Trending now

លោក Nguyen Xuan Phuc ប្រធានរដ្ឋវៀតណាមទទួលជួបលោកឯកអគ្គរដ្ឋទូតឈីលី

09:08 | 30/11/2022

នារសៀលថ្ងៃទី ២៨ ខែវិច្ឆិកា នៅទីក្រុងហាណូយ លោក Nguyen Xuan Phuc ប្រធានរដ្ឋវៀតណាម បានទទួលជួបលោក Patricio Becker ឯកអគ្គរដ្ឋទូតឈីលី មកជម្រាបលា ក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មការទូតនៅវៀតណាម។

លោក Nguyen Xuan Phuc ប្រធានរដ្ឋវៀតណាម អញ្ជើញថ្លែងសុន្ទរកថានៅកិច្ចប្រជុំកំពូលធុរកិច្ច APEC ឆ្នាំ ២០២២ លោក Nguyen Xuan Phuc ប្រធានរដ្ឋវៀតណាម អញ្ជើញថ្លែងសុន្ទរកថានៅកិច្ចប្រជុំកំពូលធុរកិច្ច APEC ឆ្នាំ ២០២២
ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc មានជំនួបទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc មានជំនួបទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន
លោក Nguyen Xuan Phuc ប្រធានរដ្ឋវៀតណាម ទទួលជួបលោក Patricio Becker ឯកអគ្គរដ្ឋទូតឈីលី (រូបថត៖ vnanet.vn)
លោក Nguyen Xuan Phuc ប្រធានរដ្ឋវៀតណាម ទទួលជួបលោក Patricio Becker ឯកអគ្គរដ្ឋទូតឈីលី

លោក Nguyen Xuan Phuc ប្រធានរដ្ឋ បានទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់លោកឯកអគ្គរដ្ឋទូតក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ លោក Nguyen Xuan Phuc ជឿជាក់ថា ក្នុងមុខតំណែងណាក៏ដោយក៏លោកឯកអគ្គរដ្ឋទូតនៅតែបន្តជំរុញទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ និងប្រជាជាតិទាំងពីរ។

រីឯខ្លួនវិញ លោក Patricio Becker ឯកអគ្គរដ្ឋទូត បានសម្តែងនូវសេចក្តីរីករាយដែលអាណត្តិកន្លងមករបស់ខ្លួន បានចូលរួមចំណែកក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ទោះបីជារងផលប៉ះពាល់ដោយជំងឺរាតត្បាត COVID-19 ក៏ដោយក៏ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ១.៦ ពាន់លានដុល្លារអាមេរិក (គិតពីដើមឆ្នាំដល់ខែកញ្ញា)។ លោក Patricio Becker ឯកអគ្គរដ្ឋទូត បានចាត់ទុកថា នាពេលខាងមុខ ភាគីទាំងពីរនឹងជំរុញកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក ដើម្បីបើកទូលាយនូវទីផ្សារនិងបង្កើតឱកាសសហប្រតិបត្តិការបន្ថែមទៀតសម្រាប់សហគ្រាសនៃប្រទេសទាំងពីរ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុប្រធាន VACOD លោក Tran Khac Tam៖ ដំណោះស្រាយសម្រាប់ធុរកិច្ចវៀតណាមនៅកម្ពុជា រីកចម្រើន និងក្លាយជាស្ពានចីរភាពសម្រាប់ទំនិញវៀតណាម
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងវៀតណាម និងកម្ពុជា
ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម​និង​កម្ពុជា​ក្នុង​រយៈពេល​២០២៥-២០២៦
ស្ពានដ៏រឹងមាំរវាងសហគមន៍ធុរកិច្ចវៀតណាម និងកម្ពុជា
សមាគមធុរកិច្ចវៀតណាម-កម្ពុជា រួមចំណែកលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ