Trending now

ប្រធានរដ្ឋ លោក Nguyen Xuan Phuc ចូលរួមក្នុងពិធីបើកកិច្ចប្រជុំពិភាក្សារួមជាន់ខ្ពស់នៃសម័យប្រជុំលើកទី ៧៦ របស់មហាសន្និបាតអង្គការសហប្រជាជាតិ

14:07 | 23/09/2021

ចូលរួមសម័យប្រជុំ មានប្រមុខរដ្ឋនិងតំណាងជាន់ខ្ពស់នៃប្រទេសជាសមាជិកអង្គការសហប្រជាជាតិចំនួន ១៩៣ ប្រធានមហាសន្និបាត អគ្គលេខាធិការអង្គការសហប្រជាជាតិ និងថ្នាក់ដឹកនាំជាច្រើននៃអង្គការអន្តរជាតិនិងតំបន់ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ។ គណៈប្រតិភូជាន់ខ្ពស់វៀតណាមដឹកនាំដោយប្រធានរដ្ឋ លោក Nguyen Xuan Phuc បានចូលរួមសម័យបើកដ៏សំខាន់នេះ។

ប្រធានរដ្ឋ លោក Nguyen Xuan Phuc ទទួលជួបជាមួយថ្នាក់ដឹកនាំប្រទេសនិងអង្គការអន្តរជាតិ ប្រធានរដ្ឋ លោក Nguyen Xuan Phuc ទទួលជួបជាមួយថ្នាក់ដឹកនាំប្រទេសនិងអង្គការអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយគុយបាចុះផ្សាយព័ត៌មានជាច្រើន អំពី​ដំណើរ​ទស្សនកិច្ច​ច្នាក់រដ្ឋរបស់ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ប្រព័ន្ធផ្សព្វផ្សាយគុយបាចុះផ្សាយព័ត៌មានជាច្រើន អំពី​ដំណើរ​ទស្សនកិច្ច​ច្នាក់រដ្ឋរបស់ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc
ទិដ្ឋភាពនៃកិច្ចប្រជុំពិភាក្សាទូទៅជាន់ខ្ពស់នៃសម័យប្រជុំលើកទី ៧៦ របស់មហាសន្និបាតអង្គការសហប្រជាជាតិ (រូបថត៖ dangcongsan.vn)
ទិដ្ឋភាពនៃកិច្ចប្រជុំពិភាក្សាទូទៅជាន់ខ្ពស់នៃសម័យប្រជុំលើកទី ៧៦ របស់មហាសន្និបាតអង្គការសហប្រជាជាតិ (រូបថត៖ dangcongsan.vn)

នៅព្រឹកថ្ងៃទី ២១ ខែកញ្ញា (ម៉ោងក្នុងតំបន់) នៅទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកបានប្រារព្ធពិធីបើកកិច្ចប្រជុំពិភាក្សារួមជាន់ខ្ពស់នៃសម័យប្រជុំលើកទី ៧៦ របស់មហាសន្និបាតអង្គការសហប្រជាជាតិដែលមានប្រធានបទ “មានទំនុកចិត្តនិងភាពធន់-ឆ្ពោះទៅរកការស្តាឡើងវិញក្រោយកូវីដ ១៩ ការស្ថាបនាប្រកបដោយនិរន្តរភាព ការពារភពផែនដី ជំរុញសិទ្ធិមនុស្សនិងកំណែទម្រង់អង្គការសហប្រជាជាតិ”។ ចូលរួមសម័យប្រជុំ មានប្រមុខរដ្ឋនិងតំណាងជាន់ខ្ពស់នៃប្រទេសជាសមាជិកអង្គការសហប្រជាជាតិចំនួន ១៩៣ ប្រធានមហាសន្និបាត អគ្គលេខាធិការអង្គការសហប្រជាជាតិ និងថ្នាក់ដឹកនាំជាច្រើននៃអង្គការអន្តរជាតិនិងតំបន់ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ។ គណៈប្រតិភូជាន់ខ្ពស់វៀតណាមដឹកនាំដោយប្រធានរដ្ឋ លោក Nguyen Xuan Phuc បានចូលរួមសម័យបើកដ៏សំខាន់នេះ។

កិច្ចប្រជុំពិភាក្សារួមគ្នាជាន់ខ្ពស់នៃសម័យប្រជុំមហាសន្និបាតលើកទី ៧៦ គឺជាព្រឹត្តិការណ៍អន្តរជាតិដ៏សំខាន់មួយសម្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសជាង ១០០ នៅជុំវិញពិភពលោក ដើម្បីពិភាក្សានិងស្នើដំណោះស្រាយសកម្មភាពពហុភាគីដើម្បីដោះស្រាយបញ្ហាពិភពលោក ដែលកំពុងទាក់ទាញការចាប់អារម្មណ៍ខ្លាំងបំផុតនាពេលបច្ចុប្បន្ននេះ ដូចជា៖ ផលប៉ះពាល់អូសបន្លាយនៃជំងឺរាតត្បាតកូវីដ-១៩ ការស្តារឡើងវិញនិងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ជាដើម។

សម័យពិភាក្សារួមគ្នាជាន់ខ្ពស់នឹងបន្តរហូតដល់ថ្ងៃទី ២៧ ខែកញ្ញា ហើយយោងតាមកម្មវិធី លោកប្រធានរដ្ឋ Nguyen Xuan Phuc នឹងថ្លែងសុន្ទរកថាសំខាន់មួយនៅរសៀលថ្ងៃទី ២២ ខែកញ្ញា (ម៉ោងនៅញូវយ៉ក) ដែលក្នុងនោះ ដាក់ចេញដំណោះស្រាយរយៈពេលវែងនិងទូលំទូលាយ បញ្ហាអន្តរជាតិបន្ទាន់នាពេលបច្ចុប្បន្ននេះ ដើម្បីរួមចំណែកក្នុងការការពារសន្តិភាពនិងសន្តិសុខពិភពលោក និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាប័ន្ននៅលើសកលលោក៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស