Trending now
ដំណើរទស្សនកិច្ចជាផ្លូវការរបស់ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc នៅសហព័ន្ធស្វីសនិងសហព័ន្ធរុស្ស៊ី៖

សារសំខាន់ដែលលើកកម្ពស់ចំណងមិត្តភាព

23:35 | 04/12/2021 យោងតាមវិឡូសំលេងវៀតណាម

នៅប្រទេសនីមួយៗ លោកប្រធានរដ្ឋ Nguyen Xuan Phuc សុទ្ធតែបានបញ្ចេញសារដ៏សំខាន់ៗ ដែលជំរុញចំណងមិត្តភាព ហើយធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងទ្វេភាគីរវាងវៀតណាមជាមួយស្វីសនិងរុស្ស៊ី។

ពិធីបុណ្យកឋិនទានរបស់ជនជាតិខ្មែរ ពិធីបុណ្យកឋិនទានរបស់ជនជាតិខ្មែរ
ពិភាក្សាអំពីចំណងមិត្តភាព កិច្ចសហប្រតិបត្តិការទ្វេភាគី និងទិសដៅកិច្ចសហប្រតិបត្តិការទៅថ្ងៃអនាគត រវាងគណបក្សទាំងពីរ ពិភាក្សាអំពីចំណងមិត្តភាព កិច្ចសហប្រតិបត្តិការទ្វេភាគី និងទិសដៅកិច្ចសហប្រតិបត្តិការទៅថ្ងៃអនាគត រវាងគណបក្សទាំងពីរ

នាយប់ថ្ងៃទី២ ខែធ្នូ តាមម៉ោងនៅតំបន់ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពីទីក្រុងម៉ូស្គូ វិល ត្រឡប់មកប្រទេសវិញ បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី តបតាមការអញ្ជើញរបស់ប្រធានាធិ បតីសហព័ន្ធរុស្ស៊ីលោក Vladimir Putin។ មុនពេលអញ្ជើញទៅកាន់រុស្ស៊ី លោកប្រធានរដ្ឋមានដំណើរទស្សនកិច្ចពោរពេញទៅដោយអត្ថន័យនៅសហព័ន្ធស្វីស ចាប់ពីថ្ងៃទី២៥ដល់ទី២៩ ខែវិច្ឆិកា តាមការអញ្ជើញរបស់ប្រធានាធិបតីស្វីសលោក Guy Parmelin។ នៅប្រទេសនីមួយៗ លោកប្រធានរដ្ឋ Nguyen Xuan Phuc សុទ្ធតែបានបញ្ចេញសារដ៏សំខាន់ៗ ដែលជំរុញចំណងមិត្តភាព ហើយធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងទ្វេភាគីរវាងវៀតណាមជាមួយស្វីសនិងរុស្ស៊ី។

ប្រធានាធិបតីស្វីស លោក Guy Parmelin ទទួលស្វាគមន៍ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc មកបំពេញទស្សនកិច្ចជាផ្លូវការនៅស្វីស។ (រូបថត៖ VTC)
ប្រធានាធិបតីស្វីស លោក Guy Parmelin ទទួលស្វាគមន៍ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc មកបំពេញទស្សនកិច្ចជាផ្លូវការនៅស្វីស។ (រូបថត៖ VTC)

គោរពទំនាក់ទំនងមិត្តភាពជាប្រពៃណី

“ចំណងមិត្តភាពវៀតណាម-ស្វីស៖ គឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបាន” គឺជាសារដ៏លេចធ្លោដែលលោកប្រធានរដ្ឋ Nguyen Xuan Phuc សង្កត់ធ្ងន់នៅក្នុងជំនួបពិភាក្សាការងារជាមួយលោកប្រធានាធិបតីស្វីស Guy Parmelin។ លោកប្រធានរដ្ឋ Nguyen Xuan Phuc មានប្រសាសន៍ថា៖ “រដ្ឋនិងប្រជាជនវៀតណាមចងចាំនិងគោរពជានិច្ចចំពោះការគាំទ្រ ការជួយឧបត្ថម្ភដ៏ថ្លៃថ្លារបស់ស្វីសសម្រាប់វៀតណាមក្នុងបុព្វហេតុតស៊ូដណ្ដើមឯករាជ្យជាតិកាលពីមុននេះ និងបុព្វហេតុកសាងប្រទេសជាតិនាសព្វថ្ងៃ”។ លោកប្រធានរដ្ឋក៏បានថ្លែងអំណរគុណដល់រដ្ឋាភិ បាលស្វីស ដែលបានផ្ដល់ដើមទុន ODA ដ៏ថ្លៃថ្លាជូនវៀតណាម រួមចំណែកជួយឧបត្ថម្ភ វៀតណាមឈានដល់សមិទ្ធផលជាច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សម្រេចបានមុនកាលកំណត់នូវគោលដៅអភិវឌ្ឍសហសវត្សជាច្រើនរបស់អង្គការសហប្រជាជាតិផងដែរ។

លើវិស័យសេដ្ឋកិច្ច លោកប្រធានរដ្ឋបានបញ្ជាក់ថា វៀតណាមកំពុងខិតខំប្រឹងប្រែងកែលម្អបរិយាកាសវិនិយោគ អាជីវកម្មប្រកបដោយតម្លាភាព បង្កភាពងាយស្រួលសម្រាប់អាជីវកម្មបរទេស រួមទាំងអាជីវកម្មស្វីសផង ប្រតិបត្តិការយ៉ាងយូរអង្វែងនៅវៀតណាម ជាពិសេសលើវិស័យនានាដែលស្វីសមានប្រៀបខ្លាំងហើយវៀតណាមមានតម្រូវការ ដូចជាហិរញ្ញវត្ថុ-ធនាគារ និងធានារ៉ាប់រង។

ចំណែកឯភាគីស្វីសក៏បានកត់សម្គាល់វៀតណាមជាដៃគូសេដ្ឋកិច្ចអាទិភាពដ៏សំខាន់មួយរបស់ស្វីសនៅតំបន់អាស៊ីអាគ្នេយ៍ដែរ។ នាពេលខាងមុខ ភាគីទាំងពីរឯកភាពនឹងឆាប់បញ្ចប់ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងប្លុកពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) ដែលស្វីសជាប្រទេសនាំមុខ ដើម្បីរួមចំណែកជំរុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីឲ្យកាន់តែរីកចម្រើនយ៉ាងខ្លាំងក្លាថែមទៀត។ ប្រទេសទាំងពីរចាត់ទុកនេះជាភារកិច្ចអាទិភាពដែលត្រូវការផ្ដោតការយកចិត្តទុកដាក់។

ចំណុចលេចធ្លោនៃដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋវៀតណាមនៅស្វីស គឺវេទិកាធុរកិច្ចជាន់ខ្ពស់ក្រោមសហអធិបតីភាពរបស់ប្រធានរដ្ឋវៀតណាមនិងប្រធានាធិបតីស្វីស។ នៅទីនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានបំផុសឡើងស្មារតីនិងជំនឿជឿជាក់សម្រាប់សហគ្រាសនៃប្រទេសទាំងពីរ។ តាមនោះ សេដ្ឋកិច្ចវៀតណាមនិងស្វីសមានលក្ខណៈបំពេញឲ្យគ្នាទៅវិញទៅមក ហើយសក្ដានុពលសម្រាប់សហគ្រាសនៃភាគីទាំងពីរធ្វើអាជីវកម្មគឺនៅធំធេងណាស់។

សមាជិកមានការទទួលខុសត្រូវរបស់អង្គការអន្តរជាតិនិងវេទិកាពហុភាគី

នៅទីក្រុងហ្សឺណែវ ដែលជាមជ្ឈមណ្ឌលនៃអង្គការអន្តរជាតិនិងវេទិកាពហុភាគីជាច្រើន លោកប្រធានរដ្ឋបានអញ្ជើញជួបជាមួយតំណាងនៃអង្គការអន្តរជាតិជាច្រើន ក្នុងនោះមានអគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghegreyesus។ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានប្រកាសថា វៀតណាមនឹងរួមវិភាគទានដោយស្ម័គ្រចិត្តជាសាច់ប្រាក់ចំនួន៥០ម៉ឺនដុល្លាអាមេរិកបន្ថែមទៀតសម្រាប់កម្មវិធី COVAX បង្កើនការរួមវិភាគទានដោយស្ម័គ្រចិត្តសរុបរបស់វៀតណាមសម្រាប់ COVAX ឡើងដល់១លានដុល្លាអាមេរិក ដែលជាប្រទេសមួយក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍមួយចំនួនមានការរួមវិភាគទានដោយស្ម័គ្រចិត្តសម្រាប់ COVAX។ តាមនោះបង្ហាញយ៉ាងខ្លាំងក្លានូវចំណងសាមគ្គីភាពអន្តរជាតិនិងការទទួលខុសត្រូវរបស់វៀតណាម។ លោកប្រធានរដ្ឋបានសម្ដែងបំណងថា បណ្ដាដៃគូនឹងគាំទ្រវៀតណាមយ៉ាងសកម្មដើម្បីក្លាយទៅជាមជ្ឈមណ្ឌលសម្រាប់ការផ្ទេរប្រគល់បច្ចេកវិទ្យាវ៉ាក់សាំង m-RNA ជាកន្លែងផលិតវ៉ាក់សាំងសម្រាប់តំបន់ប៉ាស៊ីហ្វិកខាងលិច ព្រមទាំងស្នើឲ្យ WHO ជួយវ៉ាក់សាំង Nanocovax របស់វៀតណាមបានចូលរួមកម្មវិធីសាកល្បងគ្លីនិកជាសកលរបស់ WHO ផងដែរ។

ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc។ (រូបថត៖ VOV)
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc។ (រូបថត៖ VOV)

កិច្ចសហប្រតិបត្តិការគួរឲ្យទុកចិត្តលើគ្រប់ជ្រុងជ្រោយ

ដំណើរទស្សនកិច្ចនៅសហព័ន្ធរុស្ស៊ីរបស់លោកប្រធានរដ្ឋ Nguyen Xuan Phuc សម្រេចបានជោគជ័យល្អប្រសើរ ដោយបាននិយាយដល់បញ្ហាសំខាន់ជាច្រើន។ ដំណើរទស្សនកិច្ចមិនត្រឹមតែពង្រឹងទំនាក់ទំនងបច្ចុប្បន្នប៉ុណ្ណោះទេ ថែមទាំងបង្ហាញនូវការចងចាំគុណូបការៈរបស់ប្រជាជនរុស្ស៊ីដែលបានរួមចំណែកក្នុងការតស៊ូដណ្ដើមឯករាជ្យជាតិរបស់វៀតណាមទៀតផង។

ចាប់ផ្ដើមជំនួបពិភាក្សាការងារជាមួយលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin លោកប្រធានរដ្ឋ Nguyen Xuan Phuc បានអះអាងថា សហព័ន្ធរុស្ស៊ីគឺជាមិត្តដ៏ធំនិងជិតស្និទ្ធរបស់ប្រជាជន វៀតណាម។ តាមលោកប្រធានរដ្ឋថា នេះជាជំនួបពិភាក្សាប្រវត្តិសាស្ត្រ ដែលអូសបន្លាយក្នុងអំឡុងពេលជិត៤ម៉ោង។ លទ្ធផលនៃជំនួបពិភាក្សាបានបង្ហាញថា ប្រទេសទាំងពីរបានជំនះលើការលំបាកឧបសគ្គដើម្បីដោះស្រាយបញ្ហានានាក្នុងទំនាក់ទំនងទ្វេភាគី ហើយដើរទន្ទឹមនឹងបញ្ហាសកលផងដែរ។ ភាគីទាំងពីរបានចេញសេចក្ដីថ្លែងការណ៍រួមជាន់ខ្ពស់អំពីចក្ខុវិស័យដល់ឆ្នាំ២០៣០របស់វៀតណាមនិងរុស្ស៊ី ដោយមានខ្លឹមសារជាក់ស្ដែង អត្ថន័យយុទ្ធសាស្ត្រនិងយូរអង្វែង។

ក្នុងដំណើរទស្សនកិច្ចនៅរុស្ស៊ី ភាគីទាំងពីរបានឯកភាពលើការបន្តអនុវត្តន៍ប្រកបដោយផ្លែផ្កានូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប ក៏ដូចជាបង្កភាពងាយស្រួលថែមទៀតដល់ពាណិជ្ជកម្មនិងការវិនិយោគទ្វេភាគីផងដែរ។ លោកប្រធានរដ្ឋ Nguyen Xuan Phuc ក៏បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាបើកវេទិកាធុរកិច្ចវៀតណាម-រុស្ស៊ី; ទទួលជួបជាមួយថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនធំៗរបស់រុស្ស៊ីក្នុងវិស័យសុខាភិបាល ប្រេងឧស្ម័ន ហិរញ្ញវត្ថុ; ចូលរួមជាសក្ខីភាពនៅពិធីចុះហត្ថលេខាលើការបើកជើងហោះហើរត្រង់វៀតណាម-ម៉ូស្គូ។ តាមលោកប្រធានរដ្ឋ Nguyen Xuan Phuc ថា ប្រទេសរុស្ស៊ីមិនត្រឹមតែជាទំនាក់ទំនងដ៏សំខាន់ផ្នែកសេដ្ឋកិច្ច សង្គម ការពារជាតិ ប៉ុណ្ណោះទេ ថែមទាំងជាដៃគូជួរមុខក្នុងកិច្ចការបរទេសរបស់វៀតណាម ជាកូនសោរសំខាន់ក្នុងទំនាក់ទំនងការបរទេសដើម្បីការពារសន្តិភាពនិងស្ថិរភាពរបស់ប្រទេសជាតិទៀតផង។

ដំណើរទស្សនកិច្ចនៅអឺរ៉ុបជាលើកដំបូងក្នុងតំណែងថ្មីរបស់ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានសម្រេចជោគជ័យល្អប្រសើរ។ ដំណើរទស្សនកិច្ចបានរួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាពប្រពៃណី ព្រមទាំងបំផុសឡើងកម្លាំងចលករដ៏ខ្លាំងក្លាជាងទៀតនៅក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាមជាមួយស្វីសនិងសហព័ន្ធរុស្ស៊ី៕

យោងតាមវិឡូសំលេងវៀតណាម

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការនាំចេញអង្ករទៅកាន់សហភាពអឺរ៉ុបរំពឹងថានឹងកើនឡើង
សម្តេច​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា អនុញ្ញាតឱ្យលោក​រដ្ឋមន្ត្រីការបរទេស​​វៀតណាម ចូលជួប​សម្តែង​ការគួរសម​
អាស៊ានប្រកាសបើកទេសចរណ៍ឡើងវិញជាផ្លូវការ
ស្វាគមន៍បុណ្យតេតនៅឆ្ងាយពីផ្ទះរបស់និស្សិតវៀតណាម
បើកសម្ពោធទូសៀវភៅ «យុវជនរៀនសូត្រ និងធ្វើតាមដំបូន្មានរបស់លោកអ៊ុំហូ»