Trending now

ស្ថានទូតវៀតណាមនៅទីក្រុងភ្នំពេញ បានប្រព្រឹត្តទៅកិច្ចប្រជុំជាមួយធុរកិច្ចវៀតណាមនៅកម្ពុជាឆ្នាំ ២០២៤

09:52 | 18/01/2024 យោងតាមកាសែតកងទ័ពប្រជាជន

ធុរកិច្ចវៀតណាមនៅកម្ពុជាពង្រឹងចំណងសាមគ្គីភាព ភាពជិតស្និទ្ធ និងការជួយគាំទ្រគ្នាទៅវិញទៅមក ដើម្បីការអភិវឌ្ឍរួមគ្នា ដោយហេតុនោះបានរួមចំណែកជាច្រើនដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសទាំងពីរនិយាយដោយឡែក និងទំនាក់ទំនងពិសេសរវាងវៀតណាម និងកម្ពុជានិយាយរួម។

សិក្ខាសាលា “ស្ថានភាពពិភពលោក និងតំបន់ឆ្នាំ ២០២៣ និងការព្យាករណ៍សម្រាប់ឆ្នាំ ២០២៤។ ការកំណត់ទីតាំងវៀតណាមក្នុងស្ថានភាពថ្មី” សិក្ខាសាលា “ស្ថានភាពពិភពលោក និងតំបន់ឆ្នាំ ២០២៣ និងការព្យាករណ៍សម្រាប់ឆ្នាំ ២០២៤។ ការកំណត់ទីតាំងវៀតណាមក្នុងស្ថានភាពថ្មី”
តេតវៀតណាម Amagasaki ២០២៤ ឆ្ពោះទៅប្រភពលោក តេតវៀតណាម Amagasaki ២០២៤ ឆ្ពោះទៅប្រភពលោក
ស្ថានទូតវៀតណាមនៅទីក្រុងភ្នំពេញ បានប្រព្រឹត្តទៅកិច្ចប្រជុំជាមួយធុរកិច្ចវៀតណាមនៅកម្ពុជាឆ្នាំ ២០២៤
ស្ថានទូតវៀតណាមនៅទីក្រុងភ្នំពេញ បានប្រព្រឹត្តទៅកិច្ចប្រជុំជាមួយធុរកិច្ចវៀតណាមនៅកម្ពុជាឆ្នាំ ២០២៤

នាថ្ងៃទី១៦ មករា នៅទីស្នាក់ការនៃស្ថានទូតវៀតណាមនៅទីក្រុងភ្នំពេញ បានប្រព្រឹត្តទៅកិច្ចប្រជុំជាមួយធុរកិច្ចវៀតណាមនៅកម្ពុជាឆ្នាំ ២០២៤។ ថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang បានសង្កត់ធ្ងន់ថា ឆ្នាំ២០២៣ នៅតែមានការលំបាកជាច្រើន ប៉ុន្តែធុរកិច្ចវៀតណាមបានពុះពារជំនះរាល់បញ្ហាប្រឈម និងអនុវត្តផែនការផលិតកម្ម ការវិនិយោគ និងធ្វើអាជីវកម្មបានល្អ។

លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang បានវាយតំលៃខ្ពស់ចំពោះលទ្ធផលវិជ្ជមានដែលធុរកិច្ចវៀតណាមសម្រេចបាន។ សមិទ្ធផលទាំងនេះបានបង្ហាញពីតួនាទី ភាពក្លាហាន និងស្មារតីទទួលខុសត្រូវក្នុងទំនាក់ទំនងអភិវឌ្ឍន៍សេដ្ឋកិច្ចរវាងកម្ពុជា និងវៀតណាម បង្កើតការងារធ្វើជាច្រើន ជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងទទួល​បាន​ការ​វាយ​តំលៃខ្ពស់​ពី​ដៃគូភាគីមិត្ត​ផងដែរ។

កិច្ចប្រជុំជាមួយធុរកិច្ចវៀតណាមនៅកម្ពុជាឆ្នាំ២០២៤ បានប្រព្រឹត្តទៅក្នុងបរិបទដែលសកម្មភាពការទូតកម្រិតខ្ពស់ជាច្រើនរវាងប្រទេសទាំងពីរបានប្រព្រឹត្តទៅនាពេលថ្មីៗនេះ។ ក្នុងនោះ អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺដំណើរទស្សនកិច្ចនៅប្រទេសវៀតណាម របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។ ទន្ទឹមនឹងនោះ ភាគីទាំងពីរក៏បានរៀបចំប្រកបដោយជោគជ័យនូវវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគវៀតណាម-កម្ពុជាឆ្នាំ២០២៣ ក្នុងឱកាសដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម (ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣)។

កិច្ចប្រជុំជាមួយធុរកិច្ចវៀតណាមនៅកម្ពុជាឆ្នាំ២០២៤ នឹងចូលរួមចំណែកក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានអំពីស្ថានភាពកម្ពុជា ទំនាក់ទំនងវៀតណាម-កម្ពុជានៅឆ្នាំ ២០២៣ និងការព្យាករណ៍មួយចំនួនសម្រាប់ឆ្នាំ ២០២៤។ ព័ត៌មានខាងលើនឹងនាំមកនូវផលប្រយោជន៍ច្រើនសម្រាប់ធុរកិច្ច អាស្រ័យហេតុនេះ កំណត់គោលនយោបាយ និងយុទ្ធសាស្ត្រធ្វើអាជីវកម្មក្នុងប្រទេសកម្ពុជាប្រកបដោយប្រសិទ្ធភាព និងសមស្រប៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស