Trending now

ពណ៌នៃផ្សារណាត់ Bao Lac

09:14 | 22/11/2022 ឌឹកអាញ់

យុគសម័យ - ផ្សារណាត់ Bao Lac ខេត្ត Cao Bang តែងតែប្រព្រឹត្តទៅរៀងរាល់ ៥ ថ្ងៃម្តង។ ផ្សារណាត់នេះមិនត្រឹមតែជាកន្លែងលក់ដូរ និងផ្លាស់ប្តូរទំនិញរបស់ជនជាតិភាគតិចប៉ុណ្ណោះទេ ផ្សារក៏ជាកន្លែងប្រមូលផ្តុំនៃវប្បធម៌ ទំនៀមទំលាប់ និងប្រពៃណីដែលបង្កប់ទៅដោយអត្តសញ្ញាណជាតិ ដែលប្រជាជនបានថែរក្សា អភិរក្ស និងក្លាយជាវប្បធម៌ពិសេសរបស់ជនជាតិភាគតិចនៅទីនេះ។

ទេសចរណ៍សហគមន៍នៅភូមិ Lac "រស់ឡើងវិញ" ទេសចរណ៍សហគមន៍នៅភូមិ Lac "រស់ឡើងវិញ"
សាលាភូមិ Lac Thi - ជាទីកន្លែងថែរក្សាស្លាកស្នាមប្រវត្តិសាស្ត្រដ៏ភ្លឺស្វាងនៃអតីត រាជធានី Thang Long សាលាភូមិ Lac Thi - ជាទីកន្លែងថែរក្សាស្លាកស្នាមប្រវត្តិសាស្ត្រដ៏ភ្លឺស្វាងនៃអតីត រាជធានី Thang Long

Sắc màu chợ phiên Bảo Lạc

ពីទីក្រុង Cao Bang ទៅ Bao Lac វាត្រូវចំណាយពេលកន្លះថ្ងៃ ឆ្លងកាត់ផ្លូវដែលមាន ភ្នំចោត ភ្នំខ្ពស់ និងជជជ្រោះជ្រៅ។ នេះក៏ជាចំណុចទាក់ទាញមួយសម្រាប់អ្នកទេសចរដែលចូលចិត្តរុករកផងដែរ។

Sắc màu chợ phiên Bảo Lạc

ផ្សារ Bao Lac ស្ថិតនៅលើផ្លូវតូចមួយនៅកណ្តាលទីក្រុង ដែលមានម្ខាងជាច្រាំងទន្លេ Gam ម្ខាងទៀតជាផ្ទះតូចៗនៅជាប់ច្រាំងថ្មចោទ។

Sắc màu chợ phiên Bảo Lạc

ផ្សារ​ណាត់នេះ​តែង​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ​ទី​៥ ទី​១០ ទី​១៥ ទី​២០ ទី​២៥ និង ទី​៣០ តាម​ច័ន្ទគតិ។​​ក្រៅ​ពី​ការ​ផ្លាស់​ប្តូរ និង​ទិញលក់​ផលិតផល​ដូច​ជា​បន្លែ​ព្រៃ ដង្កូវ​​ផ្លែ​ឈើ...​ ក៏ជាឱកាសមួយសម្រាប់នារី Mong, Dao, Lo Lo ស្លៀកសំលៀកបំពាក់ចម្រុះពណ៌ ទៅផ្សារជួបជុំញាតិមិត្ត។

Sắc màu chợ phiên Bảo Lạc

ចំណុចពិសេសរបស់ផ្សារណាត់ Bao Lac គឺមិនត្រឹមតែការជួញដូរ និងផ្លាស់ប្តូរដ៏មមាញឹកប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការរក្សានូវអត្តសញ្ញាណវប្បធម៌ Tay, Mong, Dao, Lo Lo ផងដែរ។ គ្រប់ទីផ្សារគឺពោរពេញទៅដោយពណ៌សំលៀកបំពាក់របស់ជនជាតិភាគតិចនៅទីនេះ ឬផលិតផលកសិកម្មដែលពួកគេផលិតដើម្បីយកមកលក់នៅលើទីផ្សារ៕

Sắc màu chợ phiên Bảo Lạc

ឌឹកអាញ់

Thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា