Trending now

កម្ពុជា​​ប្រគល់ស៊ីណូវ៉ាក់៥០ម៉ឺនដូស ប្រាក់១៣លាន​ដុល្លារ និង​រថយន្តដឹកវ៉ាក់សាំង​៣គ្រឿងជូន​ឡាវ

22:46 | 04/12/2021 ហេង វុធ្ធី

លោក ម៉ម ប៊ុន​ហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បី ប្រយុទ្ធនឹងជំងឺកូវីដ-១៩ បាន​ប្រគល់ជូនវ៉ាក់សាំង​កូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ចំនួន​៥០ម៉ឺនដូស ប្រាក់​១៣លាន​ដុល្លារអាមេរិក និងរថយន្ត​ដឹកវ៉ាក់សាំង​៣គ្រឿង ជូន​រដ្ឋាភិបាល និង​ប្រជាជន​ឡាវ។

កម្ពុជា និង កូរ៉េ សហការគ្នាសិក្សាគម្រោងបង្កើតមជ្ឈមណ្ឌលម្ហូបអាហារនៅកម្ពុជា ដើម្បីជួយឧស្សាហកម្មម្ហូបអាហារនៅកម្ពុជា កម្ពុជា និង កូរ៉េ សហការគ្នាសិក្សាគម្រោងបង្កើតមជ្ឈមណ្ឌលម្ហូបអាហារនៅកម្ពុជា ដើម្បីជួយឧស្សាហកម្មម្ហូបអាហារនៅកម្ពុជា
វៀតណាម - ឡាវ ដាក់ឱ្យដំណើរការច្រកព្រំដែនអន្តរជាតិ Nam Giang និង Dac Ta Ooc វៀតណាម - ឡាវ ដាក់ឱ្យដំណើរការច្រកព្រំដែនអន្តរជាតិ Nam Giang និង Dac Ta Ooc
កម្ពុជា​​ប្រគល់ស៊ីណូវ៉ាក់៥០ម៉ឺនដូស ប្រាក់១៣លាន​ដុល្លារ និង​រថយន្តដឹកវ៉ាក់សាំង​៣គ្រឿងជូន​ឡាវ
ទិដ្ឋភាពនៃពិធីនេះ

ជាថ្មីម្ដងទៀត នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវបន្ដប្រុងប្រយ័ត្ន និងអនុវត្តវិធានការ ៣ការពារ និង៣កុំ ឲ្យបានម៉ឺងម៉ាត់ ដើម្បីការពារជំងឺកូវីដ១៩ ពិសេសមេរោគបំប្លែងខ្លួនថ្មី «អូមីក្រុង» បើទោះបីមិនទាន់មានវត្តមាននៅកម្ពុជាក្ដី។

ក្នុងឱកាសអញ្ជើញប្រគល់វ៉ាក់សាំង និងរថយន្ដដឹកវ៉ាក់សាំង ដែលជាជំនួយរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជូនសាធារណរដ្ឋប្រជាធិបតេយ្យប្រមានិតឡាវ លោក ម៉ម ប៊ុនហេង «ប្រជាជនយើងត្រូវតែប្រុងប្រយ័ត្ន អនុវត្តវិធានការ ៣ការពារ និង៣កុំ គឺសំខាន់ខ្លាំងណាស់ ដើម្បីការពារជំងឺកូវីដ១៩»។

បន្ថែមពីនេះ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ក៏បានបញ្ជាក់អំពីវិធានការមួយចំនួនផងដែរ ដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ ចូលមកកម្ពុជា ពិសេសពពួកបំប្លែងថ្មី «អូមីក្រុង» ដោយអនុវត្តតាមការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា គឺត្រូវធ្វើតេស្ដលើអ្នកដំណើរទាំងឡាយណា ដែលធ្វើដំណើរឆ្លងកាត់ប្រទេសអាហ្វ្រិក ដោយម៉ាស៉ីន PCR។ ក្នុងករណីរកឃើញវិជ្ជមាន ត្រូវបញ្ជូនទៅកន្លែងព្យាបាលភ្លាមៗ ហើយបើអវិជ្ជមានឲ្យបន្ដដំណើរធម្មតា។

ស្របពេលដែលរាជរដ្ឋាភិបាល អនុញ្ញាតឲ្យបើកដំណើរការឡើងវិញនូវក្លឹបកម្សាន្ដ ខារ៉ាអូខេជាដើមនោះ លោក ម៉ម ប៊ុនហេង ក៏បានគូសបញ្ជាក់ឲ្យម្ចាស់ទីតាំង និងអ្នកភ្ញៀវដែលទៅកន្លែងទាំងនោះ ត្រូវតែប្រុងប្រយ័ត្នដូចគ្នាផងដែរ។

លោករដ្ឋមន្ដ្រី បានសង្កត់ធ្ងន់ថា ម្ចាស់ទីតាំងអាជីវកម្ម ចាំបាច់បំផុតត្រូវសួរនាំរកកាតចាក់វ៉ាក់សាំងពីភ្ញៀវដែលចូលទៅកន្លែងរបស់ខ្លួន។ ក្នុងករណីគ្មានកាតចាក់វ៉ាក់សាំង មិនត្រូវអនុញ្ញាតឲ្យចូលនោះទេ ព្រោះវ៉ាក់សាំងនេះសំខាន់ណាស់ ដើម្បីការពារ ឬបង្ការកុំឲ្យឆ្លងជំងឺកូវីដ១៩។

ឆ្លៀតក្នុងឱកាសនោះ លោក ម៉ម ប៊ុនហេង ក៏បានអំពាវនាវបន្ថែមទៀត ដល់ប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំង ត្រូវតែរួសរាន់មកទទួលនូវការចាក់វ៉ាក់សាំងនៅមូលដ្ឋានរបស់ខ្លួន ដែលកំពុងតែដំណើរការចាក់ជាអចិន្ដ្រៃយ៍។

សូមរំលឹកថា ពាក់ព័ន្ធវិធានការរបស់កម្ពុជា ក្នុងការទប់ស្កាត់មេរោគកូវីដ១៩ បំប្លែងថ្មី «អូមីក្រុង»នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលពីថ្ងៃទី០២ ខែធ្នូម្សិលមិញ បានលើកឡើងថា កម្ពុជា មិនមានភ្ជាប់ជើងហោះហើរ ជាមួយអាហ្វ្រិកខាងត្បូងនោះទេ ដូច្នេះមិនមានភាពចាំបាច់ ក្នុងការបិទជើងហោះហើរ ជាមួយអាហ្វ្រិកខាងត្បូងនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន ចង់ឲ្យមានការពិចារណាឡើងវិញ រឿងហាមឃាត់ប្រទេសចំនួន១០ នៅអាហ្វ្រិកខាងត្បូង ចូលមកកម្ពុជា។ តែត្រូវបង្កើនការធ្វើតេស្ត ចំពោះអ្នកធ្វើដំណើរមកពីប្រទេសទាំងនេះ។

គូសបញ្ជាក់ថា បើតាមសេចក្តីប្រកាស របស់តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា វីរុសបំប្លែងខ្លួនថ្មី B.1.1.529 (ឈ្មោះ អូមីក្រុង) ត្រូវបានរាយការណ៍ ជាលើកដំបូង ទៅកាន់អង្គការសុខភាពពិភពលោក ដោយប្រទេសអាហ្វ្រិកខាងត្បូង នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១។

ករណីឆ្លងវីរុសបំប្លែងខ្លួនថ្មី អូមីក្រុង ដែលបញ្ជាក់ដោយមន្ទីរពិសោធន៍ដំបូងគេ ត្រូវបានរកឃើញនៅលើសំណាកមួយ ដែលប្រមូលបាននៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១។ ការឆ្លងនៅអាហ្រ្វិកខាងត្បូង បានកើនឡើងយ៉ាងខ្លាំង ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ស្របពេលជាមួយនឹងការរកឃើញ នូវមេរោគបំប្លែងខ្លួនថ្មីមួយនេះ៕

ហេង វុធ្ធី

Thmeythmey/Freshnews

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤