ជនជាតិ Lo Lo នៅខេត្ត Cao Bang (ភាគច្រើនជាជនជាតិ Lo Lo សម្បុរខ្មៅ ដែលជាជនជាតិមួយដែលមានចំនួនប្រជាជនក្រោម ១ ម៉ឺននាក់) រួមមាន ៥២៨ គ្រួសារ ប្រហែល ២.៨០០ នាក់ រស់នៅក្នុងភូមិចំនួន ១១ នៃឃុំ ៖ Hong Tri, Kim Cuc , Co Ba (ស្រុក Bao Lac) និងឃុំ Duc Hanh (ស្រុក Bao Lam) ។
![]() |
![]() |
ដោយសារកំរិតវប្បធ៌មនៅមានកម្រិត សេដ្ឋកិច្ចភាគច្រើនពឹងផ្អែកលើការដាំដំណាំ និងចិញ្ចឹមសត្វ បាន ជាជីវភាពរស់នៅរបស់ជនជាតិ Lo Lo នៅទីនេះនៅតែជួបការលំបាកជាច្រើន។ ខណៈដែលអត្រាភាពក្រីក្រសរុបរបស់ខេត្តមានចំនួន ២២,០៦% នោះ ចំណែកជនជាតិ Lo Lo នៅតែមានចំនួនទៅដល់ ៥៥,៦២% ដែរ។ រហូតមកទល់បច្ចុប្បន្ននេះ គ្រួសារជនជាតិ Lo Lo នៅតែរស់នៅក្នុងតំបន់ដាច់ស្រយាល អាកាសធាតុមិនអំណោយផល កង្វះអគ្គិសនី និងទឹកស្អាត ...
![]() |
ជនរួមជនជាតិ Lo Lo នៅឃុំ Kim Cuc ស្រុក Bao Lac ខេត្ត Cao Bang (រូបថត៖ mattran.org.vn) |
ដើម្បីការលើកកម្ពស់ជីវភាពរស់នៅរបស់ជនជាតិ Lo Lo និយាយដោយឡែក និងជនជាតិភាគតិចនៅតំបន់នេះនិយាយរួម ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ខេត្ត Cao Bang បានវិនិយោគប្រាក់រាប់រយពាន់លានដុងក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍវិស័យកសិកម្ម និងព្រៃឈើ។ រហូតមកទល់បច្ចុប្បន្ននេះ នៅក្នុងឃុំជាច្រើនដែលមានជនជាតិ Lo Lo រស់នៅ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធត្រូវបានសាងសង់ជាច្រើន។ ផ្លូវ និងសាលារៀនគ្រប់កម្រិតត្រូវបានសាងសងថ្មី; មណ្ឌលសុខភាពធានាបាននូវបរិក្ខារពេទ្យសម្រាប់ពិនិត្យសុខភាពជូនប្រជាជន; គ្រួសារជាច្រើនត្រូវបានផ្តល់ជូននូវធុងទឹកស្អាតសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ ...
លោក Be Van Hung ប្រធានគណៈកម្មការជនជាតិនៅខេត្ត Cao Bang បានឲ្យដឹងថា “ការវិនិយោគលើគ្រប់វិស័យសម្រាប់ជនជាតិ Lo Lo ដែលជាជនជាតិភាគតិចមានចំនូនតិចតូចនោះគឺជាគោលនយោបាយត្រឹមត្រូវរបស់បក្ស និងរដ្ឋ។ នាពេលខាងមុខនេះ គណៈកម្មការជនជាតិនៃខេត្ត Cao Bang នឹងសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋានបន្តគាំទ្រ និងជួយជនជាតិ Lo Lo ក្នុងការបង្កើតទំរង់ទេសចរណ៍សហគមន៍ អភិវឌ្ឍសេដ្ឋកិច្ច ជួយប្រជាជនឱ្យរួចផុតពីភាពក្រីក្រ និងអភិរក្សវប្បធម៌ប្រពៃណីរបស់ជនជាតិ៕
kh.qdnd.vn
មតិពីមិត្តអ្នកអាន