Trending now

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកូរ៉េខាងត្បូង

09:19 | 08/12/2022

នាព្រឹកថ្ងៃទី៧ ខែធ្នូ យន្តហោះដឹកលោកប្រធានរដ្ឋ Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានមកដល់អាកាសយានដ្ឋានអន្តរជាតិ Noi Bai រដ្ឋធានីហាណូយ បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋកូរ៉េ តបតាមការអញ្ជើញរបស់លោកប្រធានាធិបតី Yoon Suk- yeol។

លោក Nguyen Xuan Phuc ប្រធានរដ្ឋវៀតណាមទទួលជួបលោកឯកអគ្គរដ្ឋទូតឈីលី លោក Nguyen Xuan Phuc ប្រធានរដ្ឋវៀតណាមទទួលជួបលោកឯកអគ្គរដ្ឋទូតឈីលី
ប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញជួបសំណេះសំណាលជាមួយជនបរទេសនៅប្រទេសថៃ ប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញជួបសំណេះសំណាលជាមួយជនបរទេសនៅប្រទេសថៃ
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol និងប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc។ (រូបថត៖ VOV)
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol និងប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc។

នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសកូរ៉េខាងត្បូង របស់លោកប្រធានរដ្ឋ Nguyen Xuan Phuc ក្នុងឋានៈជាប្រមុខរដ្ឋ និងជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រធានរដ្ឋវៀតណាមទៅកាន់កូរ៉េខាងត្បូង ក្រោយរយៈពេល ១១ ឆ្នាំមក។ លោកប្រធានរដ្ឋ Nguyen Xuan Phuc ក៏ជាថ្នាក់ដឹកនាំជាន់ខ្ពស់បរទេសដំបូងគេ ដែលមកបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង ចាប់តាំងពីប្រធានាធិបតី Yoon Suk-yeol ឡើងកាន់អំណាចក្នុងខែឧសភា ឆ្នាំ ២០២២។ ដើម្បីបង្ហាញពីការយកចិតុ្តទុកដាក់របស់កូរ៉េខាងត្បូងក្នុងទំនាក់ទំនងជាមួយវៀតណាម សកម្ម ភាពទទួលបដិសណ្ឋារកិច្ចជូនចំពោះប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានប្រារព្ធឡើងប្រកបដោយពិធីការដ៏ខ្ពង់ខ្ពស់បំផុត។

ក្នុងដំណើរទស្សនកិច្ចចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែធ្នូ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងប្រធានាធិបតី លោក Yoon Suk-yeol បានរួមគ្នាចេញសេចក្តីថ្លែងការណ៍រួមស្តីពីការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងវៀតណាម - កូរ៉េខាងត្បូង ដល់កម្រិតនៃភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ។

ជាមួយនឹងសកម្មភាពជិត ៣០ ក្នុងរយៈពេលត្រឹមតែ ៣ ថ្ងៃ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានរដ្ឋ Nguyen Xuan Phuc បានទទួលជោគជ័យយ៉ាងត្រចះត្រចង់ បើកទំព័រថ្មីក្នុងទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូង៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី