Trending now

ទេសចរណ៍សហគមន៍នៅភូមិ Lac "រស់ឡើងវិញ"

22:38 | 16/05/2022

បន្ទាប់ពីត្រូវបានផ្អាកប្រតិបត្តិការជាបណ្ដោះអាសន្នរយៈពេលពីរឆ្នាំដោយសាររងផលប៉ះពាល់នៃជំងឺ Covid-19 ក៏ដូចជាតំបន់ទេសចរណ៍នានា នៅទូទាំងប្រទេសដែរ នាពេលថ្មីៗនេះ កន្លែងស្នាក់នៅទេសចរណ៍នៅភូមិ Lac ឃុំ Chieng Chau (ស្រុក Mai Chau ខេត្ត Hoa Binh) បានទទួលភ្ញៀវទេសចរឡើងវិញ។

ជនជាតិ ខ្មែរ ណាមបូ រីករាយពិធីបុណ្យចូលឆ្នាំថ្មី ជនជាតិ ខ្មែរ ណាមបូ រីករាយពិធីបុណ្យចូលឆ្នាំថ្មី
ម្ហូបអាហារវៀតណាមនៅចំកណ្ដាលទីក្រុងបាងកក - ថៃ ម្ហូបអាហារវៀតណាមនៅចំកណ្ដាលទីក្រុងបាងកក - ថៃ

យើងខ្ញុំមានវត្តមាននៅភូមិ Lac ក្នុងឱកាសទិវាបុណ្យ ៣០ ខែមេសា យើងខ្ញុំបានឃើញថា ភ្ញៀវទេសចររាប់ពាន់នាក់បានមកទីនេះ ដើម្បីស្វែងយល់ពីលក្ខណៈវប្បធម៌ពិសេសរបស់ជនជាតិ Thai ក៏ដូចជាទេសភាពធម្មជាតិដ៏ស្រស់ស្អាតនៅទីនេះ។ ផ្ទះសំណាក់ Mai Chau farmstay របស់លោក Do Van Linh មាន ១២ បន្ទប់ និងផ្ទះបុរាណមួយខ្នង។ ជិតពីរឆ្នាំកន្លងមកហើយ ទោះបីគ្មានភ្ញៀវទេសចរណ៍ក៏ដោយ ប៉ុន្តែក្នុងមួយខែ លោក Linh នៅតែចំណាយប្រាក់ ១០ លានដុង ដើម្បីជួលពីរនាក់មើលថែ សម្អាត Mai Chau farmstay ...។ ប៉ុន្ដែក្នុងឱកាសទិវាបុណ្យ ៣០ ខែមេសា Mai Chau farmstay របស់គាត់មាន​ភ្ញៀវមកស្នាក់នៅបន្ទប់ទាំងអស់។ តាំងពីជាងមួយខែមកនេះ Mai Chau farmstay របស់ខ្ញុំតែងតែមានភ្ញៀវស្នាក់នៅ។ តម្លៃជួលបន្ទប់ពី ៥០០,០០០ ដល់ ដល់៨០០,០០០ ដុង / យប់; ក្រៅពីនេះខ្ញុំនៅមានប្រាក់ចំណូលពីសេវាកម្មហូបចុកផងដែរ។

ទេសចរណ៍សហគមន៍នៅភូមិ Lac
ការសម្តែងសិល្បៈសម្រាប់បំរើនភ្ញៀវទេសចរនៅភូមិ Lac

ជាភូមិមួយរបស់ជនជាតិ Thai ដែលមានលក្ខណៈវប្បធម៌ពិសេស និងទេសភាពធម្មជាតិដ៏ស្រស់ស្អាត តាំងពីយូរយារណាស់មកហើយ ប្រជាជននៅទីនេះបានចេះស្វែងរកសក្តានុពលដើម្បីអភិវឌ្ឍន៍ទេសចរណ៍ សហគមន៍ ដែលនាំមកភូមិ Lac ទៅជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ។

ភ្ញៀវទេសចរមកភូមិ Lac មិនត្រឹមតែគយគន់ទេសភាពធម្មជាតិ ស្រូបខ្យល់អាកាសបរិសុទ្ធប៉ុណ្ណោះទេ ថែមទាំងបានស្វែងយល់ពីជីវិតនិងសកម្មភាពរបស់ប្រជាជនដូចជា សំលៀកបំពាក់ គ្រឿងតម្បាញ រាំវង់ អាហារប្រចាំតំបន់ដូចជា ត្រីអាំង សាច់មាន់ស្លជាមួយទំពាំងឬស្សីម្ជូរ.. ក្រៅពីនោះ ភ្ញៀវទេសចរក៏អាចទៅទស្សនាភូមិនៅជុំវិញដោយរថយន្តអគ្គិសនី និងទៅផ្សារណាត់របស់ជនជាតិ។

យោងតាមលោក Ha Van Tiep ប្រធានគណៈកម្មាធិការប្រជាជនឃុំ Chieng Chau បានឲ្យដឹងថា បច្ចុប្បន្ននេះ ភូមិ Lac មានគ្រួសារចំនួន ១២៥ គ្រួសារ ក្នុងនោះ គ្រួសារចំនួន ៧៣ បានចុះឈ្មោះសេវាស្នាក់នៅ។ ចាប់តាំងពីការរាតត្បាត Covid-19 ត្រូវបានគ្រប់គ្រងមក ចំនួនភ្ញៀវទេសចរជាតិមកកាន់ភូមិ Lac បានកើនឡើងជាបន្តបន្ទាប់ ដែលនាំមកនូវបរិយាកាសថ្មីមកឲ្យភូមិ។

ដើម្បីបម្រើភ្ញៀវទេសចរ អាជ្ញាធរឃុំបានរៀបចំក្រុមវប្បធម៌របស់ភូមិចំនួន ៥ ក្រុម។ អាស្រ័យដោយអភិវឌ្ឍន៍លើវិស័យទេសចរណ៍ ប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ៗរបស់ភូមិ Lac ខ្ពស់ជាងកម្រិតមធ្យមក្នុងឃុំ ជីវភាពរស់នៅរបស់ប្រជាជនក៏ប្រសើរឡើងជាលំដាប់។ ដើម្បីអភិវឌ្ឍទេសចរណ៍សហគមន៍ប្រកបដោយនិរន្តរភាព នាពេលខាងមុខ អាជ្ញាធរឃុំនឹងបន្តបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនិងផ្លូវទៅមកតភ្ជាប់រវាងភូមិនិងភូមិ ផ្សព្វផ្សាយនិងចលនាប្រជាពលរដ្ឋឱ្យថែរក្សា និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ និងការយល់ដឹងអំពីការការពារបរិស្ថាន អភិវឌ្ឍទេសចរណ៍វប្បធម៌ ហើយផ្ដោតលើការធានាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនភ្ញៀវទេសចរ... ៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំបក្សនិងរដ្ឋ អបអរសាទរមហាពិធីពិសាខបូជាឆ្នាំ២០២៤
លោក Tran Thanh Man ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភាវៀតណាមសម្រាប់អាណត្តិ ២០២១ - ២០២៦
សកម្មភាពអបអរសាទរខួបកំណើតលោកប្រធានហូជីមិញនៅឯ​បរទេស
SIAL កាណាដា ២០២៤ បើកឱកាសនាំចេញអាហារកែច្នៃសម្រាប់អាជីវកម្មវៀតណាម
ផ្សព្វផ្សាយអំពី​ប្រទេសជាតិ​ ប្រជាជន និងវប្បធម៌វៀតណាមទៅកាន់មិត្ត​ភក្តិ​អន្តរជាតិ