បីស្វែងយល់ពីវប្បធម៌មូលដ្ឋាននោះ ក្រុមគ្រួសារលោកស្រី បានជ្រើសរើសការស្នាក់នៅ homestay ក្នុងភូមិ Stor ឃុំ To Tung។ ត្រឹមតែក្រោយរយៈពេល ២ ថ្ងៃ ស្នាក់នៅទីនេះ ក្រុមគ្រួសាររបស់លោកស្រីមានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះម្ហូបអាហារប្រពៃណីដ៏សាមញ្ញ ប៉ុន្តែមានរសជាតិឆ្ងាញ់ពិសារណាស់។ នៅទីនេះ លោកស្រី Hanh ក៏បានទស្សនាសិល្បករសម្ដែងការវាយគងឃ្មោះ ច្រៀងចំរៀងប្រជាប្រិយ និងតម្បាញក្រណាត់។ ប្រការទាំងនេះ រួមជាមួយ ភាពរួសរាយរាក់ទាក់របស់អ្នកឃុំបានធ្វើឲ្យលោកស្រី Hanh កាន់តែជក់ចិត្តស្រឡាញ់មនុស្ស និងវប្បធម៌ Tay Nguyen ថែមទៀត។ លោកស្រី Hanh បានឲ្យដឹងថា៖ “នៅពេលអញ្ជើញមកស្រុក Kbang ខ្ញុំបានទស្សនាការសម្ដែងគង់ឃ្មោះគួរឲ្យចាប់អារម្មណ៍ ហើយវប្បធម៌ Kbang បានបង្ហាញពីលក្ខណៈដ៏វិសេសវិសាលនៅមូលដ្ឋាន។ ខ្ញុំនឹងមកទស្សនាស្រុក Kbang ម្ដងទៀត ហើយសង្ឈឹមថា ស្រុក Kbang នឹងកាន់តែអភិវឌ្ឍន៍ថែមទៀតពីមួយថ្ងៃទៅមួយថ្ងៃផងដែរ”។

លោក Dinh Greng Stor មកពីភូមិតស៊ូប្រយុទ្ធ Stor ឃុំ To Tung បានឲ្យដឹងថា នៅពេលជំងឺរាតត្បាតកូវីដ ១៩ មិនទាន់ផ្ទុះឡើងនោះ ជារៀងរាល់ថ្ងៃមណ្ឌលកេរតំណែលភូមិតស៊ូប្រយុទ្ធ Stor បានទទួលភ្ញៀវទេសចរជាមធ្យមពី ២០ ទៅ ៣០ នាក់មកពីខេត្ត ក្រុងជាច្រើន អញ្ជើញមកទស្សនា។ ដូច្នេះដោយមានការណែនាំរបស់កម្មាភិបាលវប្បធម៌ស្រុកនោះ អ្នកភូមិបានប្រាប់គ្នាឲ្យចេះថែរក្សាផ្លូវថ្នល់ក្នុងភូមិស្រុកឲ្យបានស្អាតបាត មិនចោលសំរាមផ្ដេសផ្ដាស ការពារដើមឈើបៃតង ទេសភាពស្រស់ត្រកាល។ គ្រួសារណាដែលបម្រើសេវាកម្មស្នាក់នៅជូនភ្ញៀវទេសចរក៏ត្រូវទទួលបានការបណ្តុះបណ្តាលអំពីការកែច្នៃម្ហូបអាហារប្រកបដោយអនាម័យ និងជំនាញទំនាក់ទំនងជាមួយភ្ញៀវផងដែរ។ ក្រុមគងឃ្មោះរបស់ភូមិ Stor ដែលលោក Dinh Greng Stor ជាសមាជិកម្នាក់នោះ ក៏បានខិតខំប្រឹងប្រែងវាយគងឃ្មោះដើម្បីណែនាំដល់ភ្ញៀវទេសចរអំពីសិល្បវិសេសវិសាលរបស់ជនជាតិខ្លួន។ លោកបានសំណេះសំណាលថា៖ “សិល្បៈគងឃ្មោះរបស់ជនជាតិ Bahnar យើងខ្ញុំសម្បូរបែប និងវិសេសវិសាលណាស់។ ក្នុងឱកាសនៃពិធីបុណ្យអំណរស្រូវថ្មី ពិធីឡើងគេហដ្ឋានថ្មី ពិធីរៀបមង្គលការ និងពិធីបុណ្យសពនោះ គឺមានបទវាយគងឃ្មោះផ្សេងៗគ្នា។ នៅពេលភ្ញៀវទេសចរអញ្ជើញមកទស្សនានៅទីនេះ យើងខ្ញុំនឹងសម្ដែងបទគងឃ្មោះក្រោមចំណងជើងថា “អបអរសាទរជ័យជំនះ”។ បទគងឃ្មោះនេះបានបង្ហាញពីអារម្មណ៍សប្បាយរីយរាយរបស់បងប្អូនជនជាតិ Bahnar នៅឆ្នាំ ១៩៧៥ នៅពេលដែលប្រទេសជាតិត្រូវបានឯកភាព ហើយជនរួមជាតិមានសេរីភាព”។

លោក Nguyen Dinh Chi ប្រធានការិយាល័យវប្បធម៌និងព័ត៌មានស្រុក Kbang បានឲ្យដឹងថា៖ នាបច្ចុប្បន្ននេះ ស្រុកមានភូមិទេសចរណ៍សហគមន៍ចំនួន ៤ គឺភូមិ Chieng (ទីរួមស្រុក Kbang) ភូមិ Mo Hra ភូមិ Kjang (ឃុំ Kong Long Khong) និងភូមិតស៊ូប្រយុទ្ធ Stor (ឃុំ To Tung)។ ចាប់ពីឆ្នាំ ២០១៧ មក គណៈកម្មាធិការប្រជាជនស្រុក Kbang បានដាក់ចេញផែនការចំនួន ២ ស្ដីពីការអភិវឌ្ឍទេសចរណ៍សហគមន៍នៅមូលដ្ឋាន។ ដូច្នេះ ចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០២៥ ស្រុកបានកំណត់ថា នឹងកសាងភូមិទេសចរណ៍សហគមន៍ចំនួន ៧ នៅតាមឃុំ Son Lang To Tung Krong Dak Krong Kong Long Lhong និងទីរួមស្រុក Kbang ដោយបានឆ្លើយតបនឹងតម្រូវការរបស់ភ្ញៀវទេសចរជាង ២ ម៉ឺននាក់ជារៀងរាល់ឆ្នាំ។ បច្ចុប្បន្នស្រុកនេះ ស្រុកបានរក្សាក្រុមកុមារវាយគងឃ្មោះចំនួន ៩០ ក្រុម រួមជាមួយក្រុមវាយគងឃ្មោះរាបរយក្រុមរបស់ភូមិនានា សំដៅអភិរក្សលំហវប្បធម៌គងឃ្មោះ។ លោក Nguyen Dinh Chi បានបន្ថែមថា៖ “ គំរូទេសចរណ៍សហគមន៍ត្រូវបានស្រុកកំណត់ចាប់ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២០ ហើយតម្រង់ទិសដៅដល់ឆ្នាំ ២០២៥ តាមទិសដៅយកទេសចរណ៍សហគមន៍ ធ្វើជា មូលដ្ឋានគ្រឹះសម្រាប់ការអភិរក្សវប្បធម៌ ហើយយកការថែរក្សាវប្បធម៌ដើម្បីធ្វើទេសចរណ៍ សហគមន៍ ។ យើងខ្ញុំបានរក្សាមហោស្របវាយគងឃ្មោះ ស្ដារពិធីបុណ្យប្រពៃណីនិងរបរប្រពៃណីរបស់ជាតិឡើងវិញ ក៏ដូចជាវិនិយោគ បំពាក់បំប៉នសិល្បករផងដែរ”។

គំរូទេសចរណ៍ សហគមន៍នៅស្រុក Kbang ទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះករ ដែលកំពុងជាទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាព ដោយជួយមូលដ្ឋានទាញយកផលប្រយោជ ន៍ប្រវត្តិសាស្ត្រ ក៏ដូជាអភិរក្សវប្បធម៌ប្រពៃណីរបស់ជនជាតិ Bahnar ប្រកបដោយប្រសិទ្ធភាពជាក់ស្ដែងថែមទៀតផងដែរ៕

ហេង វុធ្ធី

VOV5

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

របាយការណ៍ UPR វដ្តទី ៤ របស់វៀតណាមធានាគោលការណ៍តម្លាភាព កិច្ចសហប្រតិបត្តិការការសន្ទនាជាក់ស្ដែងនិងការស្ថាបនា
ទីក្រុងហូជីមិញ​​ - ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-ថៃ
សមាគមនារីវៀតណាមនៅហុងគ្រីមានបំណងប្រារព្ធខួបលើកទី ២០ របស់ខ្លួន
ពិព័រណ៍សៀវភៅអនឡាញបម្រើប្រជាជនវៀតណាមនៅបរទេស
UNDP ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ជួយ​វៀតណាម​ក្នុង​ការ​ជំរុញ​ការ​ប្រែ​ក្លាយ​បៃតង​ក្នុង​វិស័យ​ទេសចរណ៍