Trending now

វៀតណាមឧទ្ទេសនាម​​ម្ហូបអាហារនិងវប្បធម៌ដល់មិត្តភក្តិអន្តរជាតិ ក្នុង​ការតាំង​ពិព័រណ៍ការទូតអាហ្វ្រិកខាងត្បូង

12:19 | 23/10/2022 យោងតាមវិទ្យុសំលេងវៀតណាម

នាថ្ងៃទី ២២ ខែតុលា ស្ថានទូតវៀតណាមប្រចាំនៅអាហ្វ្រិកខាងត្បូងបានចូលរួមការតាំងពិព័រណ៍ការទូតអាហ្វ្រិកខាងត្បូងឆ្នាំ ២០២២ (Diplomatic Fun Fair 2022) ជាព្រឹត្តិការណ៍ប្រចាំឆ្នាំមួយ ដែលត្រូវបានក្រសួងសហប្រតិបត្តិការនិងទំនាក់ទំនងអន្តរជាតិអាហ្វ្រិកខាងត្បូង រៀបចំឡើងនៅសួនឧទ្យានប្រធានាធិបតី នៅរដ្ឋធានី Pretoria ។

គណៈប្រតិភូវៀត​ណាម​ដែល​ចូល​រួម​ក្នុង​ការ​ប្រកួត​កីឡា​កងទ័ព​បាន​ថ្វាយ​ផ្កា​នៅ​វិមាន​ប្រធាន​ហូជីមិញ​ក្នុង​ទីក្រុង​មូស្គូ។ គណៈប្រតិភូវៀត​ណាម​ដែល​ចូល​រួម​ក្នុង​ការ​ប្រកួត​កីឡា​កងទ័ព​បាន​ថ្វាយ​ផ្កា​នៅ​វិមាន​ប្រធាន​ហូជីមិញ​ក្នុង​ទីក្រុង​មូស្គូ។
លង់ស្នេហា​ក្នុង​សួន​ផ្លែ​គេលេន​ដ៏​ស្រស់​ស្អាត​ក្នុង​ទីក្រុង Luc Ngan (ខេត្ត Bac Giang) លង់ស្នេហា​ក្នុង​សួន​ផ្លែ​គេលេន​ដ៏​ស្រស់​ស្អាត​ក្នុង​ទីក្រុង Luc Ngan (ខេត្ត Bac Giang)
រូបភាព៖ ( Vũ Tùng/TTXVN)

នៅក្នុងការតាំងពិព័រណ៍នេះ ស្ថានទូតវៀតណាមបានឧទ្ទេសនាមដល់មិត្តភក្តិអន្តរជាតិ អំពីប្រវត្តិសាស្ត្រ ប្រពៃណីវប្បធម៌ និងរូបភាពស្រស់ស្អាតជាច្រើនអំពីប្រទេស និងប្រជាជនវៀតណាម។ ស្ថានទូតវៀតណាមក៏នាំមកនូវគំនូរ រូបថតជាច្រើនដែលឧទ្ទេសនាមអំពីទេសភាពដ៏ស្រស់ស្អាតរបស់ប្រទេសជាតិ និងសិប្បកម្ម និងសិល្បៈដែលត្រូវបានចម្លាក់យ៉ាងល្អិតល្អន់។ លើសពីនេះទៅទៀត មិត្តភក្តិអន្តរជាតិក៏បានទទួលទានមហូបអាហារដ៏វិសេសវិសាលរបស់វៀតណាមដូចជា នែម កាហ្វេជាដើម។

ត្រូវបានរៀបចំឡើងជាលើកដំបូងនៅឆ្នាំ ២០០៦ ការតាំងពិព័រណ៍ការទូតអាហ្វ្រិកខាងត្បូងបានប្រមូលផ្តុំទីភ្នាក់ងារតំណាងការទូតនៃបណ្តាប្រទេសប្រចាំនៅអាហ្វ្រិកខាងត្បូង។ តាមរយៈការតាំងបង្ហាញ និងការផ្សព្វផ្សាយរបស់បណ្តាប្រទេស រួមជាមួយសកម្មភាពសិល្បៈ តន្ត្រី និងម្ហូបអាហារ ព្រឹត្តិការណ៍នេះដើរតួនាទីជាគ្រឹះស្ថានជំរុញ និងលើកតម្កើងឯកភាព និងពហុបែបរបស់ពិភពលោក។ ក្រោយរយៈពេល ២ ឆ្នាំ រងការអាកខានដោយសារជំងឺរាតត្បាត COVID-19 ការតាំងពិព័រណ៍ការទូតអាហ្វ្រិកខាងត្បូងឆ្នាំ ២០២២ មានការចូលរួមពីបេសកកម្មការទូត និងអង្គការអន្តរជាតិចំនួន ៦០ រួមទាំងស្ថាប័ននានារបស់អង្គការសហប្រជាជាតិផងដែរ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការកំណត់ទម្រង់កាំជណ្តើរថ្មីសម្រាប់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - ថៃ
មហាសន្និបាតសហជីពវៀតណាមលើកទី ១៤ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែមិថុនា
សប្ដាហ៍វប្បធម៌វៀតណាមនៅប្រទេសកម្ពុជាឆ្នាំ ២០២៦ ៖ ចំណុចរបកគំហើញដ៏សំខាន់បង្កើនចំណងសាមគ្គីភាពមិត្តភាពប្រទេសជិតខាង
ក្រសួងហិរញ្ញវត្ថុដកចេញនូវសំណើដែលតម្រូវឱ្យធនាគារផ្ដល់ព័ត៌មានគណនីរបស់អ្នកបង់ពន្ធ
ថវិកាជិត ២.២៤០ ប៊ីលីយោនដុង គាំទ្រមូលនិធិជួយឧបត្ថម្ភអ្នកជំងឺមហារីកក្រីក្រ