Trending now

ប្រធានរដ្ឋ លោក Nguyen Xuan Phuc ទទួលជួបជាមួយថ្នាក់ដឹកនាំប្រទេសនិងអង្គការអន្តរជាតិ

15:27 | 22/09/2021

នៅថ្ងៃដំបូងនៃប្រតិបត្តិការនៅទីក្រុងញូវយ៉ក នាថ្ងៃទី ២១ ខែកញ្ញា (ម៉ោងក្នុងតំបន់) ប្រធានរដ្ឋ លោក Nguyen Xuan Phuc មានជំនួបសន្ទនាមួយចំនួនជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសនិងប្រធានធនាគារពិភពលោក។

ប្រព័ន្ធផ្សព្វផ្សាយគុយបាចុះផ្សាយព័ត៌មានជាច្រើន អំពី​ដំណើរ​ទស្សនកិច្ច​ច្នាក់រដ្ឋរបស់ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ប្រព័ន្ធផ្សព្វផ្សាយគុយបាចុះផ្សាយព័ត៌មានជាច្រើន អំពី​ដំណើរ​ទស្សនកិច្ច​ច្នាក់រដ្ឋរបស់ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc
ដំណើរទស្សនកិច្ចជាផ្លូវការនៅគុយបានិង ចូលរួមមហាសន្និបាត​អង្គការ​សហប្រជាជាតិ​លើកទី ៧៦ របស់ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ដំណើរទស្សនកិច្ចជាផ្លូវការនៅគុយបានិង ចូលរួមមហាសន្និបាត​អង្គការ​សហប្រជាជាតិ​លើកទី ៧៦ របស់ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc
លោកប្រធានរដ្ឋ Nguyen Xuan Phuc ក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋអៀរឡង់លោក Michael Martin  (រូបថត៖ TTXVN)
លោកប្រធានរដ្ឋ Nguyen Xuan Phuc ក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋអៀរឡង់លោក Michael Martin (រូបថត៖ TTXVN)

នៅក្នុងជំនួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានមានប្រសាសន៍ថា ប្រទេសទាំងពីរគួរតែយកឈ្នះលើជំងឺរាតត្បាតក្នុងពេលឆាប់ៗនេះ ដើម្បីនាំទំនាក់ទំនងភាពជាដៃគូកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តបច្ចុប្បន្នឆ្ពោះទៅរកការអភិវឌ្ឍកាន់តែស៊ីជម្រៅនិងទូលំទូលាយថែមទៀតនាពេលខាងមុខនេះ ជាពិសេសនៅឆ្នាំ ២០២២ ជាខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះលោកប្រធានរដ្ឋបានស្នើឱ្យកូរ៉េខាងត្បូង បន្តបង្កើនទំហំនិងចំនួនគម្រោងវិនិយោគទន្ទឹមជាមួយការផ្ទេរបច្ចេកវិទ្យាមកវៀតណាម ហើយនឹងបន្តបង្កើតលក្ខខណ្ឌសម្រាប់អាជីវកម្មកូរ៉េខាងត្បូងមកវិនិយោគនៅវៀតណាម។ ចំណែកប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in មានបំណងចង់ជំរុញថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយវៀតណាម និងប្រកាសថារដ្ឋាភិបាលកូរ៉េខាងត្បូងបានសម្រេចចិត្តជួយដល់វៀតណាមនូវវ៉ាក់សាំងការពារ កូវីដ ១៩ ជាង ១ លានដូស ហើយនឹងបញ្ជូនទៅវៀតណាមនៅពាក់កណ្តាលខែ ១០ ខាងមុខនេះ។

នាថ្ងៃដដែល ក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តីអៀរឡង់លោក Michael Martin ប្រធានរដ្ឋ លោក Nguyen Xuan Phuc មានបំណងចង់ឲ្យថ្នាក់ដឹកនាំអៀរឡង់ផ្តោតការយកចិត្តទុកដាក់និងជំរុញរដ្ឋសភានៃប្រទេសនេះផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគសហភាពអឺរ៉ុប-វៀតណាម (EVIPA) ឆាប់ៗនេះ។ លោកប្រធានរដ្ឋបានស្នើឱ្យអៀរឡង់គាំទ្រវៀតណាមក្នុងការទទួលបានប្រភពវ៉ាក់សាំងនិងពិចារណាលើការផ្តល់ឧបករណ៍វេជ្ជសាស្ត្រដល់វៀតណាមផងដែរ។

នៅក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តីដាណឺម៉ាក Mette Frederiksen លោកប្រធានរដ្ឋ Nguyen Xuan Phuc បានស្នើថា នាយករដ្ឋមន្រ្តីដាណឺម៉ាកយកចិត្តទុកដាក់គាំទ្រវៀតណាមក្នុងការទទួលបានវ៉ាក់សាំងបង្ការកូវីដ -១៩ តាមរយៈយន្តការ COVAX។ នាយករដ្ឋមន្រ្តីដាណឺម៉ាកបានឯកភាពជាមួយសំណើរបស់លោកប្រធានរដ្ឋ Nguyen Xuan Phuc លើបញ្ហាវ៉ាក់សាំង ហើយបាននិយាយថា លោកនឹងលើកទឹកចិត្តដល់អាជីវកម្មដាណឺម៉ាកជំរុញការវិនិយោគនៅវៀតណាមផង ដែរ។

នៅក្នុងជំនួបជាមួយប្រធានាធិបតីស្លូវេនីលោក Borut Pahour ដែលជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសហភាពអឺរ៉ុប ប្រធានរដ្ឋលោក Nguyen Xuan Phuc បានមានប្រសាសន៍ថា វៀតណាមចាប់អារម្មណ៍ជាពិសេសលើកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយសហភាពអឺរ៉ុបក្នុងការអភិវឌ្ឍជលផលនិងនេសាទប្រកបដោយនិរន្តរភាពហើយបានស្នើឱ្យស្លូវេនីគាំទ្រនិងជំរុញការខដកការព្រមានអំពីកាតលឿងរបស់សហភាពអឺរ៉ុប IUU ចំពោះផលិតផលគ្រឿងសមុទ្ររបស់វៀតណាម។ គោលជំហរដ៏ខ្ជាប់ខ្ជួនរបស់វៀតណាមគឺជំរុញការនេសាទប្រកបដោយការទទួលខុសត្រូវនិងនិរន្តរភាពស្របតាមច្បាប់អន្តរជាតិ។

នៅថ្ងៃទី ២១ ខែកញ្ញា ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានអញ្ជើញជួបជាមួយប្រមុខរដ្ឋនិងមេដឹកនាំជាន់ខ្ពស់នៃប្រទេសថៃ បង់ក្លាដែស ស្រីលង្កា ឡាតវី ដូមីនីកានិងស៊ុយអែត ហើយបានជួបបេសកជនពិសេសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកនិងជួបជាមួយប្រធានធនាគារពិភពលោកលោក ។ល។ ដោយពិភាក្សាអំពីវិធានការជាច្រើនដើម្បីលើកកម្ពស់និងអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគី៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស