Trending now

ថ្នាក់ដឹកនាំវៀតណាមទទួលជួប និងពិភាក្សាជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ

22:07 | 23/10/2022 យោងតាមកាសែតកងទ័ពប្រជាជន

នារសៀលថ្ងៃទី២១ ខែតុលា នៅទីស្នាក់ការមជ្ឈិមបក្ស លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម បានទទួលជួបលោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ក្នុងឱកាសមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម តបតាមការអញ្ជើញរបស់លោក Nguyen Xuan Phuc ប្រធានរដ្ឋវៀតណាម ។

សម្រស់ដ៏ស្រស់បំព្រង មានមនុស្សតិចណាស់ដែលបោះជើងក្នុង សម្រស់ដ៏ស្រស់បំព្រង មានមនុស្សតិចណាស់ដែលបោះជើងក្នុង 'កោះភ្នែកនាគ' នៅកណ្តាលឆ្នេរសមុទ្រហាឡុង
វៀតណាមឧទ្ទេសនាម​​ម្ហូបអាហារនិងវប្បធម៌ដល់មិត្តភក្តិអន្តរជាតិ ក្នុង​ការតាំង​ពិព័រណ៍ការទូតអាហ្វ្រិកខាងត្បូង វៀតណាមឧទ្ទេសនាម​​ម្ហូបអាហារនិងវប្បធម៌ដល់មិត្តភក្តិអន្តរជាតិ ក្នុង​ការតាំង​ពិព័រណ៍ការទូតអាហ្វ្រិកខាងត្បូង
ថ្នាក់ដឹកនាំវៀតណាមទទួលជួប និងពិភាក្សាជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ
លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម ទទួលជួបលោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ


ដំណើរទស្សនកិច្ចមានអត្ថន័យសំខាន់ក្នុងទំនាក់ទំនងរវាងវៀតណាមនិងអង្គការសហប្រជាជាតិ

នៅក្នុងជំនួបនេះ លោក Nguyen Phu Trong អគ្គលេខាបក្ស បានវាយតំលៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាធិការ António Guterres ជាពិសេសក្នុងឱកាសរំលឹកខួបលើកទី ៤៥ ឆ្នាំ នៃទិវាវៀតណាមចូលជាសមាជិកពេញសិទ្ធិរបស់អង្គការសហប្រជាជាតិ ដែលមានអត្ថន័យសំខាន់ចំពោះទំនាក់ទំនងរវាងវៀតណាម និងអង្គការសហប្រជាជាតិដែលកំពុងមានការរីកចម្រើនយ៉ាងល្អប្រសើរ។

ថ្នាក់ដឹកនាំវៀតណាមទទួលជួប និងពិភាក្សាជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ
ទាហានវៀតណាមក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ

លោក Nguyen Phu Trong បានវាយតំលៃខ្ពស់ចំពោះតួនាទីសំខាន់របស់អង្គការសហប្រជាជាតិគឺជាអង្គការពិភព​លោកធំជាងគេដែលកំពុងប្រតិបត្តិការលើវិស័យជាច្រើនដូចជា ការពារសន្តិភាព សន្តិសុខ កិច្ចសហប្រតិបត្តិការអភិវឌ្ឍ ជំរុញកិច្ចសហប្រតិបត្តិការក្នុងការធានាសិទ្ធិមនុស្ស ហើយជាមជ្ឈមណ្ឌលនៃកិច្ចសហប្រតិបត្ដិការអន្តរជាតិ។ វៀតណាមចាត់ទុកអង្គការសហប្រជាជាតិជាដៃគូអន្តរជាតិសំខាន់ ហើយកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិគឺជាអាទិភាពមួយក្នុងចំណោមអាទិភាពនៃគោលនយោបាយការបរទេសរបស់វៀតណាម។ លោក Nguyen Phu Trong បានអះអាងថា វៀត​ណាមប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសឯករាជ្យ ស្វ័យភាព សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ ការធ្វើពិពិធកម្ម និងពហុភាគីនៃទំនាក់ទំនងបរទេស និងជាសមាជិកសកម្ម និងមានទំនួលខុសត្រូវនៃសហគមន៍អន្តរជាតិ។

លោក Nguyen Xuan Phuc ប្រធានរដ្ឋវៀតណាម ជួបពិភាក្សាជាមួយលោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ (រូបថត៖ vnanet.vn)
លោក Nguyen Xuan Phuc ប្រធានរដ្ឋវៀតណាម ជួបពិភាក្សាជាមួយលោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ

លោកអគ្គលេខាធិការ António Guterres បានវាយតំលៃខ្ពស់ចំពោះការប្តេជ្ញាចិត្ត និងការគាំទ្ររបស់វៀតណាមចំពោះពហុភាគីនិយម និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ លោកវាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងដ៏ធំធេងរបស់វៀតណាមក្នុងការជំនះការលំបាកក្រោយសង្គ្រាម និងសម្រេចបាននូវសមិទ្ធិផលអភិវឌ្ឍន៍យ៉ាងធំធេង ជាពិសេសការអភិវឌ្ឍន៍ដែលដើរទន្ទឹមជាមួយការលើកកម្ពស់សមភាព និងការអភិវឌ្ឍន៍ប្រកបដោយបរិយាប័ន្ន។ វៀតណាមបានចូលរួមសកម្មភាពជាច្រើន ដូចជាការចែករំលែកបទពិសោធន៍ក្នុងការអភិវឌ្ឍន៍ រួមចំណែកក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងជាប្រទេសដែលតែងតែខិតខំដើម្បីបុព្វហេតុសាមគ្គីភាពរបស់អង្គការសហប្រជាជាតិ។

វៀតណាមបានមានការរួមចំណែកជាច្រើន និងវិជ្ជមានលើគ្រប់វិស័យ

គួររំលឹកថា នាថ្ងៃដដែល នៅវិមានប្រធានរដ្ឋ លោក Nguyen Xuan Phuc ប្រធានរដ្ឋវៀតណាមបានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចលោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ។ បន្ទាប់មកភាគីទាំងពីរបានធ្វើការពិភាក្សាគ្នា។

លោក Nguyen Xuan Phuc ប្រធានរដ្ឋវៀតណាមបានស្នើអង្គការសហប្រជាជាតិបន្តយកចិត្តទុកដាក់និងជួយគាំទ្រវៀត​ណាមក្នុងការឆ្លើយតបនឹងជំងឺរាតត្បាត Covid-19 និងផ្ដល់យោបល់អំពីការបង្កើតគោលនយោបាយកៀរគរធនធានអន្តរជាតិក្នុងការអនុវត្តយុទ្ធសាស្ត្រស្តារសេដ្ឋកិច្ចរយៈពេលវែងតាមទិសបៃតងនិងនិរន្តរភាព ក្នុងការអនុវត្តដោយប្រសិទ្ធភាពនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (SDGs) ក៏ដូចជាក្នុងការកសាងនីតិរដ្ឋ។ លោកប្រធានរដ្ឋបានស្នើអង្គការសហប្រជាជាតិជួយគាំទ្រវៀតណាមក្នុងការអនុវត្តការសន្យាអំពីការបំភាយឧស្ម័ន "សូន្យ" ក្នុងឆ្នាំ ២០៥០ ។

លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាមនិងលោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ
លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាមនិងលោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ

លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកយ៉ាងសកម្ម និងវិជ្ជមានរបស់វៀតណាមចំពោះការងាររួមរបស់អង្គការសហប្រជាជាតិលើគ្រប់វិស័យសំខាន់ៗ នាពេលកន្លងមក រួមទាំងការទទួលតំណែងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១ និង ការដាក់ពង្រាយកងកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិប្រកបដោយជោគជ័យ។ លោកអគ្គលេខាធិការ បានអះអាងថា អង្គការសហប្រជាជាតិនឹងបន្ដយកចិត្តទុកដាក់ និងជួយគាំទ្រចំពោះអាទិភាពអភិវឌ្ឍន៍របស់​វៀតណាម; ហើយរំពឹងថា វៀតណាមនឹងលើកកំពស់តួនាទី និងកិត្យានុភាពរបស់ខ្លួនបន្ថែមទៀតនៅអង្គការសហប្រជាជាតិ រួមចំណែកដោះស្រាយបញ្ហាជាសកល។ លោកបានសម្តែងការគាំទ្រចំពោះឆន្ទៈរបស់វៀតណាមក្នុងការរៀបចំព្រឹត្តិការណ៍ និងសន្និសីទអន្តរជាតិសំខាន់ៗអំពីសមុទ្រនិងមហាសមុទ្រនាពេលខាងមុខ។

ទាក់ទងនឹងបញ្ហាអន្តរជាតិនិងតំបន់ ភាគីទាំងពីរបានឯកភាពគ្នាបន្តពង្រឹងពហុភាគីនិយម ដោយអង្គការសហប្រជាជាតិដើរតួនាទីមជ្ឈភាព គោរពច្បាប់អន្តរជាតិ ស្មារតីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការក្នុងបរិបទដែលស្ថានភាពនយោបាយ-សន្តិសុខពិភពលោកនិងតំបន់ មានការវិវឌ្ឍដែលមិនអាចទាយទុកជាមុនបានឡើយ។ ភាគីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ-អាស៊ាន និងលើកកម្ពស់តួនាទីរបស់អាស៊ានក្នុងការដោះស្រាយបញ្ហាក្នុងតំបន់ ព្រមទាំងគាំទ្រដល់ការខិតខំប្រឹងប្រែងរបស់អាស៊ន និងប្រទេសពាក់ព័ន្ធក្នុងការអនុវត្តការព្រមព្រៀងជាជាឯកច្ឆន្ទ ៥ ចំណុច ដើម្បីជួយគាំទ្រមីយ៉ាន់ម៉ាក្នុងការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍លើសមុទ្រខាងកើត ដោះស្រាយជម្លោះដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។

នារសៀលថ្ងៃទី ២១ តុលា លោកអគ្គលេខាធិកា António Guterres បានអញ្ជើញមកដាក់កម្រងផ្កា និងគោរពវិញញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅវិមានតម្កល់សព។

ថ្នាក់ដឹកនាំវៀតណាមទទួលជួប និងពិភាក្សាជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ
នារសៀលថ្ងៃទី ២១ តុលា លោកអគ្គលេខាធិកា António Guterres បានអញ្ជើញមកដាក់កម្រងផ្កា និងគោរពវិញញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅវិមានតម្កល់សព។

នាព្រឹកថ្ងៃទី ២២ ខែតុលា លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានទទួលជួបលោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២២ ខែតុលា។

នាព្រឹកថ្ងៃទី ២២ ខែតុលា នៅវិមានរដ្ឋសភា លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាមបានទទួលជួបសន្ទនាជាមួយលោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ។

នារសៀលថ្ងៃដដែល នៅបណ្ឌិតសភាការបរទេស លោក Bui Thanh Son រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានអញ្ជើញជាអធិបតីក្នុងជំនួបសំណេះសំណាលក្រោមប្រធានបទ “នវានុវត្តន៍ច្នៃប្រឌិត និងការចូលរួមរបស់យុវជន ដើម្បីអនាគតប្រកបដោយចីរភាព និងបរិយាប័ន្ន” រវាងលោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ជាមួយថ្នាក់ដឹកនាំវ័យក្មេង និងយុវជនវៀតណាមជិត ៤០០ នាក់៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR