Trending now

ខេត្ត Gia Lai - ជាចំណុចដ៏ភ្លឺស្វាងមួយក្នុងការចេញអត្តសញ្ញាណប័ណ្ណសញ្ជាតិគំរូថ្មីនៅតំបន់ Tay Nguyen

08:00 | 08/07/2021 យោងតាមវិទ្យុសំលេងវៀតណាម

លោកអ្នកនាងជាទីមេត្រី! នគរបាលខេត្ត Gia Lai កំពុងធ្វើការអនុវត្តន៍ជាបន្ទាន់នូវអត្តសញ្ញាណប័ណ្ណពលរដ្ឋគំរូថ្មី ដែលភ្ជាប់ជាមួយបន្ទះឈីប អេឡិចត្រូនិក ហើយវឌ្ឍភាពបំពេញតាមតម្រូវការដែលបានដាក់ចេញ។ ក្នុងចំណោមខេត្តទាំង ៥ នៃតំបន់ Tay Nguyen ( Kon Tum, Gia Lai, Dak Lak, Dak Nong, Lam Dong) ខេត្ត Gia Lai បច្ចុប្បន្នស្ថិតនៅលំដាប់ទី ២ បន្ទាប់ពីខេត្ត Dak Lak ទាក់ទងនឹងវឌ្ឍនភាពនៃការធ្វើអត្តសញ្ញាណប័ណ្ណពលរដ្ឋ។

ខេត្ត Gia Lai លើកកម្ពស់តួនាទីរបស់អ្នកមានកិត្យានុភាពក្នុងសហគមន៍ជនជាតិភាគតិច ខេត្ត Gia Lai លើកកម្ពស់តួនាទីរបស់អ្នកមានកិត្យានុភាពក្នុងសហគមន៍ជនជាតិភាគតិច
ព្រះវិហារប្រូតេស្តង់ Plei Mo Nu (ខេត្ត Gia Lai)៖​ គោលដៅចុងសប្តាហ៍រីករាយសម្រាប់អ្នកកាន់សាសនាកាតូលិក ព្រះវិហារប្រូតេស្តង់ Plei Mo Nu (ខេត្ត Gia Lai)៖​ គោលដៅចុងសប្តាហ៍រីករាយសម្រាប់អ្នកកាន់សាសនាកាតូលិក
កន្លែងធ្វើអត្តសញ្ញាណប័ណ្ណពលរដ្ឋ (រូបថត៖ cand)
កន្លែងធ្វើអត្តសញ្ញាណប័ណ្ណពលរដ្ឋ (រូបថត៖ cand)

ខេត្ត Gia Lai បានចាប់ផ្តើមអនុវត្តន៍ការផ្តល់អត្តសញ្ញាណពលរដ្ឋភ្ជាប់បន្ទះឈីប អេឡិចត្រូនិកដល់ប្រជាជនចាប់ពីថ្ងៃទី ១ ខែមករាឆ្នាំ ២០២១។ ដើម្បីធានាបាននូវប្រតិបត្តិការរបស់ម៉ាស៊ីនយោងតាមបទដ្ឋាន និងបទបញ្ជារបស់ក្រសួងនគរបាល មុននោះកម្មាភិបាលនិងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្ត Gia Lai ដែលអនុវត្តការងារនេះផ្ទាល់ត្រូវឆ្លងកាត់វគ្គបណ្តុះបណ្តាល។ ប្រជាជនដែលមកបំពេញបែបបទធ្វើអត្តសញ្ញាណប័ណ្ណពលរដ្ឋមានបន្ទះឈីបអេឡិចត្រូនិក ត្រឹមតែយកតាមជាមួយសៀវភៅចុះបញ្ជីគ្រួសារ អត្តសញ្ញាណប័ណ្ណនិងសំបុត្រកំណើត (បើមាន)។ ក្នុងអំឡុងពេលដំបូង នគរបាលខេត្ត Gia Lai ដែលបំពេញការងារផ្តល់អត្តសញ្ញាប័ណ្ណពលរដ្ឋបានអនុវត្តន៍ការផ្តល់អាទិភាពសម្រាប់ករណីដែលមិនធ្លាប់មានអត្តសញ្ញាណប័ណ្ណឬអត្តសញ្ញាណប័ណ្ណប្រជាពលរដ្ឋមានលេខកូដ ឬមានអត្តសញ្ញាណប័ណ្ណ អត្តសញ្ញាណប័ណ្ណពលរដ្ឋមានលេខកូដ ប៉ុន្តែត្រូវបានរហែកមិនអាចប្រើបាន ឬផុតកំណត់។

នគរបាលនៃស្រុក ទីរួមខេត្តនិងទីក្រុងក្នុងខេត្ត Gia Lai បានបង្កើតក្រុមដើម្បីផ្តល់អត្តសញ្ញាណប័ណ្ណពលរដ្ឋ។ នៅពាក់កណ្តាលខែមេសាឆ្នាំ ២០២១ អង្គភាពចំនួន ១៨ នៃនគរបាល ខេត្ត Gia Lai បានបញ្ចប់បែបបទសម្រាប់ការផ្តល់អត្តសញ្ញាណប័ណ្ណដល់ប្រជាពលរដ្ឋជិត ៥០០.០០០ ករណី (ជាមធ្យមគឺមានអត្តសញ្ញាណប័ណ្ណពលរដ្ឋ ១ ម៉ឺននាក់/ថ្ងៃ)។ លោកវរសេនីយ៍ត្រី Nguyen Ngoc Son អនុស្នងការនគរបាលខេត្ត Gia Lai បានឲ្យដឹងថា៖ “យើងបែងចែក ផ្លាស់ប្តូរវេនធ្វើការទាំងយប់ទាំងថ្ងៃ។ អង្គភាពមួយណាធ្វើការយ៉ាងលឿនបំផុតគឺរហូតដល់ម៉ោង ១២ យប់ ហើយជាធម្មតា ម៉ោង ១ ឬ ២ ព្រឹកទើបបញ្ចប់ដែរ។ យើងមានវិធីច្នៃប្រឌិត ឧទាហរណ៍អ្នកដែលមានដៃបែកញើសប្រើជាតិអាល់កុលត្រដុសបន្ទាប់មកប្រើម៉ាស៊ីនផ្លុំសក់ ដើម្បីសម្ងួត ដៃ ពួកគេអាចរផ្តិតម្រាមដៃបានភ្លាមៗ ឬជ្រលក់ក្នុងធុងទឹកកកបន្ទាប់មកប្រើកន្សែងជូតឲ្យស្ងួត ដើម្បីទទួលបានស្នាមម្រាមដៃ។ សម្រាប់កម្មករដែលមានខ្លាញ់ជាប់លើដៃ យើងនឹងត្រូវបានរៀបចំនៅកន្លែងដែលមានសាប៊ូលាងស្អាត។ ចំណែកឯតំបន់ដែលនៅឆ្ងាយដាច់ស្រយាលនិងជនជាតិភាគតិច យើងបញ្ជូនកម្មាភិបាល ម៉ាស៊ីននិងយានយន្តទៅធ្វើការនៅនឹងកន្លែង។ ចំពោះមនុស្សចាស់ ជនពិការនិងមនុស្សឯកកោដែលមិនអាចមកកន្លែងធ្វើ យើងទៅដល់ផ្ទះរបស់ពួកគេ ដើម្បីធ្វើអត្តសញ្ញាណប័ណ្ណពលរដ្ឋដែរ។ គិតជាមធ្យម ខេត្ត Gia Lai បានលើសគោលដៅដែលបានកំណត់ ១៣០-១៦០% ក្នុងមួយថ្ងៃ”។

ប្រជាជនមើលបាល់ទាត់នៅពេលរង់ចាំនៅកន្លែងធ្វើអត្តសញ្ញាណប័ណ្ណពលរដ្។​ (រូបថត៖ cand)
ប្រជាជនមើលបាល់ទាត់នៅពេលរង់ចាំនៅកន្លែងធ្វើអត្តសញ្ញាណប័ណ្ណពលរដ្។​ (រូបថត៖ cand)

ក្រៅពីកន្លែងផ្តល់អត្តសញ្ញាណពលរដ្ឋអចិន្រ្តៃយ៍នៅតាមទីប្រជុំជនមក កម្លាំងជំនាញក៏រៀបចំកន្លែងចល័តនៅតាមភូមិ ឃុំផង ដែលទាំងបង្កភាពងាយស្រួលដល់ប្រជាជននិងលើកកម្ពស់សន្តិសុខសង្គម ជំរុញល្បឿនអនុវត្តន៍ផង។ លោក Ksor Wung ប្រជាជនភូមិ Dup ឃុំ Ha Bau ស្រុក Dak Doa បានសំណេះសំណាលថា៖ “កម្លាំងនគរបាលនៅទីនេះ បានផ្សព្វផ្សាយឲ្យប្រជាជនអំពីពេលវេលា ទីតាំង មុននឹងរៀបចំការធ្វើអត្តសញ្ញាណប័ណ្ណ។ នគរបាលឃុំធ្វើអត្តសញ្ញាណប័ណ្ណប្រជាពលរដ្ឋ ២៤/២៤ ម៉ោង។ កម្មាភិបាលនិងកម្លាំងនគរបាលជួយសម្រួលក្នុងការធ្វើអត្តសញ្ញាណប័ណ្ណប្រជាពលរដ្ឋនិងជួយណែនាំយ៉ាងល្អិតល្អន់”។

ស្រុក Dak Doa ជាតំបន់ឈានមុខគេនៅខេត្ត Gia Lai ក្នុងដំណើរការផ្តល់អត្តសញ្ញាណប័ណ្ណដល់ប្រជាជនប្រើបន្ទះឈីបអេឡិចត្រូនិក។ បើគិតជាមធ្យមរាល់ថ្ងៃ ម៉ាស៊ីនផ្តល់អត្តសញ្ញាណពលរដ្ឋចំនួន ២ កន្លែង នៅតំបន់នានានៃខេត្ត Gia Lai អាចបំពេញសំណុំឯកសារចំនួន ១០០០ កន្លែង ហើយនៅស្រុក Dak Doa មានថ្ងៃកំពូលបានបំពេញទៅដល់ ១៤០០ សំណុំឯកសារដែរ។ លោក Dinh Ong ប្រធានគណៈចលនាមហាជន ប្រធានរណសិរ្សមាតុភូមិវៀតណាមនៅស្រុក Dak Doa បានសង្កត់ធ្ងន់ថា៖ “ទីមួយគឺត្រូវបំពេញល្អ ការងារត្រៀមរៀបចំ ឃោសនានិងចលនាប្រជាជន ឲ្យមកបំពេញបែបបទ។ ហើយមូលដ្ឋានបានផ្តួចផ្តើមគំនិតផ្លាស់ប្តូរវែនសម្រាប់ប្រជាជន។ ឧទាហរណ៍ ថ្ងៃនេះរៀបចំធ្វើការនៅក្នុងទីតាំងមួយ ភូមិមួយ បន្ទាប់មកពង្រីកទៅភូមិផ្សេងទៀតនឹងលឿនជាងដែរ។ ពេលវេលាគឺបន្ទាន់ណាស់ បច្ចុប្បន្ននេះមូលដ្ឋានបានអនុវត្តន៍លើចំនួនប្រជាជនជាង ៨០% ដែលធ្វើអត្តសញ្ញាណប័ណ្ណប្រជាពលរដ្ឋ”។

(រូបថត៖ cand)
(រូបថត៖ cand)

ករណីដែលទទួលព័ត៌មានមិនពិត និងមិនគ្រប់គ្រាន់នឹងត្រូវបាននគរបាលខេត្ត Gia Lai បកស្រាយ ណែនាំបំពេញបន្ថែម និងកែសម្រួលក្នុងលក្ខណៈទាន់ពេលវេលា។ មានកន្លែងផ្តល់អត្តសញ្ញាប័ណ្ណពលរដ្ឋមួយចំនួនក៏តំឡើងប្រព័ន្ធ Wifi ដើម្បីប្រជាជនអាចប្រើអ៊ិនធឺរណែតបាន។ មិនត្រឹមតែប៉ុណ្ណោះ មានទីតាំងខ្លះថែមទាំងរួមបញ្ចូលការផ្សព្វផ្សាយអំពីការបង្ការទប់ស្កាត់ជំងឺកូវីដ ១៩ ច្បាប់សុវត្ថិភាពចរាច រៀបចំកម្មវិធីសិល្បៈ បញ្ចាំងខ្សែភាពយន្តដើម្បីប្រជាជនអាចបំបាត់ភាពធុញទ្រាន់និងនឿយហត់នៅពេលរងចាំបំពេញបែបបទ។ លោក Y Hieu អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Ha Bau ស្រុក Dak Doa បានឲ្យដឹងថា៖ “ដំបូង ការធ្វើអត្តសញ្ញាណប័ណ្ណពលរដ្ឋជួបការលំបាកខ្លះ ប៉ុន្តែ ដោយមានការខិតខំប្រឹងប្រែងនិងសម្របសម្រួលពីគណៈកម្មាធិការនិងអង្គការមហាជន កម្លាំងនគរបាលបានផ្សព្វផ្សាយដល់បងប្អូននិងសាច់ញាតិឱ្យមកធ្វើដោយរីករាយ។ ទន្ទឹមជាមួយគ្នានោះ ឃុំបានរៀបចំកន្លែងសម្រាប់បំពេញបែបបទថ្ងៃកំណើត ណែនាំអំពីការស៊ើបអង្កេតព័ត៌មាន ត្រួតពិនិត្យឯកសារអត្តសញ្ញាណស្នាមម្រាមដៃ។ល។ ហើយមនុស្សចាស់ផ្តល់អាទិភាពក្នុងការធ្វើជាមុន។ ក្នុងមួយថ្ងៃ ធ្វើបានអត្តសញ្ញាណប័ណ្ណពលរដ្ឋ ពី ៧០០ ទៅ ៨០០ ផងដែរ”។

នាពេលខាងមុខ អង្គភាពធ្វើអត្តសញ្ញាណប័ណ្ណនៅខេត្ត Gia Lai នឹងបង្កើនល្បឿន ដោយបង្កើនក្រុមចល័តទៅកាន់តំបន់ជនជាតិភាគតិច និងតំបន់ឆ្ងាយដាច់ស្រយាល់។ ខេត្ត Gia Lai មានចំនួនប្រជាជនជាង ១លាននាក់ត្រូវបំពេញបែបបទសុំផ្តល់អត្តសញ្ញញានប័ណ្ណគំរូថ្មី។ យោងតាមផែនការដែលបានកំណត់ ខេត្ត Gia Lai នឹងបំពេញបែបបទផ្តល់អត្តញ្ញាណប័ណ្ណពលរដ្ឋក្នុងខែមិថុនាឆ្នាំ២០២១នេះដែលរួមចំណែក រួមជាមួយប្រទេសជាតិទាំងមូល បំពេញគោលដៅផ្តល់អត្តសញ្ញាណប័ណ្ណបិទបន្ទះឈីប អាឡិចត្រូនិក ចំនួន ៥០ លាន មុននឹងថ្ងៃទី ១ ខែកក្កដា ឆ្នំា ២០២១៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ