Trending now

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ទទួលជួបឯកអគ្គរាជទូតកម្ពុជា មកជំរាបលា

19:00 | 29/12/2022 យោងតាមកាសែតកងទ័ពប្រជាជន

នារសៀលថ្ងៃទី ២៨ ខែធ្នូ នៅវិមានប្រធានរដ្ឋ លោក Nguyen Xuan Phuc ប្រធានរដ្ឋវៀតណាម បានអញ្ជើញទទួលជួបឯកអគ្គរាជទូតកម្ពុជា មកជំរាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មការទូតនៅវៀតណាម។

ប្រធានរដ្ឋ Nguyen Xuan Phuc ជួបជាមួយអាណិកជនវៀតណាមនៅឥណ្ឌូនេស៊ី ប្រធានរដ្ឋ Nguyen Xuan Phuc ជួបជាមួយអាណិកជនវៀតណាមនៅឥណ្ឌូនេស៊ី
ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកូរ៉េខាងត្បូង ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកូរ៉េខាងត្បូង
លោក Nguyen Xuan Phuc ប្រធានរដ្ឋវៀតណាម អញ្ជើញទទួលជួបលោក ចាយ ណាវុធ ឯកអគ្គរាជទូតកម្ពុជា មកជំរាបលា (រូបថត៖ vnanet.vn)
លោក Nguyen Xuan Phuc ប្រធានរដ្ឋវៀតណាម អញ្ជើញទទួលជួបលោក ចាយ ណាវុធ ឯកអគ្គរាជទូតកម្ពុជា មកជំរាបលា

ក្នុងជំនួបជាមួយលោក ចាយ ណាវុធ ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅវៀតណាម លោក Nguyen Xuan Phuc ប្រធានរដ្ឋវៀតណាម បានលើកឡើងអំពីសមិទ្ធផលកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ។ ក្នុងនោះ ការទុកចិត្តខាងនយោបាយត្រូវបានពង្រឹងកាន់តែខ្លាំងឡើង។ ភាគីទាំងពីរកំពុងសម្របសម្រួលអនុវត្តប្រកបដោយប្រសិទ្ធភាពលើវិស័យសហប្រតិបត្តិការជាច្រើន រួមទាំងការកសាងព្រំដែនវៀតណាម-កម្ពុជា ប្រកបដោយសន្តិភាព ស្ថិរភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍទៅវិញទៅមក។

វាយតំលៃខ្ពស់ចំពោះលោក ចាយ ណាវុធ ឯកអគ្គរាជទូត ចំពោះការខិតខំប្រឹងប្រែងរបស់លោកក្នុងអាណត្តិកន្លងមក លោកប្រធានរដ្ឋវៀតណាម មានប្រសាសន៍ថា ទោះបីជារងផលប៉ះពាល់ដោយជំងឺរាតត្បាត Covid-19 ក៏ដោយ ក៏ទំនាក់ទំនង និងជំនួបរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនៅតែត្រូវបានរក្សាដដែល។ ជាពិសេស ពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការរីកចម្រើនខ្លាំង គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២២ សម្រេចបានជិត ១០ ពាន់លានដុល្លារអាមេរិក កើនឡើង ១៣.២% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ លោកប្រធានរដ្ឋបានស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ភាគីទាំងពីរបានរៀបចំសកម្មភាពជាច្រើនក្នុងក្របខ័ណ្ឌនៃ “ឆ្នាំមិត្តភាពវៀតណាម-កម្ពុជា ឆ្នាំ២០២២” ជាពិសេសគឺខួបលើកទី ៤៥ នៃ “ដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត” និងខួបលើកទី ៥៥ នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-កម្ពុជា នៅទីក្រុងហាណូយ។

លោកប្រធានរដ្ឋអបអរសាទរកម្ពុជាក្នុងការរៀបចំការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ ដោយជោគជ័យនៅខែមិថុនា ឆ្នាំ២០២២។ ព្រមទាំងជឿជាក់ថា នេះជាមូលដ្ឋានរឹងមាំសម្រាប់កម្ពុជាក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តរដ្ឋសភានីតិកាលទី ៧ នៅឆ្នាំ២០២៣ ប្រកបដោយជោគជ័យ អបអរសាទរកម្ពុជាចំពោះជោគជ័យជាច្រើនក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ និងជាប្រធាន AIPA លើកទី៤៣។

លោក ចាយ ណាវុធ ឯកអគ្គរាជទូតកម្ពុជា បានថ្លែងអំណរគុណចំពោះបក្ស រដ្ឋ និងប្រជាជនវៀតណាម ដែលបានជួយកម្ពុជាយ៉ាងសកម្ម ទោះបីស្ថិតក្នុងបរិបទនៃការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតក៏ដោយ។ ជាពិសេស វៀតណាមក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០ បានដាក់ចេញនូវគំនិតផ្តួចផ្តើមសំខាន់ៗជាច្រើនដើម្បីលើកកម្ពស់សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន ក្នុងការគ្រប់គ្រងជំងឺប្រកបដោយប្រសិទ្ធភាព។ កម្ពុជាវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់វៀតណាមជាមួយកម្ពុជា ក្នុងការរៀបចំសកម្មភាពជាក់ស្តែងជាច្រើន ពូនជ្រំទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរក្នុង “ឆ្នាំមិត្តភាពវៀតណាម - កម្ពុជាឆ្នាំ ២០២២”។ លោកឯកអគ្គរាជទូតបានអះអាងថា ទោះស្ថិតក្នុងឋានៈណាក៏ដោយ លោកនឹងខិតខំប្រឹងប្រែងជានិច្ច ដើម្បីរួមចំណែកលើកកម្ពស់ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាម និងកម្ពុជា៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ
ប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីនរំលេចអត្ថន័យដ៏ ធំធេងនៃជ័យជំនះជាប្រវត្តិសាស្ត្ររបស់វៀតណាម
សម្ព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុងហូជីមិញបានរៀបចំពិធីរំលឹកឡើងវិញនូវប្រពៃណីវីរភាពនិងសម្ដែងការដឹងគុណចំពោះមិត្តភក្តិអន្តរជាតិ