ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc នឹងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។ នេះជាដំណើរទស្សនកិច្ចដំបូងរបស់ប្រមុខរដ្ឋវៀតណាមនៅកម្ពុជា បន្ទាប់ពីក្បាលម៉ាស៊ីនដឹកនាំជាន់ខ្ពស់ត្រូវបានពង្រឹងនៅមហាសន្និបាតលើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាម។ ក្នុងឱកាសនេះ អ្នកសារព័ត៌មាននៃវិទ្យុផ្សាយសម្លេងវៀតណាមមានបទសម្ភាសន៍ជាមួយលោក ចាយ ណាវុធ ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំវៀតណាម អំពីអត្ថន័យនៃដំណើរទស្សនកិច្ចក៏ដូចជាចំណុចលេចធ្លោនានាក្នុងទំនាក់ទំនងរវាង វៀតណាម-កម្ពុជានាបច្ចុប្បន្ន។ សូមអញ្ជើញលោកអ្នកនាងនិងប្រិយមិត្តតាមដានស្ដាប់។
![]() |
ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅវៀតណាម លោក ចាយ ណាវុធ (រូបថត៖ VOV) |
ក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី ២១ ដល់ថ្ងៃទី២២ ខែធ្នូ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc នឹងមកបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។ នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រមុខ រដ្ឋវៀតណាមមកកាន់កម្ពុជា បន្ទាប់ពីថ្នាក់ដឹកនាំជាន់ខ្ពស់ត្រូវបានសុក្រឹត្យពេញលេញក្រោយពីបញ្ចប់ មហាសន្និ បាតបក្សលើកទី១៣។
ចំណងមិត្តភាពនិងទំនាក់ទំនងយ៉ាងស្អិតរមួត
ចែករំលែកជាមួយសារព័ត៌មាន លោកឯកអគ្គរាជទូត ចាយ ណាវុធ បានមានប្រសាសន៍ថា ដំណើរទស្សនៈកិច្ចបានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងកម្ពុជា និងវៀតណាម ក៏ដូចជាការបង្ហាញដល់ប្រទេសនៅក្នុងតំបន់ និងពិភពលោកអំពីទំនាក់ទំនងមិត្តភាពនៃប្រទេសទាំងពីរ។
លោកឯកអគ្គរាជទូត ចាយ ណាវុធ បានមានប្រសាសន៍ថា ក្នុងឆ្នាំ ២០២០ កម្ពុជាគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះវៀតណាមក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ដែលបានទទួលជោគជ័យក្នុងតួនាទីជាប្រធានអាស៊ាន រៀបចំសន្និសីទ និងរួមចំណែកក្នុងការអភិវឌ្ឍន៍អាស៊ាន កិច្ចសហប្រតិបត្តិការអាស៊ានឡើងកំពស់ថ្មីក្នុង បរិបទនៃការរាតត្បាតកូវីដ-១៩។
នៅឆ្នាំ២០២២ កម្ពុជានឹងធ្វើជាប្រធានអាស៊ាន។ បើតាមឯកអគ្គរាជទូត លោក ចាយ ណាវុធ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរតែងតែសន្ទាគ្នាតាមទូរស័ព្ទ ឬពិភាក្សាតាមប្រព័ន្ធវីដេអូខុនហ្វឺរិន។ នេះបង្ហាញជាថ្មីម្តងទៀតនូវស្មារតីសាមគ្គីភាពក្នុងការជួយគ្នាទៅវិញទៅមក ក៏ដូចជាការគាំទ្ររបស់វៀតណាមចំពោះតួនាទីរបស់កម្ពុជាក្នុងឋានៈជាប្រធានអាស៊ាន ក្នុងបរិបទដែលអាស៊ានកំពុងប្រឈមមុខនឹងបញ្ហាជាច្រើន ដូចជាការប្រកួតប្រជែងរវាងប្រទេសមហាអំណាច និងបញ្ហាជំងឺរាតត្បាតកូវីដ-១៩ ជាដើម។
លោកឯកអគ្គរាជទូត ចាយ ណាវុធ មានប្រសាសន៍ថា “ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានបញ្ជាក់ជាថ្មីថា កម្ពុជា និងវៀតណាម តែងតែប្រកៀកស្មារគ្នា និងគាំទ្រគ្នាទៅវិញទៅមក»។
ក្នុងរយៈពេលកន្លងមក ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើន ជាពិសេសគម្រោងរបស់វៀតណាមឧបត្ថម្ភសាងសង់អគាររដ្ឋបាលថ្មីនៃលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា។
យោងតាមឯកអគ្គរដ្ឋទូតលោក Chay Navuth ក្នុងដំណើរទស្សនកិច្ចនាពេលខាងមុខ លោកប្រធានរដ្ឋ Nguyen Xuan Phuc នឹងចូលរួមពិធីបើកការដ្ឋានសាងសង់គម្រោងនេះ។ នេះបញ្ជាក់ម្តងទៀតនូវការគាំទ្រដ៏ធំធេងរបស់វៀតណាមចំពោះកម្ពុជាក្នុងទម្រង់ជាក់លាក់មួយ។
កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍
លោកឯកអគ្គរដ្ឋទូត ឆាយ ណាវុធ មានប្រសាសន៍ថា ចំណុចលេចធ្លោបំផុតនៃទំនាក់ទំនងកម្ពុជា-វៀតណាមក្នុងឆ្នាំមុន នៅពេលដែលជំងឺរាតត្បាត កូវីដ-១៩មានភាពស្មុគស្មាញជុំវិញពិភពលោក គឺកម្ពុជា និងវៀតណាមបានរួមដៃគ្នាក្នុងការទប់ស្កាត់ជំងឺប្រកបដោយប្រសិទ្ធភាព។ ប្រទេសទាំងពីរសហការជួយគ្នាទៅវិញទៅមកលើគ្រប់វិស័យ តាមរយៈកាណាល់បក្ស រដ្ឋាភិបាល និងប្រជាជន ក្នុងទម្រង់ផ្សេងៗគ្នា ទាំងខាងស្មារតី និងសម្ភារៈបរិក្ខារពេទ្យ សាច់ប្រាក់ និងវ៉ាក់សាំងសម្រាប់គ្នាទៅវិញទៅមក។
ចំណុចសំខាន់ទី២ គឺការខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍតំបន់ព្រំដែនរួម។ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរមានបំណងចង់អភិវឌ្ឍព្រំដែនរួមប្រកបដោយសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍។
ក្នុងបរិបទនៃការរាតត្បាតនេះ ភាគីទាំងពីរនៅតែបើកកិច្ចប្រជុំជាច្រើនដើម្បីស្វែងរកនិងឯកភាពគ្នាលើទិសដៅសម្រាប់បញ្ហានេះ។ ប្រទេសទាំងពីរបានបញ្ចប់ការងារខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនបាន ៨៤% ហើយ និងកំពុងសម្របសម្រួលយ៉ាងសកម្ម និងខិតខំបំពេញបរិមាណដែលនៅសល់។
ទី៣ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរនៅតែរក្សាបាននិងអភិវឌ្ឍន៍យ៉ាងជិតស្និទ្ធ បើទោះបីជាផលប៉ះពាល់នៃជំងឺកូវីដ-១៩ ក៏ដោយ។
ទាក់ទងនឹងសេដ្ឋកិច្ច សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានជួបសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូត្រុង (Nguyen Phu Trong) ដោយឯកភាពគ្នាថានឹងខិតខំប្រឹងប្រែងធ្វើឱ្យទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់កម្រិតខ្ពស់ថ្មីមួយ។
ទី៤ ភាគីទាំងពីរ បានធ្វើសមាហរណកម្មការសម្របសម្រួលក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។ កម្ពុជាបច្ចុប្បន្នកំពុងផ្តល់ការបណ្តុះបណ្តាលផ្នែកវប្បធម៌ និងភាសាដល់និស្សិតវៀតណាម ហើយនិស្សិត និងកម្មាភិបាលយោធាកម្ពុជាជាច្រើននាក់ក៏កំពុងសិក្សានៅខេត្ត-ក្រុងរបស់វៀតណាម ជាពិសេសវិស័យសុខាភិបាល ដើម្បីត្រលប់ទៅប្រទេសវិញ និងចូលរួមចំណែកក្នុង កសាងនឹងអភិវឌ្ឈន៍ប្រទេសកម្ពុជា។
ទី៥ កម្ពុជា និងវៀតណាមកំពុងសហការយ៉ាងសកម្មជាមួយអាស៊ាន ដើម្បីស្តារឡើងវិញប្រកបដោយនិរន្តរភាព បន្ទាប់ពីជំងឺរាតត្បាត។ នៅពេលដែលជំងឺរាតត្បាតបានផ្ទុះឡើង វៀតណាមបានបើកកិច្ចប្រជុំរវាងអាស៊ាន និងដៃគូរបស់ខ្លួន ដើម្បីពិភាក្សាអំពីទិសដៅ និងវិធានការឆ្លើយតបនឹងជំងឺរាតត្បាត ក៏ដូចជាការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចឡើងវិញ។
ការគូសបញ្ជាក់ចុងក្រោយ គឺនៅក្នុងបរិបទបច្ចុប្បន្ន អាស៊ានគឺជាចំណុចក្តៅនៃការប្រកួតប្រជែងក្នុងចំណោមមហាអំណាច។ យ៉ាងណាក៏ដោយថ្នាក់ដឹកនាំប្រទេសទាំងពីរ កម្ពុជា និងវៀតណាម តែងតែរួបរួមគ្នាជាធ្លុងមួយ ដើម្បីប្រយោជន៍ប្រទេសជាតិនឹងប្រជាជាតិ។
«នៅពេលវៀតណាមអភិវឌ្ឍ កម្ពុជាក៏នឹងរីកចម្រើនផងដែរ»
លោកឯកអគ្គរាជទូត ចាយ ណាវុធ បានសម្តែងនូវកិត្តិយសដែលមានឱកាសធ្វើការនៅវៀតណាមក្នុងបរិបទដែលវៀតណាមមានការអភិវឌ្ឍន៍ខ្លាំង។ លោកបានញ្ជាក់ថា “ប្រជាជនវៀតណាមគ្រប់មជ្ឈដ្ឋាននិងគ្រប់វិជ្ជាជីវៈ តែងតែរួបរួមក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីនាំប្រទេសវៀតណាមឈានទៅរកការអភិវឌ្ឍន៍ខ្លាំងមាំមួនមិនធ្លាប់មានហើយពិបាករកពាក្យដើម្បីពិពណ៌នាការកោតសរសើររបស់ខ្ញុំចំពោះការអភិវឌ្ឍន៍របស់់ប្រទេសវៀតណាម”។
ក្នុងកម្រិតអន្តរជាតិ យោងតាមឯកអគ្គរាជទូត ចាយ ណាវុធ បានឲ្យដឹងថា កេរ្តិ៍ឈ្មោះ និងថានៈរបស់វៀតណាមកាន់តែល្បីល្បាញ និងលើកកំពស់លើឆាកអន្តរជាតិ រួមចំណែកយ៉ាងសកម្មក្នុងការរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងលើពិភពលោក។
មហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម បានសុក្រឹត្យយ៉ាងពេញលេញសំរាប់មុខដំណែងរបស់ថ្នាក់ដឹកនាំ និងកម្មាភិបាលទាំងមូល ប្រមូលផ្តុំក្រុមមនុស្សស្វាហាប់ មានសមត្ថភាពខ្ពស់ និងមានការប្តេជ្ញាចិត្ត ហើយបានកំណត់គោលដៅអភិវឌ្ឍន៍នៅឆ្នាំ ២០៣០៖ វៀតណាមមានមូលដ្ឋានក្លាយជាប្រទេសឧស្សាហកម្មទំនើប។
លោកឯកអគ្គរាជទូត ចាយ ណាវុធ មានប្រសាសន៍ថា “ប្រសិនបើជនបរទេសសួរខ្ញុំថា តើវៀតណាមអាចសម្រេចបានគោលដៅនេះទេ ខ្ញុំធានាពួកគេថា វៀតណាមអាចធ្វើបាន។ ខ្ញុំតែងតែជឿជាក់ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់បក្ស រដ្ឋាភិបាល និងវៀតណាម នឹងមានអនាគតភ្លឺស្វាង”។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមខាងមុខនេះ លោកឯកអគ្គរដ្ឋទូត ឆាយ ណាវុធ បានជូនពរប្រជាជនវៀតណាមទាំងអស់ បក្សកុម្មុយនិស្តវៀតណាម និងរដ្ឋាភិបាលវៀតណាមក្នុងឆ្នាំថ្មីពោរពេញដោយសំណាងល្អ និងទទួលបានជោគជ័យ។ ប្រជាជនគ្រប់មជ្ឈដ្ឋាន និងគ្រប់វិជ្ជាជីវៈបន្តទទួលបានស្នាដៃជាច្រើនថែមទៀត។
លោកឯកអគ្គរាជទូត ចាយ ណាវុធ បានសម្តែងថា៖ «ខ្ញុំជឿជាក់យ៉ាងមុតមាំថា នៅពេលវៀតណាមអភិវឌ្ឍ កម្ពុជាក៏នឹងអភិវឌ្ឍដែរ ព្រោះយើងជាអ្នកជិតខាងគ្នា រួបរួម និងសហការគ្នាដើម្បីផលប្រយោជន៍រួម»៕
baoquocte.vn
មតិពីមិត្តអ្នកអាន