នារសៀលថ្ងៃទី១៨ ខែមករា គណៈប្រតិភូនៃខេត្តស្ទឹងត្រែង ដឹកនាំដោយលោក យឹម ផែន អភិបាលរងនៃគណៈអភិបាលខេត្ត បានអញ្ជើញមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មី ជូនចំពោះថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្ត Gia Lai ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាមឆ្នាំ ២០២៤។
![]() |
![]() |
![]() |
លោក យឹម ផែន អភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែង (ឆ្វេង)ប្រគល់អំណោយ និងជូនពរឆ្នាំថ្មីជូនចំពោះថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្ត Gia Lai |
ទទួលស្វាគមន៍គណៈប្រតិភូមានលោកស្រី Nguyen Thi Thanh Lich សមាជិកគណៈកម្មាធិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានា។
ក្នុងជំនួបនេះ លោក យឹម ផែន អភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្ត Gia Lai ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ។ ដោយបានរំលឹកឡើងវិញនូវប្រពៃណីសាមគ្គីភាព និងមិត្តភាពក្នុងទំនាក់ទំនងរវាងខេត្តទាំងពីរស្ទឹងត្រែង-Gia Lai និងប្រទេសទាំងពីរកម្ពុជា-វៀតណាម លោក យឹម ផែន អភិបាលរងនៃគណៈអភិបាលខេត្ត បានបញ្ជាក់ថា ខេត្តស្ទឹងត្រែង តែងតែគោរពចំពោះមនោសញ្ចេតនា និងការជួយគាំទ្ររបស់ខេត្ត Gia Lai ក្នុងពេលថ្មីៗនេះ។
ក្នុងឱកាសនេះ លោកអភិបាលរងខេត្តបានផ្ញើសារជូនពរឆ្នាំថ្មីជូនចំពោះថ្នាក់ដឹកនាំខេត្ត Gia Lai ហើយសង្ឃឹមថានាពេលខាងមុខ ក្រោមការដឹកនាំរបស់គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជនខេត្ត និងគណៈកម្មាធិការប្រជាជនខេត្តនោះ ខេត្ត Gia Lai នឹងបន្តសម្រេចបានសមិទ្ធផលថ្មីៗ និងជ័យជំនះថ្មីៗ។
តាងនាមថ្នាក់ដឹកនាំខេត្ត លោកស្រី Nguyen Thi Thanh Lich អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Gia Lai បានសម្តែងនូវក្តីសប្បាយរីករាយនៅពេលទទួលស្វាគមន៍លោក យឹម ផែន និងគណៈប្រតិភូខេត្តស្ទឹងត្រែងមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីប្រពៃណីជាតិវៀតណាម។
លោកស្រី Nguyen Thi Thanh Lich អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Gia Lai បានជម្រាបជូនថា ក្នុងឆ្នាំ ២០២៣ វៀតណាមនិយាយរួម និងខេត្ត Gia Lai និយាយដោយឡែក បានរៀបចំព្រឹត្តិការណ៍សំខាន់ៗជាច្រើនប្រកបដោយជោគជ័យ។ លទ្ធផលនេះមានការគាំទ្រពីសំណាក់មិត្តអន្តរជាតិ និងប្រទេសក្នុងតំបន់ រួមទាំងខេត្តស្ទឹងត្រែងផងដែរ។ លោកស្រី Nguyen Thi Thanh Lich អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Gia Lai សង្ឃឹមថា នាពេលខាងមុខ ខេត្តទាំងពីរ Gia Lai និងស្ទឹងត្រែង នឹងបន្តរក្សា ពូនជ្រំ និងលើកកម្ពស់ទំនាក់ទំនងមិត្តភាពដែលមានស្រាប់ ដើម្បីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍលើគ្រប់វិស័យ៕
មតិពីមិត្តអ្នកអាន