Trending now

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១៣០ នៃទិវាបង្កើតខេត្ត Ha Giang

11:33 | 09/12/2021 យោងតាមវិឡូសំលេងវៀតណាម

នាព្រឹកថ្ងៃទី ៨ ខែធ្នូ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១៣០ នៃទិវាបង្កើតខេត្ត Ha Giang (២០ សីហា ១៨៩១ -២០ សីហា ២០២១), ខួបលើកទី ៣០ នៃការបង្កើតខេត្តឡើងវិញ និងរយៈពេល ៦០ ឆ្នាំនៃដំណើរទស្សនកិច្ចនៅខេត្ត Ha Giang របស់លោកប្រធានហូជីមិញ។

ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញធ្វើជាអធិបតី ក្នុងកិច្ចប្រជុំលើកទី ១ នៃក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខ សម្រាប់អាណត្តិ 2021-2026 ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញធ្វើជាអធិបតី ក្នុងកិច្ចប្រជុំលើកទី ១ នៃក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខ សម្រាប់អាណត្តិ 2021-2026
សារសំខាន់ដែលលើកកម្ពស់ចំណងមិត្តភាព សារសំខាន់ដែលលើកកម្ពស់ចំណងមិត្តភាព

អញ្ជើញថ្លែងមតិនៅទីនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានរំលឹកឡើងវិញនូវគោលដៅអភិវឌ្ឍន៍ ដែល Ha Giang បានដាក់ចេញ នោះគឺកសាងខេត្ត Ha Giang ឲ្យក្លាយទៅជាខេត្តអភិវឌ្ឍន៍លើវិស័យទេសចរណ៍ ពាណិជ្ជកម្ម សេវាកម្មនិងកសិកម្មមានទំនិញប្រចាំតំបន់; រហូតដល់ឆ្នាំ ២០៣០ នឹងក្លាយជាខេត្តមួយដែលមានស្ថានភាពសេដ្ឋកិច្ចសង្គមមានការអភិវឌ្ឍកម្រិតបង្គួរក្នុងតំបន់ និងដល់ឆ្នាំ ២០៤៥ នឹងក្លាយជាខេត្តដែលមានស្ថានភាពសេដ្ឋកិច្ចសង្គមជាមធ្យមបង្គួររបស់ប្រទេសទាំងមូល។

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១៣០ នៃទិវាបង្កើតខេត្ត Ha Giang។ (រូបថត៖ sggp)
ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១៣០ នៃទិវាបង្កើតខេត្ត Ha Giang។ (រូបថត៖ sggp)

លោកប្រធានរដ្ឋមានគោលបំណងចង់ឲ្យ បក្សភាគ អាជ្ញាធរតំបន់និងប្រជាជនខេត្ត Ha Giang ខិតខំប្រឹងប្រែង “រស់នៅលើថ្ម រួចផុតភាពក្រីក្រនៅលើថ្ម និងឈានទៅរកភាពសម្បូរធូធារនៅលើថ្ម"។ លោកប្រធានរដ្ឋ អញ្ជើញមានប្រសាសន៍ថា៖ “ដើម្បីឱ្យមានសេដ្ឋកិច្ចរីកចម្រើន ដំបូងបង្អស់ សមត្ថភាពរបស់កម្មាភិបាលត្រូវបានលើកកំពស់ជាងទៀត។ ទីពីរ សម្រាប់ខេត្តដែលមានលក្ខខណ្ឌពិសេសដូចជា Ha Giang គោលនយោបាយសង្គមដើរតួនាទីយ៉ាងសំខាន់ណាស់។ តាមនោះ ខេត្តត្រូវមានគោលនយោបាយសុខុមាលភាព អនុវត្តន៍ គោលនយោបាយកាត់បន្ថយភាពក្រីក្រ បង្កើនការវិនិយោគលើវិស័យអប់រំ ថែទាំសុខភាព និងផ្តល់សុខុមាលភាពល្អជូនប្រជាជន”។

លោកប្រធានរដ្ឋ Nguyen Xuan Phuc ក៏បានស្នើឱ្យខេត្ត Ha Giang បន្តរក្សានិងអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យជាមួយខេត្ត Yunnan និងតំបន់ស្វយ័ត Zhuang ខេត្ត Guangxi ប្រទេសចិន។ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ត្រូវតែផ្សាភ្ជាប់ជាមួយនឹងការការពារបរិស្ថាន ធ្វើឱ្យបានល្អក្នុងការថែរក្សាព្រៃឈើ និងការដាំដើមឈើផងដែរ៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា