Trending now

ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញធ្វើជាអធិបតី ក្នុងកិច្ចប្រជុំលើកទី ១ នៃក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខ សម្រាប់អាណត្តិ 2021-2026

19:21 | 08/12/2021

យុគសម័យ - នាព្រឹកថ្ងៃទី ៧ ខែធ្នូ ប្រធានរដ្ឋ លោក Nguyen Xuan Phuc ប្រធានក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខបានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី ១ នៃក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខសម្រាប់អាណត្តិ ២០២១-២០២៦។

ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានថ្លែងអំណរគុណដល់រដ្ឋាភិបាលសហរដ្ឋអាមេរិកចំពោះរាល់ជំនួយឧបត្ថម្ភក្នុងការឆ្លើយតបនឹងជំងឺកូវីដ ១៩ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានថ្លែងអំណរគុណដល់រដ្ឋាភិបាលសហរដ្ឋអាមេរិកចំពោះរាល់ជំនួយឧបត្ថម្ភក្នុងការឆ្លើយតបនឹងជំងឺកូវីដ ១៩
ប្រធានរដ្ឋ លោក Nguyen Xuan Phuc ចូលរួមក្នុងពិធីបើកកិច្ចប្រជុំពិភាក្សារួមជាន់ខ្ពស់នៃសម័យប្រជុំលើកទី ៧៦ របស់មហាសន្និបាតអង្គការសហប្រជាជាតិ ប្រធានរដ្ឋ លោក Nguyen Xuan Phuc ចូលរួមក្នុងពិធីបើកកិច្ចប្រជុំពិភាក្សារួមជាន់ខ្ពស់នៃសម័យប្រជុំលើកទី ៧៦ របស់មហាសន្និបាតអង្គការសហប្រជាជាតិ
ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញធ្វើជាអធិបតី ក្នុងកិច្ចប្រជុំលើកទី ១ នៃក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខ សម្រាប់អាណត្តិ 2021-2026
សមមិត្ត Nguyen Xuan Phuc សមាជិកការិយាល័យនយោបាយ ប្រធានរដ្ឋ ប្រធានក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខ; សមមិត្ត Pham Minh Chinh សមាជិកការិយាល័យនយោបាយ នាយករដ្ឋមន្ត្រី និង​ជាអនុប្រធានក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខ; សមមិត្ត Vuong Dinh Hue សមាជិកការិយាល័យនយោបាយ ប្រធានរដ្ឋសភា សមាជិកនៃក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខ និងគណៈប្រតិភូ។

ប្រធានក្រុមប្រឹក្សា លោក Nguyen Xuan Phuc បានលើកតំកើងកងទ័ព នគរបាល និងកងកម្លាំងការទូតចំពោះការរួមចំណែកយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 នាពេលកន្លងមក។ កងទ័ព កងកម្លាំង​នគរបាល បានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង មន្ទីរ អង្គភាព មូលដ្ឋាន និងកងកម្លាំងពាក់ព័ន្ធ ដើម្បីអនុវត្តឱ្យបានហ្មត់ចត់នូវគោលការណ៍ណែនាំ និងទិសដៅរបស់បក្ស និងរដ្ឋ ប្រមូលផ្តុំធនធានជាអតិបរមា ទាំងការទប់ស្កាត់ ទាំងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតយ៉ាងខ្លាំងក្លា ខណៈ ធានាបានល្អនូវភារកិច្ចយោធា និងការពារជាតិ រក្សាសន្តិសុខជាតិ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាព។

កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យការពារជាតិ និងសន្តិសុខបន្តបានលើកកម្ពស់ ដោយការលើកកម្ពស់ក្នុង​ការបញ្ជូនកងកម្លាំងកងទ័ពដែលចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ បាននឹងកំពុងបំពេញកិច្ចការបានយ៉ាងល្អ ដោយបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ល្អ ហើយ​បាន​វាយតំលៃខ្ពស់ដោយអង្គការសហប្រជាជាតិ និងមិត្តអន្តរជាតិ រួមចំណែកក្នុងការបញ្ជាក់ការទទួលខុសត្រូវ និងលើកកំពស់ឋានៈ និងកិត្យានុភាពរបស់វៀតណាមនៅលើឆាកអន្តរជាតិ ចូលរួមចំណែកយ៉ាងសំខាន់ក្នុងយុទ្ធសាស្ត្រការពារជាតិតាំងពីដំបូងទីនិងពីចម្ងាយ។

កងទ័ព និងកងកម្លាំងនគរបាលបានផ្តោតការយកចិត្តទុកដាក់លើការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវភារកិច្ច​កលយុទ្ធតាមអ៊ីនធឺណិត នឹងតាមព័ត៌មាន ធានាសុវត្ថិភាពបណ្តាញអ៊ីនធើណិត និងរួមចំណែកក្នុងការទប់ស្កាត់ ការរកឃើញ និងការដោះស្រាយការវាយប្រហារ តាមអ៊ីនធឺណិត ពង្រឹងការពារសន្តិសុខនៃប្រព័ន្ធបណ្តាញព័ត៌មានជាតិ ប្រយុទ្ធដើម្បីទប់ស្កាត់ និងប្រឆាំងខ្លឹមសារពិសពុល និងរំលោភបំពានលើ អ៊ីនធើណិត៕

Bao Tin tuc

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី